logo

ក្រុមសិល្បៈជាតិ Beryozka ជាមួយនឹងក្បាច់របាំគួរឲ្យទាក់ទាញ

2017/10/28 | 10:34:00
(VOVWORLD) -ចំពោះអ្នកដែលស្រឡាញ់សិល្បៈរបស់ទឹកដីពេញទៅដោយដើមអា កាស្យាសនោះ ពិតណាស់នឹងយល់ថា ហេតុអ្វីបានជាក្រុមសិល្បៈជាតិ Beryozka គឺជានិមិត្ត រូបនៃ វប្បធម៌រុស្ស៊ី។ អស់រយៈពេល៧០ឆ្នាំបានបង្កើតនិងរីកធំធាត់ ក្រុមសិល្បៈនេះបាន មាន វត្តមាននៅ ប្រទេសចំនួន៨០លើទូទាំងពិភពលោក បម្រើឱ្យអ្នកទស្សនារាប់ លាននាក់។ អ្នកទស្សនាមកទស្សនាក្រុមសិល្បៈ Beryozka មិនត្រឹមតែបានគយគន់នូវ របាំដ៏វិសេសវិសាលប៉ុណ្ណោះទេ ថែមទាំងដើម្បីជនជាតិរុស្ស៊ីដ៏រាក់ទាក់រួយរាយទៀតផង។
ការសម្តែងរបស់ក្រុមសិល្បៈជាតិ Beryozka  

នេះជាសម្លេងនៃរបាំរង្វង់មូលមានឈ្មោះថា “អាកាស្យាស” (Beryozka) ដោយ នាដការិនីនៃក្រុមសិល្បៈជាតិ Beryozka សម្តែងនៅមហោស្រពហាណូយនាពេល ថ្មីៗ នេះ។ អ្នកទស្សនាជក់ចិត្តដោយភាពទន់ភ្លន់នៃក្បាច់រាំរង្វង់មូលដ៏វិសេសវិសាល ដែលបង្ហាញនូវអារម្មណ៍ស្រណុកស្រួល។ អ្នកស្រី Mai Lien នៅខ័ណ្ឌ Hoan Kiem ទីក្រុង ហាណូយបានចែករំលែកនូវអារម្មណ៍របស់ខ្លួនពេលមកទស្សនាកម្មវិធី៖

        “សិល្បៈក សិល្បៈការិនីគឺសម្តែងយ៉ាងពិរោះណាស់។ នេះមិនមែនជាលើក ដំបូងខ្ញុំបានទស្សនាទេ ប៉ុន្តែលើកណាមកទស្សនាក្រុមសិល្បៈ រុស្ស៊ីសម្តែងក៏ធ្វើឲ្យ ខ្ញុំមានអារម្មវិសេសវិសាលដែរ គួរឲ្យទាក់ទាញណាស់។ ខ្ញុំចង់ដឹងថា តើគេហាត់ពត់យ៉ាង ដូចម្ត៉េចទើបសម្តែងយ៉ាងចំណានដូច្នេះ”។

        នេះមិនមែនជាលើកដំបូងដែលក្រុមសិល្បៈជាតិ Beryozka មកសម្តែងនៅ វៀតណាមដែរ។ ត្រឹមតែជាក្បាច់រាំជាមួយនឹងការចលនាកាយវិការលើម្រាមជើង ដូចជាកំពុងហោះ ដែលទាក់ទាញអារម្មណ៍របស់អ្នកទស្សនាយ៉ាងខ្លាំង។ សិល្បៈករ សិល្បៈការិនីមិនត្រឹមតែធ្វើចលនាក្បូរក្បាច់ភ្លេងតាមចង្វាក់ប៉ុណ្ណោះទេ ថែមទាំងចលនារាង កាយ ទាំងដៃ ទាំងជើង ដល់ក្រសែភ្នែក ដែលបង្កើតឡើងសិល្បៈទស្សនីយភាពមួយដ៏ទាក់ទាញ។ សិល្បៈករ Valentina Nicolaieva នៃក្រុមសិក្បៈជាតិ Beryozka បានចែករំលែកថា៖

        “ពេលមកដល់វៀតណាមម្តងៗ យើងខ្ញុំគឺរំភើបចិត្តណាស់និងមាន មនោ សញ្ជេតនាពិសេសជាមួយប្រជាជនវៀតណាម។ យើងខ្ញុំឃើញ ថា ពួកគាត់ចូលចិត្ត និងស្រឡាញ់វប្បធម៌រុស្ស៊ីណាស់។ ហេតុដូច្នេះបានជាប្រជាជាតិយើងទាំងពីរមាន ប្រពៃណីយ៉ាងជិតស្និទ្ធ។ ក្នុងការសម្តែងរបស់ខ្លួន យើងខ្ញុំចង់នាំមកនូវស្មារតី ប្រពៃ ណីនិងដួងព្រលឹងរបស់ប្រជាជនរុស្ស៊ីមកជាមួយអ្នកទស្សនាវៀតណាមផងដែរ”។

        អស់រយៈពេល៧០ឆ្នាំ ចាប់ពីថ្ងៃបានបង្កើតនាខែមិថុនា ឆ្នាំ១៩៤៨ មក  ការ សម្តែងនីមួយរបស់ក្រុមសិល្បៈជាតិ Beryozka នៅតែជាពិធី ជប់លៀងដ៍អច្ចារ្យមួយ ។ សំបុត្រមើលកម្មវិធីសម្តែងនេះតែងតែបានលក់ច្រើនខែមុន។ លើឆាកសម្តែង ក្បាច់របាំនិងចង្វាក់ចម្រៀងប្រជា ប្រិយនៅក្នុងពិធីបុណ្យជនបទនានាត្រូវបានសម្តែង យ៉ាងប៉ិនប្រសព។ សិល្បករ Sergey Azovskiy ក្រុមសិល្បៈជាតិ Beryozka បានឲ្យ ដឹងថា៖

        “នេះជាលើកទី៤ហើយដែលក្រុមសិល្បៈយើងខ្ញុំមកសម្តែងនៅ វៀតណាម ហើយ មុន នឹងចេញដំណើរ យើងខ្ញុំតែងតែជ្រើសរើសនូវ បទចម្រៀងវិសេសវិសាល បំផុត ។ ហេតុអ្វីដូច្នេះ ព្រោះថា មានជន វៀតណាមច្រើននាក់ធ្លាប់សិក្សារៀនសូត្រនិងរស់ នៅរុស្ស៊ី ដែលក្នុងចំណោមនោះក៏មានអ្នកធ្លាប់ទស្សនាយើងខ្ញុំសម្តែងដែរ។ តាម នោះ ពេលបានមកសម្តែងនៅវៀតណាមម្តងៗធ្វើឲ្យយើងខ្ញុំមានអារម្មណ៍ អន្ទៈសារ យ៉ាងខ្លាំង ដូចជាទន្ទឹងរងចាំមិត្តសម្លាញ់ដែលខានជួបគ្នាពីយូរហើយអញ្ចឹង”។

        ពេលរៀបចំកម្មវិធីទៅសម្តែងនៅវៀតណាម ក្រុមសិល្បៈ Beryozka តែងផ្តោត ការយកចិត្តទុកដាក់លើប្រភេទរបាំចំរៀងប្រជាប្រិយរបស់រុស្ស៊ី ដូចជា របាំ Khorovod របាំ Pliaska និងរបាំ Kadtrili ជាដើម។ ក្រុមសិល្បៈហាក់ដូចជាបង្កប់នូវ ស្មារតីដ៏ស្រណុកស្រួលនិងពោរពេញទៅដោយកម្លាំងរស់។ សាស្ត្រាចារ្យរង បណ្ឌិត Tu Thi Loan ប្រធានវិទ្យាសា្ថនវប្បធម៌ សិល្បៈជាតិវៀតណាម ដែលធ្លាប់បំពេញការ សិក្សានៅរុស្ស៊ីបានចែករំលែកថា៖

        “នាងខ្ញុំសប្បាយណាស់ព្រោះថាច្រើនឆ្នាំហើយទើបបានស្តាប់តូរ្យតន្ត្រីរុស្ស៊ី ចង្វាក់ភ្លេងរុស្ស៊ី ថែមទាំងក្បូរក្បាច់របាំរុស្ស៊ីទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ នាងខ្ញុំក៏ បានឃើញនូវសម្លៀកបំពាក់ឆើតឆាយពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ របស់ជនជាតិរុស្ស៊ី ដែលធ្វើឲ្យនាងខ្ញុំមានអារម្មណ៍រំភើបចិត្តណាស់”។

        រក្សាវប្បធម៌ប្រពៃណីដើម្បីនាំមកជូនទស្សនិកជននូវភាពស្រស់ស្អាតនៃដួង ព្រលឹងរុស្ស៊ីតាមរយៈក្បាច់របាំដ៏វិសេសវិសាលនោះ ជាអ្វីៗទាំងអស់ដែលក្រុមសិល្បៈ Beryozka តែងប្រាថ្នានាប៉ុន្មានឆ្នាំកន្លងទៅ។ ក៏ដូចជាអ្នកទស្សនាលើទូ ទាំងពិភពលោក អ្នកទស្សនាវៀត ណាមក៏មានការស្ងើចសរសើចំពោះក្បាច់របាំ ដែលពោរពេញទៅដោយស្មារតីរុស្ស៊ីមួយរាក់ទាក់រួសរាយនិងមាំមួនជានិច្ច៕

TAG
VOV/VOVworld

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត