logo

ខេត្តក្វាង និញ ជំរុញការអភិវឌ្ឍទេសចរណ៍ដែលផ្សាភ្ជាប់ទៅនឹងវិស័យកីឡា

2025/12/18 | 08:27:00

(VOVWORLD) - ខេត្ត ក្វាង និញ កំពុងពន្លឿនការអនុវត្តដំណោះស្រាយដែលមានគោលបំណងក្លាយជាមជ្ឈមណ្ឌលទេសចរណ៍កីឡាពិសេស ដែលផ្សាភ្ជាប់ជាមួយធម្មជាតិ និងបេតិកភណ្ឌ។ នេះគឺជាប្រធានបទសំខាន់នៃសន្និសីទ "អភិវឌ្ឍន៍ទេសចរណ៍ផ្សាភ្ជាប់នឹងវិស័យកីឡានៅខេត្ត ក្វាង និញ ឆ្នាំ ២០២៥" ដែលបានប្រារព្ធឡើងនាថ្ងៃទី ១៧ ខែធ្នូ)។

ខេត្តក្វាងនិញរៀបចំសិក្ខាសាលា ស្វែងរកដំណោះស្រាយដើម្បីលើកកម្ពស់ការអភិវឌ្ឍទេសចរណ៍ដែលភ្ជាប់ជាមួយកីឡា (រូបថត៖ វូមៀន/VOV-ភាគឦសាន)

នៅក្នុងសន្និសីទនេះ ប្រតិភូនានាបានបញ្ជាក់ថា ដោយគុណសម្បត្តិលេចធ្លោរបស់ខ្លួនលើធនធានសមុទ្រនិងកោះ ព្រមទាំងប្រព័ន្ធនៃតំបន់បេតិកភណ្ឌធម្មជាតិ និងវប្បធម៌ដ៏ល្បីល្បាញដូចជាឈូងសមុទ្រហាឡុង ឈូងសមុទ្របៃទើឡុង  អៀនទើ...ខេត្តក្វាងនិញមានលក្ខខណ្ឌអំណោយផលសម្រាប់ការរៀបចំព្រឹត្តិការណ៍កីឡាទ្រង់ទ្រាយធំៗ ចាប់ពីកីឡាក្នុងទឹករហូតដល់កីឡាលើភ្នំ។ ដូច្នេះ ទេសចរណ៍ដែលភ្ជាប់ទៅនឹងកីឡាគឺជាទិសដៅអភិវឌ្ឍន៍សមស្របមួយដែលមានសក្តានុពល ដែលរួមចំណែកដល់ការធ្វើពិពិធកម្មផលិតផល ពង្រីករដូវកាល និងបង្កើនភាពប្រកួតប្រជែងរបស់ខេត្តក្វាងនិញ។  

ប្រតិភូស្នើវិធានការលុបបំបាត់ចំណុះកក់ស្ទះដើម្បីឱ្យខេត្តក្វាងនិញអាចក្លាយជាមជ្ឈមណ្ឌលទេសចរណ៍ និងកីឡានៃតំបន់  (រូបថត៖ វូមៀន/VOV-ភាគឦសាន)

អ្នកជំនាញផ្តល់អនុសាសន៍ថា ខេត្តគួរតែពង្រឹងការផ្សព្វផ្សាយ និងកសាងម៉ាកទេសចរណ៍កីឡាដោយឡែកសម្រាប់ខេត្តក្វាងនិញ រួមជាមួយនឹងយុទ្ធសាស្ត្រទំនាក់ទំនងពិសេស ដើម្បីបង្កើតចំណាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងចិត្តរបស់អ្នកទេសចរ។ ដោយទទួលស្គាល់ការចូលរួមចំណែក លោក ង្វៀន វៀត យុង នាយកមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តក្វាងនិញ បានឲ្យដឹងថា៖  “ពីការកំណត់អត្តសញ្ញាណសក្តានុពល និងគុណសម្បត្តិនៃតំបន់នីមួយៗយ៉ាងច្បាស់ អាជីវកម្ម និងអ្នកជំនាញបានចង្អុលបង្ហាញពីតម្រូវការក្នុងការពង្រឹងទំនាក់ទំនងរវាងអង្គភាពចូលរួម រវាងតំបន់និងអាជីវកម្ម និងរវាងអង្គភាពរៀបចំសកម្មភាពកីឡា និងសេវាកម្មអមដំណើរ។ ជាមួយគ្នានេះ ចាំបាច់ត្រូវអភិវឌ្ឍផលិតផល និងកញ្ចប់សេវាកម្មសម្រាប់កីឡា ទេសចរណ៍ និងកន្លែងស្នាក់នៅតាមបណ្តោយខ្សែសង្វាក់តម្លៃ ខណៈពេលដែលផ្តោតលើការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឯកទេស ការកែលម្អគុណភាពធនធានមនុស្ស ការលើកកម្ពស់ការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថលក្នុងការផ្សព្វផ្សាយ និងទំនាក់ទំនងនៃផលិតផលជាទីមកដល់”៕

TAG
VOV/VOVworld/ខេត្តក្វាង និញ/ជំរុញ/ការអភិវឌ្ឍ/ទេសចរណ៍/ផ្សាភ្ជាប់/វិស័យកីឡា

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត