logo

ខេត្តក្វាងនិញ គឺជាចំណុចភ្លឺនៃការខិតខំប្រឹងប្រែង នវានុវត្តន៍ និងភាពច្នៃប្រឌិត

2025/12/20 | 12:00:00
(VOVWORLD) - ទោះបីជាលំហសេដ្ឋកិច្ចមិនត្រូវបានពង្រីកដូចតំបន់ជាច្រើនទៀតក៏ដោយ ខេត្ត ក្វាងនិញ នៅតែជាចំណុចភ្លឺនៃការខិតខំប្រឹងប្រែង នវានុវត្តន៍ និងភាពច្នៃប្រឌិត ដោយសូចនាករអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមភាគច្រើន ត្រូវបានសម្រេចនិងលើសពី គោលដៅ។ 
ទិដ្ឋភាពនៅជំនួបធ្វើការ។ (រូបថត៖ baoquangninh.vn)
នេះគឺជាការវាយតម្លៃទូទៅរបស់ឧបនាយករដ្ឋមន្ត្រី លោក ង្វៀន ហ័រប៊ិញ នៅក្នុងជំនួបធ្វើការជាមួយគណៈកម្មាធិការប្រជាជនខេត្តក្វាងនិញ នាថ្ងៃទី ២០ ខែធ្នូ។
លោកឧបនាយករដ្ឋមន្ត្រី ង្វៀន ហ័រប៊ិញ បានសង្កត់ធ្ងន់ថា កម្មវិធីគោលដៅជាតិ ត្រូវបានខេត្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព ដែលបង្ហាញយ៉ាងច្បាស់ពីភាពម្ចាស់ការ របស់មូលដ្ឋានមួយដែលមានបទពិសោធន៍អភិវឌ្ឍន៍ជាច្រើន។ លទ្ធផលទាំងនេះគួរតែ ត្រូវបានពង្រីកទៅកាន់តំបន់ផ្សេងទៀតលើទូទាំងប្រទេស ដើម្បីបង្កើតសន្ទុះថ្មីសម្រាប់ កំណើនជាតិ។ ដោយកោតសរសើរចំពោះចក្ខុវិស័យយុទ្ធសាស្ត្ររបស់ខេត្ត លោកឧប នាយករដ្ឋមន្ត្រីបានកត់សម្គាល់នូវភាពម្ចាស់ការរបស់ខេត្តក្វាងនិញ ក្នុងការដាក់ស្នើ គោលនយោបាយវិនិយោគ និងអភិវឌ្ឍន៍ថ្មីៗ ជាពិសេសយន្តការ និងគោល នយោបាយជាក់លាក់សម្រាប់ការអភិវឌ្ឍតំបន់សេដ្ឋកិច្ច Van Don; ប្រព័ន្ធផ្លូវដែកអន្តរ ខេត្តនិងក្នុងខេត្ត។
ទាក់ទងនឹងការអនុវត្តអាជ្ញាធរមូលដ្ឋានពីរកម្រិត លោកឧបនាយករដ្ឋមន្ត្រីបាន ស្នើឲ្យខេត្តក្វាងនិញ ដើរមុខគេក្នុងការច្នៃប្រឌិត ដោយយកការពេញចិត្តរបស់ ប្រជាពលរដ្ឋ និងអាជីវកម្មធ្វើជារង្វាស់ ហើយបន្តវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ឌីជីថល និងកែលម្អសមត្ថភាពអភិបាលកិច្ចនៅកម្រិតមូលដ្ឋានផងដែរ៕
TAG
VOV/VOVworld/ក្វាងនិញ/ច្នៃប្រឌិត/នវានុវត្តន៍/អភិវឌ្ឍន៍

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត