logo

ខេត្ត ដាកឡាក់៖ កងកម្លាំងការពារដែនអាកាស-កងទ័ពជើងអាកាសបានសម្រេច «យុទ្ធនាការក្វាងទ្រុង» មុនកាលកំណត់

2026/1/3 | 08:33:32
(VOVWORLD) - នៅក្នុង «យុទ្ធនាការក្វាងទ្រុង» កងកម្លាំងការពារដែនអាកាស-កងទ័ពជើងអាកាស ត្រូវបានប្រគល់ភារកិច្ចឱ្យសាងសង់ផ្ទះចំនួន ២១ ខ្នង នៅក្នុងឃុំមួយចំនួននៅភាគខាងកើតនៃខេត្តដាកឡាក់។ 
យុទ្ធជននៃកងកម្លាំងការពារដែនអាកាស-កងទ័ពជើងអាកាស កំពុងសាងសង់ផ្ទះ។
(រូបថត៖ VOV)

នាថ្ងៃទី ២ ខែមករា នៅខេត្តដាកឡាក់ បណ្ដាអង្គភាពនៃកងកម្លាំងការពារដែនអាកាស-កងទ័ពជើងអាកាស បានប្រគល់ផ្ទះថ្មីចំនួន ២១ ខ្នង ជូនប្រជាជនដែលបានបាត់បង់ផ្ទះសម្បែងដោយសារទឹកជំនន់ តាមនោះបានសម្រេច «យុទ្ធនាការក្វាងទ្រុង» មុនកាលកំណត់មួយខែ។ នៅក្នុង «យុទ្ធនាការក្វាងទ្រុង» កងកម្លាំងការពារដែនអាកាស-កងទ័ពជើងអាកាស ត្រូវបានប្រគល់ភារកិច្ចឱ្យសាងសង់ផ្ទះចំនួន ២១ ខ្នង នៅក្នុងឃុំមួយចំនួននៅភាគខាងកើតនៃខេត្តដាកឡាក់។ ក្រោយពីការសាងសង់ជិតមួយខែ ផ្ទះទាំង ២១ ខ្នងត្រូវបានសម្រេចរួចរាល់។

រហូតមកដល់ពេលនេះ អង្គភាពទាំងអស់នៃកងកម្លាំងការពារដែនអាកាស-កងទ័ពជើងអាកាសនៅខេត្តដាកឡាក់ បានអនុវត្តន៍ប្រកបដោយជោគជ័យនូវ «យុទ្ធនាការក្វាងទ្រុង» ដែលសាងសង់ឡើងវិញ និងជួសជុលផ្ទះសម្រាប់គ្រួសារដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិ ព្យុះ និងទឹកជំនន់នាពេលថ្មីៗនេះនៅតំបន់ភាគកណ្តាល ដោយធានាបាននូវការសម្រេច «យុទ្ធនាការក្វាងទ្រុង» តាមផែនការ (មុនថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៦)៕

TAG
VOV/VOVworld/យុទ្ធនាការ/ក្វាងទ្រុង/វៀតណាម/សាងសង់ផ្ទះ/កងទ័ព

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត