VOVWORLD_ភូមិ Khuoc ចំណុះឃុំ Phong Chau
ស្រុកDong Hungជាតំបន់កកើតឡើងសិល្បៈចំរៀង
Cheo របស់ខេត្តThai Binhភាគខាងជើងវៀតណាម។
និយាយដល់ចំរៀង Cheoខេត្តThai Binhម្ដងៗគឺអ្នក
ផងគិតដល់ចំរៀង Cheo នៅភូមិ Khuoc។ ការសំដែង
របាំនិងចំរៀង Cheoបានក្លាយទៅជាជីវភាពរបស់
ប្រជាពលរដ្ឋនៅភូមិ Khuocតាំងពីយូរមកហើយ។
អ្នកភូមិ Khuocជាច្រើនសុទ្ធតែជាសិល្បករសិល្បការិនី
របស់ក្រុមចំរៀង Cheoជំនាញក្នុងទូទាំងប្រទេសវៀត
ណាម។ សិល្បករសិល្បការិនីភូមិ Khuocបានយករបាំ
និងចំរៀង Cheoទៅសំដែងនៅប្រទេសជាច្រើនលើ
ពិភពលោកដូចជាអាមេរិក កាណាដា បារាំង ស៊ុយ
អែត និងជប៉ុនជាដើម។
VOVWORLD_ភូមិ Khuoc ចំណុះឃុំ Phong Chau ស្រុកDong Hungជាតំបន់
កកើតឡើងសិល្បៈចំរៀង Cheo របស់ខេត្តThai Binhភាគខាងជើងវៀតណាម។
និយាយដល់ចំរៀង Cheoខេត្តThai Binhម្ដងៗគឺអ្នកផងគិតដល់ចំរៀង Cheo
នៅភូមិ Khuoc។ ការសំដែងរបាំនិងចំរៀង Cheoបានក្លាយទៅជាជីវភាពរបស់
ប្រជាពលរដ្ឋនៅភូមិ Khuocតាំងពីយូរមកហើយ។អ្នកភូមិ Khuocជាច្រើនសុទ្ធតែ
ជាសិល្បករសិល្បការិនីរបស់ក្រុមចំរៀង Cheoជំនាញក្នុងទូទាំងប្រទេសវៀតណាម
។ សិល្បករសិល្បការិនីភូមិ Khuocបានយករបាំនិងចំរៀង Cheoទៅសំដែងនៅ
ប្រទេសជាច្រើនលើពិភពលោកដូចជាអាមេរិក កាណាដា បារាំង ស៊ុយអែត និង
ជប៉ុនជាដើម។
នេះជាការហ្វឹកហាត់សំរាប់ការសំដែងសិល្បៈមួយនាពេលខាងមុខនៃក្លិប
ចំរៀង Cheo ភូមិ Khuocក្រោមការណែនាំរបស់សិល្បការិនី Cao Thi Bac។
សមាជិក សមាជិកាចំនួន១៦នាក់ក្នុងក្លិបនេះសុទ្ធតែជាអ្នកភូមិ Khuoc។
គេចេះច្រៀងCheoពីកុមារភាពហើយត្រូវបានក្រុមសិល្បករសិល្បការិនីជើង
ចាស់បង្ហាត់បង្រៀនជាបន្តទៅទៀត។តាមសិល្បការិនី Cao Thi Bac អាយុ៦៧
ឆ្នាំជាប្រធានក្លិបបានឲ្យដឹងថា
“ នាគ្រាដំបូងយើងខ្ញុំត្រឹមតែចង់ប្រមូលផ្ដុំកូនចៅរបស់បណ្ដាសិល្បករ
សិល្បការិនីក្នុងភូមិមកបង្ហាត់បង្រៀនច្រៀងរាំឲ្យសប្បាយរីករាយហើយដើម្បី
នៅពេលភូមិមានបុណ្យទានគឺយើងអាចសំដែងសិល្បៈដោយខ្លួនឯងបានតែ
ប៉ុណ្ណោះ។ តែឥឡូវវារីកចំរើនយ៉ាងខ្លាំង កេរិ៍្តឈ្មោះនៃក្លិបបានអ្នកផងស្គាល់ដល់
យ៉ាងច្រើន។នៅខេត្តណាមានបុណ្យគឺគេអញ្ជើញយើងខ្ញុំទៅសំដែង Cheo។យើង
ខ្ញុំសប្បាយចិត្តណាស់។ចំរៀង cheoរបស់ភូមិ Khuoc នេះត្រូវបានទស្សនិកជន
និយមចូលចិត្តយ៉ាងខ្លាំង។ខ្ញុំចង់ផ្សព្វផ្សាយចំរៀងcheo នេះទៅគ្រប់ទីកន្លែង”។
![]() |
| ការហាត់ច្រៀង cheo នៅភូមិKhuoc |
ក្នុងគោលបំណងផ្សព្វផ្សាយចំរៀង cheoរបស់ភូមិ Khuoc លើបណ្ដាញសង្គម
ដូចជា fanpage facebook និងYoutubeនោះ ក្រុមសមាជិកក្នុងក្លិបបានថតសំលេង
និងវីដេអូដើម្បីបង្ហោះលើគេហទំព័រទាំងនោះភ្ជាប់ជាមួយការឧទ្ទេសនាមអំពីសិល្បៈ
cheo ភូមិ Khuoc។ សិល្បការិនី Cao Thi Bac ឲ្យដឹងថានេះជាវិធីមួយសំរាប់មជ្ឈដ្ឋាន
អ្នកនិយមcheoស្គាល់បន្ថែមនូវអាស័យដ្ឋានសំដែងសិល្បៈប្រពៃណីមួយទៀតហើយ
ដើម្បីសិល្បៈប្រភេទនេះត្រូវបានគេស្គាល់ទូលំទូលាយថែមទៀត។ តាមរយៈនោះ
ការទៅសំដែងរបស់ក្លិបក៏កើនឡើងខ្លាំងដែរ។ លោកស្រីCao Thi Bac បានថ្លែង
យ៉ាងដូច្នេះថា
“ តំបន់នានាគេបើកពិធីបុណ្យហើយអញ្ជើញយើងខ្ញុំទៅសំដែងរហូត។រីឯ
ភ្ញៀវបរទេសក៏មករកក្លិបដើម្បីជួបប្រាស្រ័យដែរ។អ្នកខ្លះចូលចិត្តរៀនច្រៀង
Cheoណាស់។ក្រុមហ៊ុនទេសចរណ៍តែងតែប្រាប់យើងណែនាំឲ្យគេច្រៀងcheo”។
ដូចសមាជិកផ្សែងៗ លោក Vu Le Nhamអនុប្រធានក្លិបចំរៀង Cheo ភូមិ
Khuocជាអ្នកក្ដាប់ជាប់បច្ចេកទេសក្នុងការច្រៀងរាំ cheo ប្រពៃណីហើយត្រៀម
ខ្លួនជានិច្ចទៅសំដែង។ លោកតារូបនេះបានថ្លែងថា
“ ទោះបីបងប្អូនក្នុងក្លិបសុទ្ធតែជាកសិករហើយមានអ្នកខ្លះលក់ដូរទំនិញ
ក៏ដោយតែពេលមានកម្មវិធីសំដែងគឺគ្រាន់តែទូរស័ព្ទគឺសមាជិកទាំងអស់មក
ប្រមូលផ្ដុំដើម្បីហ្វឹកហាត់។ យើងខ្ញុំជានិច្ចកាលថែរក្សានិងពង្រីកសិល្បៈប្រពៃណី
របស់ភូមិខ្លួនឲ្យកាន់តែមានការច្នៃប្រឌិតថែមទៀត”។








