logo

ខេត្តដាក់ឡាក់ប្តេជ្ញារួមជាមួយប្រទេសទាំងមូលដក “កាតលឿង” IUU

2026/3/10 | 07:29:00
(VOVWORLD) - ក្រុមត្រួតពិនិត្យរបស់គណៈកម្ម ការអឺរ៉ុប (EC) លើកទី ៥  គ្រោងនឹងជួបធ្វើការជាមួយខេត្តដាក់ឡាក់ ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ១៣-១៤ ខែមីនា ស្តីពីការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU)។ 
ខេត្តដាក់ឡាក់ប្តេជ្ញារួមជាមួយប្រទេសទាំងមូលដកកាតលឿង IUU ដោយចាត់ទុកនេះជាអាទិភាពនយោបាយកំពូល (រូបថត៖ កុងបាក់/VOV-Tay Nguyen)

ខេត្តកំពុងត្រៀមរៀបចំលក្ខខណ្ឌល្អបំផុត ដើម្បីផ្តល់ជូនពេញលេញ និងត្រឹមត្រូវ នូវលទ្ធផលវិជ្ជមានដែលសម្រេចបានក្នុងការអនុវត្តអនុសាសន៍របស់ EC ដោយប្តេជ្ញាចូលរួមជាមួយប្រទេសទាំងមូល ដក “កាតលឿង” IUU។

យោងតាមផែនការ ក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) នឹងជួបធ្វើការនៅនាយកដ្ឋាននេសាទនិងកិច្ចការសមុទ្រខេត្តដាក់ឡាក់ លើខ្លឹម សារដូចជា៖ ការគ្រប់គ្រងកងនាវា; ការតាមដាន និងការគ្រប់គ្រងសកម្មភាពនាវានេសាទ; ការងារបញ្ជាក់និងអនុវត្តច្បាប់ទាក់ទងនឹងការដោះស្រាយការរំលោភបំពានរដ្ឋបាល; និងធ្វើការនៅកំពង់ផែនេសាទ Đông Tác  (ដុងតាក់)។ ក្នុងពេលជាមួយគ្នានេះ គណៈកម្មការអឺរ៉ុបនឹងត្រួតពិនិត្យអាជីវកម្មកែច្នៃ និងនាំចេញអាហារសមុទ្រមួយចំនួននៅក្នុងខេត្តដាក់ឡាក់។ លោក តា អាញ់ ទួន ប្រធានគណៈកម្មាធិការប្រជាជនខេត្តដាក់ឡាក់ បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខេត្ត ក្នុងការចូលរួមជាមួយប្រទេសទាំងមូល ដក "កាតលឿង" IUU ឆ្ពោះទៅការអភិវឌ្ឍវិស័យនេសាទប្រកបដោយចីរភាព មានទំនួលខុសត្រូវ និងអនុលោមតាមបទបញ្ញត្តិអន្តរជាតិ។

គណកម្មការគ្រប់គ្រងកំពង់ផែនេសាទដុងតាក់ ខេត្តដាក់ឡាក់ សម្របសម្រួលជាមួយកងកម្លាំងមុខងារដើម្បីណែនាំអ្នកនេសាទឱ្យគោរពតាមបទប្បញ្ញត្តិយ៉ាងតឹងរ៉ឹង និងប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU (រូបថត៖ កុងបាក់/VOV-Tay Nguyen)

“កងកម្លាំងការពារព្រំដែន និងគណៈកម្មការគ្រប់គ្រងកំពង់ផែនេសាទ ត្រូវតែជូនដំណឹង ដល់អ្នកនេសាទយ៉ាងទូលំទូលាយ អំពីការពិន័យចំពោះការរំលោភបំពាន; គ្រប់គ្រងនាវានេសាទទាំងអស់នៅក្នុងតំបន់ឆ្នេរ និងក្រៅឆ្នេរសមុទ្រ ព្រមទាំងពន្យល់ពីវិធីសាស្ត្រដោះស្រាយការរំលោភបំពាន; រៀបចំឯកសារ និងកំណត់ត្រាពាក់ព័ន្ធទាំងអស់របស់នាវានេសាទនៅក្នុងតំបន់ទាក់ទងនឹងការបង្ការ និងការគ្រប់គ្រង IUU ក៏ដូចជា បង្ហាញពីវិធីសាស្រ្តដ៏ម៉ឺងម៉ាត់របស់ខេត្តចំពោះបញ្ហានេះ”៕

TAG
VOV/VOVworld/ខេត្តដាក់ឡាក់/ប្តេជ្ញា/ដក/កាតលឿង/IUU

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត