logo

ក្រុមប្រឹក្សាសន្តិភាពហ្គាហ្សានឹងបើកកិច្ចប្រជុំលើកដំបូង

2026/2/8 | 09:35:00
(VOVWORLD) - ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ គ្រោងនឹងដឹកនាំកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាសន្តិភាពនៅចុងខែនេះ ដើម្បីដោះស្រាយស្ថានភាពនៅក្នុងតំបន់ហ្គាហ្សា។ 
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ គ្រោងនឹងធ្វើជាអធិបតីក្នុងកិច្ចប្រជុំបើករបស់ក្រុមប្រឹក្សាសន្តិភាពនៅចុងខែនេះ (រូបថត៖ រ៉យទ័រ)

កិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិភាព ស្របពេលជាមួយនឹងដំណើរទស្សនកិច្ចដែលបានគ្រោងទុករបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់ យ៉ាហ៊ូ ទៅកាន់សេតវិមាននៅថ្ងៃទី១៨ ខែកុម្ភៈ។ សន្និសីទនេះគ្រោងនឹងធ្វើឡើងនៅវិទ្យាស្ថានសន្តិភាពក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី និងមានគោលបំណង រៃអង្គាសថវិកាសម្រាប់ការកសាងឡើងវិញនូវតំបន់ហ្គាហ្សា។

យោងតាមផែនការ លោកប្រធានាធិបតី ត្រាំ នឹងធ្វើជាប្រធានអង្គការដែលទើបបង្កើតថ្មីនេះ ដោយមានភារកិច្ចត្រួតពិនិត្យដំណាក់កាលកសាងឡើងវិញក្រោយជម្លោះនៅក្នុងតំបន់ហ្គាហ្សា រួមទាំងការរំសាយអាវុធរបស់ក្រុមហាម៉ាស ដែលជាផ្នែកមួយនៃដំណាក់កាលទីពីរនៃផែនការសន្តិភាពចំនួន ២០ ចំណុចដែលបានស្នើឡើងរបស់លោក។

ប្រទេសជាង ២០ រួមទាំងអ៊ីស្រាអែលផងដែរ បានទទួលយកការអញ្ជើញឱ្យចូលរួមក្រុមប្រឹក្សាសន្តិភាព៕

TAG
VOV/VOVworld/ក្រុមប្រឹក្សា/សន្តិភាព/ហ្គាហ្សា/កិច្ចប្រជុំ/លើកដំបូង

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត