logo

ការផ្សាយសំឡេងដើម្បីប្រទេសវៀតណាមដ៏ខ្លាំងមាំមួននិងវិបុលភាព

2026/3/30 | 11:26:55

(VOVWORLD) - នេះគឺជាប្រធានបទនៃមហោស្រពផ្សាយសំឡេងទូទាំងប្រទេសលើកទី១៧ ដែលនឹងប្រព្រឹត្តទៅនៅខេត្តក្វាងនិញ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមេសា។ មហោស្រពលើកនេះត្រូវបានរៀបចំឡើងដោយវិទ្យុសំឡេងវៀតណាម (VOV) សហការជាមួយគណៈកម្មាធិការប្រជាជនខេត្តក្វាងនិញ។

អ្នកកាសែត Pham Manh Hung ប្រធានគណៈកម្មការរៀបចំមហោស្រព អគ្គនាយករងវិទ្យុសំឡេងវៀតណាម ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន។ (រូបថត៖ VOV)

នៅក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី៣០ ខែមីនា នៅមជ្ឈមណ្ឌលផ្សាយសំឡេងជាតិ (ទីក្រុងហាណូយ) គណៈកម្មការរៀបចំមហោស្រព បានឲ្យដឹងថា មហោស្រពនឹងទាក់ទាញការចូលរួមពីគណៈប្រតិភូចំនួន ៧៣ ដោយមានចំនួនប្រតិភូជិត ១០០០នាក់។ ស្នាដៃដែលចូលរួមមហោស្រព នឹងគ្របដណ្តប់លើសារព័ត៌មានផ្សាយសំឡេងជាច្រើនប្រភេទ ដូចជា៖ កម្មវិធីផ្សាយសំឡេងផ្ទាល់; បទយកការណ៍; បទយកការណ៍ស៊ើបអង្កេត; កម្មវិធីផ្សាយសំឡេងឯកទេស និងកម្មវិធីផ្សាយសំឡេងជាភាសាជនជាតិភាគតិច។ ជាពិសេស នៅឆ្នាំនេះ ប្រភេទ Podcast ជាទម្រង់មាតិកាសំឡេង ដែលកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានៅលើលំហឌីជីថល នឹងត្រូវបានដាក់បញ្ចូលក្នុងការប្រកួតប្រជែងជាលើកដំបូង។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អ្នកកាសែត Pham Manh Hung ប្រធានគណៈកម្មការរៀបចំមហោស្រព អគ្គនាយករងវិទ្យុសំឡេងវៀតណាម បានអះអាងថា៖

“ជាលើកដំបូងក្នុងក្របខ័ណ្ឌនៃមហោស្រពផ្សាយសំឡេង យើងបានរៀបចំការប្រកួតប្រជែងប្រភេទ Podcast។ នេះគឺជាទម្រង់ថ្មីមួយនៃសារព័ត៌មានដែលផ្អែកលើសំឡេង សារព័ត៌មានផ្សាយសំឡេង ដែលរួមបញ្ចូលទម្រង់សារព័ត៌មានផ្សេងទៀត និងត្រូវបានចែកចាយនៅក្នុងលំហ
ឌីជីថល។ នេះគឺជាទម្រង់ដ៏ពេញនិយមលើទូទាំងពិភពលោក ហើយកំពុងអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។ ជាពិសេស វិទ្យុសំឡេងវៀតណាមកំពុងកសាងគម្រោងមួយដែលមានគោលដៅក្លាយជាអ្នកផលិត Podcast ឈានមុខគេនៅក្នុងប្រទេសវៀតណាម ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យបីយ៉ាង៖ ទីមួយ ការគ្របដណ្ដប់របស់ផលិតផលលើលំហឌីជីថល; ទីពីរ ឥទ្ធិពលលើមតិសាធារណៈ និងទីបី គឺលក្ខណៈវិជ្ជាជីវៈក្នុងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបច្ចេកទេសផលិត Podcast”។

ក្នុងក្របខ័ណ្ឌនៃមហោស្រព ក៏មានសកម្មភាពជំនាញ និងការជួបប្រាស្រ័យវិជ្ជាជីវៈជាច្រើន នឹងត្រូវបានរៀបចំឡើងផងដែរ៕

TAG
VOV/VOVworld/មហោស្រព/ផ្សាយសំឡេង/podcast/ខេត្តក្វាងនិញ

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត