logo

ខេត្តក្វាងនិញខិតខំសម្រេចបានកំណើន GRDP លើសពី ១២,៥% ​​​នៅឆ្នាំ ២០២៦

2025/12/26 | 10:14:00
(VOVWORLD) - នៅឆ្នាំនេះ ខេត្តក្វាងនិញបន្តរក្សាកំណើន "ពីរខ្ទង់" ជាមួយនឹងកំណើនផលិតផលក្នុងស្រុកសរុប (GRDP) ប្រមាណ ១១,៨៩%។ ទំហំសេដ្ឋកិច្ចរបស់ខេត្តនៅឆ្នាំនេះជាប់ចំណាត់ថ្នាក់ទី ៧ ក្នុងចំណោមខេត្ត និងក្រុងទាំង ៣៤ ទូទាំងប្រទេស។ 
 
ផលិតផលក្នុងស្រុកសរុប (GRDP) សម្រាប់មនុស្សម្នាក់ៗ ត្រូវបានប៉ាន់ប្រមាណមានចំនួន ១០.៤០២ ដុល្លារអាមេរិក។ ក្នុងនោះ វិស័យសេវាកម្ម ជាពិសេសទេសចរណ៍ រួមចំណែកជាង ៥០% ដល់កំណើន GRDP របស់ខេត្តក្វាងនិញ។ ទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ត្រូវបានប៉ាន់ប្រមាណមានចំនួនប្រហែល 1 ពាន់លានដុល្លារអាមេរិក ។ សុខុមាលភាពសង្គម ការពារជាតិនិងសន្តិសុខបន្តត្រូវបានធានា។
នៅឆ្នាំ ២០២៥ ចំណូលថវិការដ្ឋសរុបនៅខេត្តក្វាងនិញត្រូវបានប៉ាន់ប្រមាណឈានដល់ ៨២,២៣៥ ពាន់លានដុង។ (រូបថត៖ thoibaotaichinhvietnam.vn)

នៅឆ្នាំ ២០២៦ ខេត្តក្វាងនិញកំណត់គោលដៅដូចជា៖ ផលិតផលក្នុងស្រុកសរុប (GRDP) សម្រាប់មនុស្សម្នាក់ៗសម្រេចបាន ១១.៨០០ ដុល្លារអាមេរិក ឬច្រើនជាងនេះ។ ចំណូលថវិកាសរុបលើសពីថវិកាដែលបានបែងចែកដោយមជ្ឈិម; សមាមាត្រនៃឧស្សាហកម្មកែច្នៃ និងផលិតកម្មក្នុង GRDP លើសពី១៤%។ សមាមាត្រនៃសេដ្ឋកិច្ចឌីជីថលនៅក្នុង GRDP បានឈានដល់ជាង ១២%... លោក Quan Minh Cuong លេខាគណៈកម្មាធិការបក្សខេត្ត Quang Ninh បានបញ្ជាក់ថា គណៈកម្មាធិការបក្សខេត្តបានចេញសេចក្តីសម្រេចចិត្តស្តីពីទិសដៅ និងភារកិច្ចសម្រាប់ឆ្នាំ ២០២៦ ដោយប្រធានបទ "ទម្លុះទម្លាយកំណើនសេដ្ឋកិច្ច; លើកកម្ពស់គុណភាពទីក្រុង ឆាប់សម្រេចបាននូវលក្ខណៈវិនិច្ឆ័យនៃទីក្រុងចំណុះមជ្ឈិម"៕

TAG
VOV/VOVworld/ខេត្តក្វាងនិញ/កំណើន/GRDP

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត