logo

ខេត្តក្វាងនិញ ស្វាគមន៍ភ្ញៀវទេសចរជាង ៥៨០,០០០នាក់ ក្នុង​រយៈពេល ៦ថ្ងៃនៃបុណ្យតេតប្រពៃណី

2026/2/20 | 08:22:33
(VOVWORLD) - នាថ្ងៃទី១៩ ខែកុម្ភៈ (ថ្ងៃទី៣ នៃបុណ្យតេតប្រពៃណី) បរិមាណភ្ញៀវទេសចរសរុបមកកាន់ខេត្តក្វាងនិញ ត្រូវបានប៉ាន់ប្រមាណមានចំនួន ២០៤.០០០នាក់ (កើនឡើង ១៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥) ដែលក្នុងនោះ មានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤២.០០០នាក់ (កើនឡើង ២៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន)។

សរុបមក ក្រោយរយៈពេល៦ថ្ងៃនៃបុណ្យតេតប្រពៃណី ខេត្តក្វាងនិញ បានស្វាគមន៍ភ្ញៀវទេសចរជាង ៥៨០,០០០នាក់ ដោយទទួលប្រាក់ចំណូលទេសចរណ៍សរុបប្រហែលជិត ១.៦៥០ពាន់លានដុង (ជិត ៦៧លានដុល្លារអាមេរិក)។

ខេត្តក្វាងនិញ ស្វាគមន៍ភ្ញៀវទេសចរជាង ៥៨០,០០០នាក់ ក្នុងរយៈពេល ៦ថ្ងៃនៃបុណ្យតេតប្រពៃណី។ រូបថត៖ Vu Mien/VOV-ភាគឦសាន

គោលដៅទេសចរណ៍ដ៏ពេញនិយមនៅខេត្តក្វាងនិញ រួមមាន៖ ឈូងសមុទ្រហាឡុង សារមន្ទីរក្វាងនិញ និងតំបន់កេរ្តិ៍ដំណែលវប្បធម៌និងសាសនាដូចជា Yen Tu វត្ត Cua Ong វត្ត Cai Bau តំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិពិសេស Bach Dang និងតំបន់កេរ្តិ៍ដំណែលរាជវង្សត្រឹន។

លោក Antonio Fratino ភ្ញៀវទេសចរម្នាក់មកពីប្រទេសអ៊ីតាលី បានចែករំលែកថា៖ “កោះថ្មនៅឈូងសមុទ្រហាឡុងមានលក្ខណៈពិសេសជាមួយនឹងរូបរាងជាច្រើនដែលមិនអាចមើលឃើញនៅកន្លែងផ្សេងទៀតនៅក្នុងពិភពលោក។ ខ្ញុំក៏បានឆ្លងបទពិសោធន៍បុណ្យតេតដ៏ពិសេសនៅទីនេះ ដោយបានឃើញទំនៀមទម្លាប់ប្រពៃណីវៀតណាម។ ទាំងអស់នេះ សុទ្ធតែថ្មីថ្មោង និងគួរឱ្យចាប់អារម្មណ៍ណាស់”

TAG
VOV/VOVworld/ខេត្តក្វាងនិញ/ទេសចរណ៍/បុណ្យតេតប្រពៃណី/វៀតណាម​

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត