logo

ខេត្ត​បាក់និញទទួលកិត្ត​នាមជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ សម្រាប់ពិធីបុណ្យ​ លីម​

2026/2/28 | 08:20:39
(VOVWORLD) - នាព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ នៅឃុំ Tien Du ខេត្តបាក់និញ បានរៀបចំពិធីទទួលងារជាបេតិកភណ្ឌវប្បធម៌អរូបីរបស់ជាតិ សម្រាប់ពិធីបុណ្យប្រពៃណី គឺពិធីបុណ្យលីម។ ទន្ទឹមនឹងនោះ បានប្រព្រឹត្តទៅពិធីបើកពិធីបុណ្យលីមឆ្នាំមមី អដ្ឋស័ក ២០២៦។
ថ្នាក់ដឹកនាំខេត្តបាក់និញ ប្រគល់វិញ្ញាបនបត្របេតិកភណ្ឌវប្បធម៌អរូបីជាតិពីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ដល់ឃុំ Tien Du។ រូបថត៖ VOV

ពិធីបុណ្យលីម ឆ្នាំ២០២៦ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ៖ ទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ត្រូវនឹងថ្ងៃទី១២ និងទី១៣ នៃខែមិគសិរ តាមច័ន្ទគតិ) ដោយមានការចូលរួមពីភូមិចំនួន១៣។ ការច្រៀង ក្វាន់ហូ គឺជា "ព្រលឹង" នៃពិធីបុណ្យលីម ហើយពិធីបុណ្យលីម គឺជាកន្លែងដែលបេតិកភណ្ឌវប្បធម៌អរូបីនៃការច្រៀងប្រជាប្រិយក្វាន់ហូ ត្រូវបានរក្សាទុក សម្តែង និងផ្សព្វផ្សាយតាមរបៀបដ៏រស់រវើក និងពេញលេញបំផុត។ ក្រៅពីតំបន់កណ្តាល ពិធីបុណ្យនេះក៏បានប្រព្រឹត្តទៅក្នុងពេលដំណាលគ្នានៅក្នុងភូមិនានា ជាមួយនឹងសកម្មភាពវប្បធម៌ក្វាន់ហូដ៏វិសេសវិសាល ដូចជាការច្រៀងឆ្លងឆ្លើយ ការសម្តែងលើឆាក ការច្រៀងលើទូក ការច្រៀងនៅតាមសាលាភូមិ វត្តអារាម និងផ្ទះរបស់សិល្បៈករ។

ការសម្តែងសិល្បៈវិសេសវិសាលនៅក្នុងកម្មវិធី។ រូបថត៖ VOV

ពិធីបុណ្យលីម បានរួមចំណែកលើកតម្កើងនិងផ្សព្វផ្សាយប្រពៃណីវប្បធម៌របស់តំបន់ Kinh Bac ជាពិសេសគឺបេតិកភណ្ឌវប្បធម៌អរូបីនៃការច្រៀងចម្រៀងប្រជាប្រិយក្វានហូ របស់ខេត្តបាក់និញ ដែលត្រូវបានទទួលស្គាល់ដោយអង្គការ UNESCO៕

TAG
VOV/VOVworld/ខេត្ត​បាក់និញ/បេតិកភណ្ឌវប្បធម៌អរូបីជាតិ/ពិធីបុណ្យ​ លីម​

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត