logo

ក្រោយរយៈពេល ៤០ ឆ្នាំនៃការផ្លាស់ប្តូរថ្មី ទីក្រុងហាណូយទទួលបានសមិទ្ធិផលដ៏ធំធេង និងគ្រប់ជ្រុងជ្រោយ

2023/10/18 | 08:50:48
(VOVWORLD) - នាថ្ងៃទី ១៧ ខែតុលា នៅទីក្រុងហាណូយ ក្រុមអ្នកស្រាវជ្រាវនៃគណៈកម្មាធិការដឹកនាំមជ្ឈឹមបានជួបពិភាក្សាការងារជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុងហាណូយ ស្តីពីការបូកសរុបបញ្ហាទ្រឹស្តីមួយចំនួននិងការអនុវត្តជាក់ស្តែងនៃការផ្លាស់ប្តូរថ្មីតាមទិសដៅសង្គមនិយមក្នុងរយៈពេល ៤០ ឆ្នាំកន្លងទៅនៅក្នុងភូមិសាស្ត្រទីក្រុង។

នៅក្នុងសន្និសីទ អនុលេខាគណៈកម្មាធិការបក្សទីក្រុងហាណូយលោក Nguyen Van Phong បានមានប្រសាសន៍ថា ក្នុងរយៈពេល ៤០ ឆ្នាំនៃការផ្លាស់ប្តូរថ្មី សេដ្ឋកិច្ចរបស់រដ្ឋធានីពីសេដ្ឋកិច្ចឧបត្ថម្ភបានផ្លាស់ប្តូរជាបណ្តើរៗក្លាយទៅជាសេដ្ឋកិច្ចទីផ្សារតាមទិសដៅសង្គមនិយម។ យន្តការនិងគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចទីផ្សារកំពុងត្រូវបានកែលម្អជាបណ្តើរៗ។ ឋានៈរបស់រដ្ឋធានីលើឆាកអន្តរជាតិត្រូវបានលើកកម្ពស់។

ទិដ្ឋភាពនៃសន្និសីទ។ រូបថត៖ dangcongsan.vn

លើវិស័យអភិវឌ្ឍន៍វប្បធម៌និងកសាងមនុស្ស ទីក្រុងហាណូយទទួលបានសមិទ្ធិផលដ៏ធំធេង គ្រប់ជ្រុងជ្រោយ ជ្រាលជ្រៅ និងលេចធ្លោលើវិស័យមួយចំនួន។ បុព្វហេតុវប្បធម៌ សង្គម អប់រំនិងបណ្តុះបណ្តាល សុខាភិបាល វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាកាន់តែអភិវឌ្ឍន៍ ទទួលបានលទ្ធផលសំខាន់ៗជាច្រើន។ គុណភាពនៃការថែទាំសុខភាពរបស់ប្រជាជនត្រូវបានប្រសើរឡើង សន្តិសុខសង្គមត្រូវបានធានា។ ការអនុវត្តភារកិច្ចការពារជាតិនិងសន្តិសុខមានការផ្លាស់ប្តូរថ្មី ច្នៃប្រឌិត និងច្បាមជាប់ស្ថានភាពជាក់ស្តែង។ កិច្ចការបរទេសរបស់ទីក្រុងមានការផ្លាស់ប្តូរជាវិជ្ជមាន។ ទីក្រុងហាណូយបានពង្រីកការចងសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋធានី និងទីក្រុងធំៗនៃប្រទេសជាច្រើនជុំវិញពិភពលោក។

ពីស្ថានភាពជាក់ស្ដែងនៃការងារអនុវត្តបុព្វហេតុផ្លាស់ប្ដូរថ្មីតាមទិសដៅសង្គមនិយម និងសមិទ្ធិផលដ៏ធំធេង គ្រប់ជ្រុងជ្រោយដែលសម្រេចបានក្នុងរយៈពេល ៤០ ឆ្នាំកន្លងទៅ គណៈកម្មាធិការបក្សទីក្រុងហាណូយបានដកមេរៀនបទពិសោធន៍ និងកំណត់ដំណោះស្រាយដែលរដ្ឋធានីត្រូវដោះស្រាយក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី៕

TAG
VOV/VOVworld/៤០ ឆ្នាំ/ផ្លាស់ប្តូរថ្មី/ទីក្រុងហាណូយ/វៀតណាម​/សម្ព័ន្ធមេត្រីភាព

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត