logo

ក្រសួងហិរញ្ញវត្ថុស្នើឱ្យកាត់បន្ថយពន្ធនាំចូលប្រេងឥន្ធនៈមកត្រឹម ០%

2026/3/9 | 09:49:19
(VOVWORLD) - ក្រសួងហិរញ្ញវត្ថុបានស្នើឱ្យកាត់បន្ថយអត្រាពន្ធ MFN ពី ១០% មកត្រឹម ០% សម្រាប់សាំងក្បាលម៉ាស៊ីនគ្មានសារធាតុសំណ និងវត្ថុធាតុដើមសម្រាប់ផលិតសាំង ដូចជា៖ Naphtha និង Reformate។ 
(រូបថតឧទាហរណ៍៖ nhandan.vn)

នៅចំពោះមុខហានិភ័យនៃការរំខានដល់ការផ្គត់ផ្គង់ថាមពលសកលដោយសារតែភាពតានតឹងនៅមជ្ឈិមបូព៌ា ក្រសួងហិរញ្ញវត្ថុវៀតណាមបានស្នើឱ្យកាត់បន្ថយអត្រាពន្ធនាំចូលអនុគ្រោះ (MFN) មកត្រឹម ០% សម្រាប់ផលិតផលប្រេងឥន្ធនៈ និងវត្ថុធាតុដើមជាច្រើនសម្រាប់ផលិតប្រេងឥន្ធនៈ។

ក្រសួងហិរញ្ញវត្ថុបានស្នើឱ្យកាត់បន្ថយអត្រាពន្ធ MFN ពី ១០% មកត្រឹម ០% សម្រាប់សាំងក្បាលម៉ាស៊ីនគ្មានសារធាតុសំណ និងវត្ថុធាតុដើមសម្រាប់ផលិតសាំង ដូចជា៖ Naphtha និង Reformate។ ពន្ធនាំចូល MFN ក៏ត្រូវបានស្នើឱ្យកាត់បន្ថយពី ៧% មកត្រឹម ០% សម្រាប់ ប្រេងម៉ាស៊ូត ប្រេងឥន្ធនៈ ប្រេងឥន្ធនៈយន្តហោះ និង Kerosine ផងដែរ។

តាមការគ្រោងទុក សារាចរណ៍នឹងចូលជាធរមានចាប់ពីថ្ងៃចុះហត្ថលេខារហូតដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៦។ ប្រសិនបើត្រូវការពន្យារពេលអនុវត្តន៍ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនឹងដាក់សំណើទៅក្រសួងហិរញ្ញវត្ថុ ដើម្បីបូកសរុប និងដាក់ជូនជូនរដ្ឋាភិបាលសម្រាប់ពិចារណា និងសម្រេច៕

TAG
VOV/VOVworld/វៀតណាម/កាត់បន្ថយ/ពន្ធ/ប្រេងឥន្ធនៈ/០%

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត