logo

កាសែតកូរ៉េខាងត្បូង៖ អ្នកជំនាញអាមេរិកថ្កោលទោសសកម្មភាពរបស់ចិននៅតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀតណាម

2019/10/18 | 11:45:23
(VOVWORLD) - តាមលោក Martinson ថា ចិនបានរំលោភបំពានលើតំបន់ EEZ របស់វៀតណាមដែលបានកំណត់តាមច្បាប់អន្តរជាតិ។

   គេហទំព័រ newsprime.co.kr របស់កូរ៉េខាងត្បូងទើបតែបង្ហោះអត្ថបទ សរសេរដែលដកស្រង់ការវិភាគរបស់អ្នកជំនាញលោក Ryan Martinson សាស្ត្រា ចារ្យរងនៃវិទ្យាស្ថានកលយុទ្ធកងទ័ពជើងទឹកអាមេរិកដែលចាត់ទុកថា ការដែល ចិនបញ្ជូននាវាស្រាវជ្រាវ Haiyang Dizhi 8 ចូលក្នុងតំបន់ថ្មប៉ប្រះទឹក Vanguard Bank នោះ ច្បាស់លាស់ថា ជាអំពើរំលោភបំពានលើច្បាប់អន្តរជាតិ។ វៀតណាម បានសំណូមពរជាច្រើនលើកច្រើនសារអោយនាវារបស់ចិនដកចេញពីតំបន់សេដ្ឋកិច្ចផ្ដាច់មុខ (EEZ) របស់វៀតណាមរួចហើយ។ តាមលោក Martinson ថា ចិន បានរំលោភបំពានលើតំបន់ EEZ របស់ វៀតណាម ដែលបានកំណត់តាមច្បាប់ អន្តរជាតិ។ លោកបានអះអាងថាថ្មប៉ប្រះទឹក Vanguard Bank មិនស្ថិតនៅក្នុង EEZ និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់ចិននោះឡើយ ប៉ុន្តែស្ថិតនៅក្នុង EEZ និង តំបន់ខ្ពង់រាបបាតសមុទ្រ២០០ម៉ាយរបស់វៀតណាមដែលបានកំណត់យ៉ាងច្បាស់តាមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។ លោក Martinson ក៏បានចាត់ទុកថា ចិនកំពុងជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ ហើយកំពុងកាន់តំណែងជាចៅក្រមនៃតុលាការ យុត្តិធម៌អន្តរជាតិ មានចៅក្រមមួយរូបក្នុងចំណោមចៅក្រមទាំង១៥រូបនៅ តុលាការសច្ចធម៌អន្តរជាតិ ហើយមានចៅក្រមមួយរូបក្នុងចំណោមចៅក្រៅ២១រូប នៅតុលាកាច្បាប់សមុទ្រអន្តរជាតិ ទៀតផង។ ប៉ុន្តែ ចិនបានបដិសេធជាបន្ត បន្ទាប់ការដោះស្រាយជម្លោះទាក់ទិនដល់កោះសមុទ្រនៅស្ថាប័នអនុវត្តច្បាប់អន្តរ ជាតិនិងអង្គការអន្តរជាតិផ្សេងៗទៀត។ អ្នកជំនាញលោក Ryan Martinson បាន សង្កត់ធ្ងន់ថា តាមទំនៀមទំលាប់នៃច្បាប់អន្តរជាតិ វិធីដោះស្រាយជម្លោះទាក់ទិន ដល់អធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាពនិងយុត្តាធិការប្រកបដោយប្រសិទ្ធ ភាពបំផុតនោះ គឺត្រូវតែគោរពតាមគោលការណ៍ជាសារវ័ន្តនៃច្បាប់អន្តរជាតិដែល ត្រូវបានប្រទេសនានាអនុម័ត៕

TAG
VOV/VOVworld/វៀតណាម/សមុទ្រខាងកើត/កាសែត/កូរ៉េខាងត្បូង/ចិន/ថ្កោលទោស/រំលោភបំពាន/Vanguard Bank

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត