logo

ការវិនិយោគផ្ទាល់ពីបរទេសពីអឺរ៉ុបចូលមកវៀតណាមមានទំនោរកើនឡើងយ៉ាងខ្លាំង

2025/11/28 | 10:34:14
(VOVWORLD) - យោងតាមទិន្នន័យស្ថិតិ បច្ចុប្បន្ននេះ ការវិនិយោគពីអឺរ៉ុបចូលមកវៀតណាមឈានដល់ជាង ៣០ ពាន់លានដុល្លារអាមេរិក។ អ្នកជំនាញសេដ្ឋកិច្ចវាយតម្លៃថា ការវិនិយោគផ្ទាល់ពីបរទេស (FDI) ពីអឺរ៉ុបមកកាន់វៀតណាមមានទំនោរកើនឡើងយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ដូច្នេះ ក្នុងឆ្នាំ ២០២២ វៀតណាមបានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសចំនួន ២,៥ ពាន់លានដុល្លារអាមេរិកពីអឺរ៉ុប ហើយនៅឆ្នាំ ២០២៤ បានឈានដល់ ៣,២៥ ពាន់លានដុល្លារអាមេរិក។

ក្នុងចំណោមគម្រោងវិនិយោគផ្ទាល់ពីបរទេសជិត ២.៥០០ ដែលបានវិនិយោគពីអឺរ៉ុបចូលមកវៀតណាមរហូតមកដល់ពេលនេះ ប្រទេសចំនួន ៤ នៅអឺរ៉ុប រួមមាន៖ ហូឡង់ បារាំង លុចសំបួរ អាល្លឺម៉ង់ បានចូលរួមចំណែកប្រហែលជាង ២០ ពាន់លានដុល្លារអាមេរិក។

ទាក់ទងនឹងរចនាសម្ព័ន្ធឧស្សាហកម្ម ការវិនិយោគផ្ទាល់ពីបរទេសពីអឺរ៉ុបមកកាន់វៀតណាមបានវិនិយោគលើឧស្សាហកម្មចំនួន ១៨/២១ យោងទៅតាមប្រព័ន្ធចាត់ថ្នាក់វិស័យសេដ្ឋកិច្ចជាតិ។ ទាក់ទងនឹងការចែកចាយភូមិសាស្ត្រ វិនិយោគិនសហភាពអឺរ៉ុបមានវត្តមាននៅក្នុងខេត្ត និងទីក្រុងភាគច្រើននៃប្រទេសវៀតណាម ប៉ុន្តែនៅតែផ្តោតសំខាន់នៅក្នុងទីក្រុងធំៗ និងតំបន់ដែលមានហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍន៍ដូចជា៖ ទីក្រុងហូជីមិញ ដុងណៃ ហាណូយ បាក់និញ ក្វាងនិញ...។

លោក ង្វៀន ហៃមិញ អនុប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំប្រទេសវៀតណាម (EuroCham) បានមានប្រសាសន៍ថា ប្រទេសវៀតណាមគឺជាប្រទេសមួយដែលបានលេចចេញយ៉ាងឆាប់រហ័សក្នុងរយៈពេលថ្មីៗនេះ ជាពិសេសនៅក្នុងក្រសែភ្នែករបស់វិនិយោគិនអឺរ៉ុប។ ការវិនិយោគផ្ទាល់ពីបរទេសពីអឺរ៉ុបមកកាន់វៀតណាមកំពុងមានទំនោរផ្តោតលើវិស័យថ្មីៗដូចជាថាមពលស្អាត បច្ចេកវិទ្យាខ្ពស់ ឬមជ្ឈមណ្ឌលភស្តុភារកម្ម ដើម្បីប្រែក្លាយវៀតណាមទៅជាមជ្ឈមណ្ឌលដឹកជញ្ជូននៅក្នុងតំបន់៕

TAG
VOV/VOVworld/ការវិនិយោគផ្ទាល់ពីបរទេស/អឺរ៉ុប/វៀតណាម/សេដ្ឋកិច្ច​

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត