logo

ខេត្តដុងថាបអនុវត្តន៍​យ៉ាងល្អនូវការ​ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ IUU

2026/1/15 | 07:10:00
(VOVWORLD) - ដើម្បីបម្រើដល់ការត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) លើកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នាពេលខាងមុខនេះ ក្រុមអធិការអន្តរផ្នែកមជ្ឈិមទើបបានចុះត្រួតពិនិត្យការអនុវត្តវិធានការទាំងនេះនៅខេត្តដុងថាប។
ទូកនេសាទចូលចតនៅកំពង់ផែ My Tho បន្ទាប់ពីដំណើរនេសាទ។ រូបថត៖ Chu Trinh/VOV-ដីសណ្តទន្លេ Cuu Long

រហូតមកដល់បច្ចុប្បន្ន ខេត្តដុងថាប បានអនុវត្តន៍យ៉ាងប្តូរផ្តាច់នូវការ ប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU។ ខេត្តបានបំពេញទាំង ១០០% នៃការផ្តល់អាជ្ញាប័ណ្ណសម្រាប់ក្រុមនាវាដែលកំពុងប្រតិបត្តិការ ដោយមាននាវានេសាទចំនួន ១.៣២៦ គ្រឿងទទួលបានអាជ្ញាប័ណ្ណស្រប់ច្បាប់; នាវានេសាទ ១០០% ត្រូវបានបំពាក់ឧបករណ៍តាមដានការធ្វើដំណើរនិងរក្សាទំនាក់ទំនង២៤/២៤ម៉ោង ចាប់ពីពេលចាកចេញពីកំពង់ផែរហូតដល់ពេលមកដល់កំពង់ផែវិញ។

ក្នុងអំឡុងពេលធ្វើការ ក្រុមអធិការអន្តរផ្នែកមជ្ឈិម បានត្រួតពិនិត្យដោយផ្ទាល់លើការរៀបចំ និងការអនុវត្តភារកិច្ចដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU) និងការអនុវត្តអនុសាសន៍របស់ EC នៅកំពង់ផែនេសាទ My Tho ; ហើយបានធ្វើការជាមួយមន្ទីរកសិកម្ម និងបរិស្ថានខេត្តលើការគ្រប់គ្រងកងនាវានេសាទ ការត្រួតពិនិត្យបរិមាណផលនេសាទ និងការតាមដានប្រភពដើមជលផល។

ក្រុមអធិការអន្តរផ្នែកមជ្ឈិម ត្រួតពិនិត្យការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU នៅខេត្តដុងថាប។ រូបថត៖ Chu Trinh/VOV-ដីសណ្តទន្លេ Cuu Long

នៅចុងបញ្ចប់នៃការត្រួតពិនិត្យ លោក ង្វៀន ក្វាង ហ៊ុង អនុប្រធាននាយកដ្ឋានជលផលនិងត្រួតពិនិត្យការនេសាទ បានកោតសរសើរយ៉ាងខ្លាំងចំពោះវិធីសាស្រ្តដ៏ម៉ឺងម៉ាត់និងមានលក្ខណៈប្រព័ន្ធរបស់ខេត្តដុងថាប ក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់។ ក្រុមអធិការក៏បានចង្អុលបង្ហាញពីចំណុចខ្វះខាត សម្រាប់មូលដ្ឋានដោះស្រាយនិងបំពេញឱ្យបានឆាប់រហ័សមុនពេលក្រុមអធិការ EC មកដល់វៀតណាម៕

TAG
VOV/VOVworld/ខេត្តដុងថាប​/ការនេសាទខុសច្បាប់/IUU/EC/ជលផល​

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត