logo

ខេត្តក្វាងង៉ាយកំណត់ការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ IUU ជាភារកិច្ចនយោបាយសំខាន់និងបន្ទាន់

2026/2/22 | 12:15:00
(VOVWORLD) - នៅព្រឹកថ្ងៃទី ២២ ខែកុម្ភៈ (ចំថ្ងៃទី ៦ នៃបុណ្យតេត) គណៈកម្មាធិការប្រជាជន ឃុំទិញខេ ខេត្តក្វាងង៉ាយ បានរៀបចំពិធីចេញដំណើរនេសាទនាដើមឆ្នាំ។
គណៈកម្មាធិការប្រជាជនឃុំទិញខេ ខេត្តក្វាងង៉ាយ បានរៀបចំពិធីបើករដូវនេសាទសមុទ្រប្រចាំឆ្នាំ (រូបថត៖ កាសែតក្វាងង៉ាយ)

នេះគឺជាពិធីប្រពៃណីរបស់អ្នកនេសាទឃុំទិញខេ ដោយបួងសួងសូមសុំអាកាសធាតុអំណោយផល និងការនេសាទដ៏សម្បូរបែប។ នេះក៏ជាឱកាសមួយសម្រាប់អាជ្ញាធរមូលដ្ឋានក្នុងការផ្សព្វផ្សាយឥ្យអ្នកនេសាទអំពីការមិនរំលោភលើបទប្បញ្ញត្តិនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU)។

ថ្លែងនៅក្នុងពិធីចេញដំណើរ លោក ដូ តឹម ហៀន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តក្វាងង៉ាយ បានអំពាវនាវដល់អ្នកនេសាទទាំងអស់ប្រឡងប្រណាំងក្នុងផលិតកម្ម បង្កើនច្បាមជាប់សមុទ្រ បង្កើនបរិមាណ និងគុណភាពនៃការនេសាទ; និងក្នុងពេលជាមួយគ្នានេះ ត្រូវមានការទទួលខុសត្រូវ ក្នុងការការពារអធិបតេយ្យភាពជាតិលើសមុទ្រ និងកោះ និងកំណត់ការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ IUU ជាភារកិច្ចនយោបាយដ៏សំខាន់និងបន្ទាន់ ដែលមានអត្ថន័យយូរអង្វែង សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃវិស័យនេសាទ។

 បច្ចុប្បន្ននេះ ខេត្តក្វាងង៉ាយមានទូកនេសាទជិត ៤.៩០០ គ្រឿង ដែលមានសមត្ថភាពសរុបជាង ១,៨ លាន CV ដែលក្នុងនោះជាង ២.៩០០ គ្រឿងមានប្រវែងជាង ១៥ ម៉ែត្រ និងដំណើរការនៅក្នុងដែនទឹកនៅឯនាយសមុទ្រ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ការនេសាទអាហារសមុទ្រនៅក្វាងង៉ាយបានផ្លាស់ប្តូរទៅជាការនេសាទដោយមេកានិច និងការផលិតទំនិញទ្រង់ទ្រាយធំ ដោយផ្លាស់ប្តូរមុខរបរ បង្កើនការនេសាទនៅឯនាយសមុទ្រ និងផ្តោតលើប្រភេទនេសាទមានតម្លៃសេដ្ឋកិច្ចខ្ពស់សម្រាប់បម្រើការនាំចេញ។ ក្នុងពេលជាមួយគ្នានេះ ការ នេសាទត្រូវបានផ្សារភ្ជាប់ទៅនឹងការការពារ និងការអភិវឌ្ឍធនធានជលផល។ ខេត្តក្វាងង៉ាយ រួមជាមួយតំបន់ឆ្នេរសមុទ្រផ្សេងទៀត កំពុងអនុវត្តដំណោះស្រាយដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ IUU (ខុសច្បាប់ មិនបានរាយការណ៍ និងមិនបានគ្រប់គ្រង) និងកំពុងរៀបចំស្វាគមន៍ក្រុមត្រួតពិនិត្យទី ៥ នៃគណៈកម្មការអឺរ៉ុប (EC)៕

TAG
VOV/VOVworld/ខេត្តក្វាងង៉ាយ/កំណត់/ការប្រយុទ្ធប្រឆាំង/ការនេសាទខុសច្បាប់ IUU/ភារកិច្ចនយោបាយសំខាន់/បន្ទាន់

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត