logo

ការផ្តល់សិទ្ធិ និងជំរុញការចូលរួមរបស់យោធិននារី ក្នុង​ប្រតិបត្តិការរក្សាសន្តិភាព

2026/3/21 | 08:42:40
(VOVWORLD) -   វគ្គបណ្តុះបណ្តាលអំពីស្ត្រី សន្តិភាព និងសន្តិសុខ (WPS) ឆ្នាំ២០២៦ ដែលឧបត្ថម្ភដោយប្រទេសកាណាដា បានបិទបញ្ចប់នាថ្ងៃទី២០ ខែមីនា នៅទីក្រុងហាណូយ។ 
ប្រតិភូថតរូបជាមួយសិក្ខាកាម។ រូបថត៖ qdnd.vn

វគ្គបណ្តុះបណ្តាលនេះបានធ្វើឡើងចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែមីនា នៅនាយកដ្ឋានរក្សាសន្តិភាពវៀតណាម (ក្រសួងការពារជាតិ) ដោយបញ្ជាក់ពីតួនាទីយ៉ាងសកម្មរបស់វៀតណាមក្នុងការជំរុញរបៀបវារៈរបស់អង្គការសហប្រជាជាតិស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ ហើយបានរួមចំណែកប្រកបដោយប្រសិទ្ធភាពដល់ប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិផងដែរ។ នៅក្នុងក្របខ័ណ្ឌនៃវគ្គបណ្តុះបណ្តាល អ្នកចូលរួមជាង ៣០នាក់មកពីប្រទេសវៀតណាម និងអន្តរជាតិ បានអភិវឌ្ឍន៍ចំណេះដឹង និងជំនាញវិជ្ជាជីវៈ ចែករំលែកបទពិសោធន៍ បញ្ហាប្រឈម និងដំណោះស្រាយទាក់ទងនឹងការដាក់បញ្ចូលសមភាពយេនឌ័រទៅក្នុងប្រតិបត្តិការយោធា និងពង្រឹងភាពជាអ្នកដឹកនាំរបស់ស្ត្រី ក្នុងបញ្ហាសន្តិសុខ និងសន្តិភាពអន្តរជាតិ។

ថ្លែងនៅក្នុងពិធីបិទ វរសេនីយ៍ឯក Nguyen Nhu Canh អនុប្រធាននាយកដ្ឋានរក្សាសន្តិភាពវៀតណាម បានឲ្យដឹងថា នេះគឺជាវគ្គបណ្តុះបណ្តាលអន្តរជាតិដ៏ស៊ីជម្រៅ ក្រោមគំនិតផ្តួចផ្តើមសហប្រតិបត្តិការដែលបានស្នើឡើងរវាងប្រទេសកាណាដា និងវៀតណាម ដើម្បីជំរុញរបៀបវារៈ WPS ក្នុងក្របខ័ណ្ឌនៃកម្មវិធីបណ្តុះបណ្តាល និងសហប្រតិបត្តិការយោធាកាណាដា (MPTC); ទន្ទឹមនឹងនោះ ជួយជ្រោមជ្រែងគោលការណ៍របស់អង្គការសហប្រជាជាតិក្នុងការបង្កើនការចូលរួមយ៉ាងពេញលេញ ស្មើភាព និងមានអត្ថន័យរបស់ស្ត្រីក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ៕

TAG
VOV/VOVworld/សិទ្ធិ/យោធិននារី/​ប្រតិបត្តិការរក្សាសន្តិភាព/វៀតណាម​

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត