logo

ខេត្តក្វាងនិញរឹតបន្តឹងការគ្រប់គ្រង មិនឲ្យកើតមានឡើងការរំលោភបំពានលើការនេសាទ IUU

2026/3/28 | 08:08:12
(VOVWORLD) - ខេត្តក្វាងនិញកំពុងដាក់ពង្រាយអនុវត្តន៍ដំណោះស្រាយជាច្រើនសំដៅទប់ស្កាត់ និងឈានដល់ការបញ្ចប់ការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU)។
នាវានេសាទទាំងអស់ដែលមានប្រវែង ១៥ ម៉ែត្រ ឬវែងជាងនេះ ត្រូវបានបំពាក់ដោយប្រព័ន្ធត្រួតពិនិត្យនាវា (VMS) និងរក្សាការតភ្ជាប់ជាប្រចាំ។ (រូបថត៖ VOV)

យោងតាមមន្ទីរកសិកម្មនិងបរិស្ថានខេត្តក្វាងនិញ រហូតមកដល់បច្ចុប្បន្ន ខេត្តទាំងមូលមាននាវានេសាទជាង ៤.១០០ គ្រឿងដែលមានប្រវែង ៦ ម៉ែត្រ ឬវែងជាងនេះ ដែលត្រូវបានចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពយ៉ាងពេញលេញនៅក្នុងប្រព័ន្ធគ្រប់គ្រងជលផលជាតិ។ នាវានេសាទបំពេញលក្ខខ័ណ្ឌទាំង ១០០% ត្រូវបានផ្តល់អាជ្ញាប័ណ្ណសម្រាប់ប្រតិបត្តិការ។ ហើយនាវានេសាទទាំងអស់ដែលមានប្រវែង ១៥ ម៉ែត្រ ឬវែងជាងនេះ ត្រូវបានបំពាក់ដោយប្រព័ន្ធត្រួតពិនិត្យនាវា (VMS) និងរក្សាការតភ្ជាប់ជាប្រចាំ។ គ្មាននាវានេសាទណាមួយបានរំលោភលើដែនទឹកបរទេសឡើយ។ អ្នកនេសាទ Trần Văn Thực នៅសង្កាត់ ហាអាន ខេត្តក្វាងនិញ) បាននិយាយថា៖

“មិនត្រឹមតែគ្រួសារខ្ញុំទេ អ្នកនេសាទទាំងអស់នៅទីនេះសុទ្ធតែគោរពយ៉ាងតឹងរ៉ឹងតាមបទប្បញ្ញត្តិរបស់សហភាពអឺរ៉ុប និងអាជ្ញាធរមូលដ្ឋាន។ ប្រជាជនគោរពតាមទាំង ១០០% ហើយមិនមានបញ្ហាអ្វីកើតមានឡើងនៅលើសមុទ្រទេ”។

ការគ្រប់គ្រងនាវានេសាទទាំងចូល និងចេញពីកំពង់ផែ និងការតាមដានអាហារសមុទ្រត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹង។ ចាប់តាំងពីដើមឆ្នាំនេះមក នាវានេសាទជិត ៣.០០០ គ្រឿងត្រូវបានត្រួតពិនិត្យ គ្រប់គ្រងតាមរយៈប្រព័ន្ធអេឡិចត្រូនិច ទិន្នផលត្រួតពិនិត្យបានឈានដល់ជាង ៣.២០០ តោន ជាមួយនឹងអត្រាអនុវត្តន៍ជាង ៩៩%៕

TAG
VOV/VOVworld/IUU/វៀតណាម/ការនេសាទ/ក្វាងនិញ/ជលផល

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត