logo

ខេត្តក្វាងនិញ អនុវត្តការគ្រប់គ្រងឌីជីថលអ្នកទេសចរដែលមកទស្សនាឈូងសមុទ្រហាឡុង

2025/12/9 | 11:17:00
(VOVWORLD) - ចាប់ពីថ្ងៃទី១០ ខែធ្នូ ខេត្តក្វាងនិញ តម្រូវឱ្យភ្នាក់ងារទេសចរណ៍ និងអ្នកលក់សំបុត្រប្រមូលព័ត៌មានពេញលេញរបស់អ្នកទេសចរនៅពេលមកទស្សនាឈូងសមុទ្រហាឡុង ដើម្បីបង្កើនការគ្រប់គ្រង និងបម្រើដល់ការផ្លាស់ប្តូរឌីជីថល។ យោងតាមបទប្បញ្ញត្តិថ្មី អ្នកទេសចរវៀតណាមត្រូវតែបង្ហាញអត្តសញ្ញាណប័ណ្ណពលរដ្ឋ ឬលេខកូដអត្តសញ្ញាណរបស់ខ្លួន។ 
ភ្ញៀវទេសចរបង់ថ្លែដោយមិនប្រើសាច់ប្រាក់នៅពេលទៅទស្សនាឈូងសមុទ្រហាឡុង។ រូបថត៖ quangninh.gov.vn

អ្នកទេសចរអន្តរជាតិផ្តល់ព័ត៌មានលិខិតឆ្លងដែន និងសញ្ជាតិ។ កុមារ និងមនុស្សដែលគ្មានឯកសារគ្រប់គ្រាន់ប្រើប្រាស់ព័ត៌មានអាណាព្យាបាល។ ព័ត៌មានអត្តសញ្ញាណនេះនឹងត្រូវបានផ្តល់ជូនបុគ្គលិកលក់សំបុត្រ និងត្រួតពិនិត្យនៅកំពង់ផែអ្នកដំណើរអន្តរជាតិហាឡុង និងកំពង់ផែអ្នកដំណើរអន្តរជាតិទួនចូវ។

គណៈកម្មការគ្រប់គ្រងបេតិកភណ្ឌពិភពលោកហាឡុង - អៀនទឺ បានឲ្យដឹងថា ទិន្នន័យត្រូវបានប្រើប្រាស់សម្រាប់គោលបំណងត្រឹមត្រូវ ដោយធានាសុវត្ថិភាព។ អង្គភាពនេះមានគោលបំណងបំពេញមូលដ្ឋានទិន្នន័យ និងអនុវត្តបច្ចេកវិទ្យាក្នុងការលក់សំបុត្រត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៦។

ណៃនាំដល់ភ្ញៀវទេសចរណ៍អំពីការទិញសំបុត្រនៅកំពង់ផែដឹកអ្នកដំណើរអន្តរជាតិហាឡុង (រូបថត៖ VOV)

មុននោះ ខេត្តក្វាងនិញ បានសម្របសម្រួលជាមួយធនាគារ Vietcombank និងដៃគូ ដើម្បីដាក់ពង្រាយ VietQR Global សម្រាប់អ្នកទេសចរឆ្លងដែន។ ដូច្នេះ ចាប់ពីខែធ្នូ ឆ្នាំ២០២៥ អ្នកទេសចរចិនអាចស្កេនលេខកូដ QR ដោយប្រើកម្មវិធីទូទាត់ដែលធ្លាប់ស្គាល់នៅចំណុចសេវាកម្មជាច្រើននៅក្នុងខេត្ត។

ខេត្តក៏កំពុងលើកកម្ពស់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីទេសចរណ៍ឌីជីថលផងដែរ ជាមួយនឹងផែនទីអនឡាញដែលរួមបញ្ចូលគោលដៅរាប់ពាន់ ដែលអនុញ្ញាតឱ្យអ្នកទេសចរស្វែងរកព័ត៌មាន ទិសដៅ វាយតម្លៃសេវាកម្ម និងទទួលបានការណែនាំអំពីដំណើរកម្សាន្តតាមរយៈកម្មវិធី ឬលេខកូដ QR៕

TAG
VOV/VOVworld/ខេត្តក្វាងនិញ/​ ការ​គ្រប់គ្រងឌីជីថល/អ្នកទេសចរ/ឈូងសមុទ្រហាឡុង

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត