logo

ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមដាក់ឲ្យដំណើរការជាផ្លូវការនូវប្រព័ន្ធ ផ្ទៀងផ្ទាត់ប្រភពដើមចាប់ពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៥

2025/12/22 | 11:14:54

(VOVWORLD) - ចាប់ពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៥ ប្រព័ន្ធផ្ទៀងផ្ទាត់ប្រភពដើមនៅអាស័យដ្ឋាន www.verigoods.vn របស់ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម នឹងត្រូវបានដាក់ឲ្យ ដំណើរការជាផ្លូវការ។ ប្រព័ន្ធនេះត្រូវបានបង្កើតឡើងដោយផ្តោតសំខាន់លើប្រជាជន និងសហគ្រាស ហើយដើរតួជាស្ពានរវាងសហគ្រាស និងអ្នកប្រើប្រាស់ ដែលរួម ចំណែកដល់ការពង្រឹងទំនុកចិត្តលើទីផ្សារ។ 

រូបថតឧទាហរណ៍៖ VOV

តាមរយៈព័ត៌មានផលិតផលដែលមាន តម្លាភាពដោយប្រើវិធីសាស្ត្រផ្ទៀងផ្ទាត់ដូចជាលេខកូដ QR អ្នកប្រើប្រាស់អាចកំណត់ អត្តសញ្ញាណផលិតផលពិតប្រាកដបានយ៉ាងងាយស្រួល ខណៈពេលដែលសហ គ្រាសមានឧបករណ៍បន្ថែមដើម្បីបញ្ជាក់ពីកិត្យានុភាពម៉ាកយីហោ បង្ការនិងទប់ស្កាត់ ទំនិញក្លែងក្លាយ។

ការដាក់ពង្រាយប្រព័ន្ធផ្ទៀងផ្ទាត់ប្រភពដើមរបស់ក្រសួងឧស្សាហកម្ម និង ពាណិជ្ជកម្ម ត្រូវបានគេរំពឹងថានឹង ផ្តល់ការគាំទ្រផ្នែកបច្ចេកទេស បង្កើតមូលដ្ឋានរួម ក្នុងសមត្ថភាពផ្ទៀងផ្ទាត់ប្រភពទំនិញ តាមនោះជំរុញការផ្លាស់ប្តូរឌីជីថលក្នុងវិស័យ ទាំងមូល។ ក្នុងពេលជាមួយគ្នានេះ នៅចំពោះមុខនិន្នាការដែលអ្នកប្រើប្រាស់កាន់តែ យកចិត្តទុកដាក់ដល់គុណភាព សុវត្ថិភាព ប្រភពដើម និងនិរន្តរភាពរបស់ផលិតផល នោះ ប្រព័ន្ធនេះជួយផ្តល់ព័ត៌មានដោយផ្ទាល់ មានតម្លាភាព និងត្រឹមត្រូវ ជួយអ្នក ប្រើប្រាស់ធ្វើការសម្រេចចិត្តប្រើប្រាស់ប្រកបដោយទំនួលខុសត្រូវ រួមចំណែកដល់ ការកសាងវប្បធម៌ប្រើប្រាស់ដ៏ស្អាតស្អំ និងការអភិវឌ្ឍទីផ្សារទំនិញប្រកបដោយ ចីរភាព៕
TAG
VOV/VOVworld/វៀតណាម/ពាណិជ្ជកម្ម/ទំនិញ/គេហទំព័រ/ផ្ទៀងផ្ទាត់/ប្រភពដើម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត