logo

ខេត្ត Dong Nai៖ទាក់ទាញការវិនិយោគពីបរទេសដែលមានការជ្រើសរើស

2017/4/25 | 06:57:29
(VOVworld) - ការទាក់ទាញទុនវិនិយោគពីបរទេស
(FDI) ចំនួន១ពាន់លានដុល្លាអាមេរិកជាគោលដៅ
ដែលខេត្ត Dong Nai ភាគខាងត្បូងវៀតណាម ដាក់
ចេញក្នុងរយៈប៉ុន្មានឆ្នាំកន្លងមក។
(VOVworld) - ការទាក់ទាញទុនវិនិយោគពីបរទេស (FDI) ចំនួន១ពាន់លាន
ដុល្លាអាមេរិកជាគោលដៅដែលខេត្ត Dong Nai ភាគខាងត្បូងវៀតណាម ដាក់ចេញ
ក្នុងរយៈប៉ុន្មានឆ្នាំកន្លងមក។នេះហាក់ដូចជាតួរលេខមិនសូវខ្ពស់ទេ ដោយសារ
Dong Nai ជាខេត្តមួយក្នុងចំណោមខេត្តនាំមុខគេលើទូទាំងប្រទេសក្នុងការទាក់ទាញ
 FDI។ ប៉ុន្តែ គោលជំហររបស់ខេត្ត Dong Nai គឺទាក់ទាញទុនវិនិយោគដែលមានការ
ជ្រើសរើស។
ខេត្ត Dong Nai ជាតំបន់ដែលមានបរិយាកាសវិនិយោគគួរឲ្យទាក់ទាញ

ចាប់ពីឆ្នាំ២០០៦មក ខេត្ត Dong Nai បានដាក់ចេញគោលជំហរគឺត្រឹមតែទាក់
ទាញគំរោងការណ៍វិនិយោគស្អាត ប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ និងស្និទ្ធស្នាលជាមួយ
បរិស្ថាន។គណៈកម្មាធិការប្រជាជនខេត្ត Dong Nai បានដាក់ចេញបទដ្ឋានជាក់
ស្ដែងគឺវិស័យណានឹងត្រូវបានផ្ដល់អាទិភាពដើម្បីទាក់ទាញការវិនិយោគ ហើយ
វិស័យណាត្រូវបានវិនិយោគដោយមានលក្ខខ័ណ្ទ។ជាពិសេស គំរោងការណ៍ណា
ដែលមានគ្រោះអាសន្នខ្ពស់ក្នុងការបំពុលបរិស្ថាន នឹងត្រូវផ្អាកការទាក់ទាញការ
វិនិយោគជាបណ្ដោះអាសន្ន។
ខេត្ត Dong Nai ផ្ដល់អាទិភាពចំពោះគំរោងការណ៍ល្អៗ។តាមលោក Mai Van
Nhon អនុប្រធានគណៈកម្មកាគ្រប់គ្រងមណ្ឌលឧស្សាហកម្ម Dong Nai ថា គំរោង
ការណ៍ល្អមួយជាគំរោងការណ៍វិជ្ជមានចំពោះទាំងខឿនសេដ្ឋកិច្ច រដ្ឋ សង្គម ពលករ
និងវិនិយោគិន។
“គំរោងការណ៍ល្អចំពោះរដ្ឋគឺគំរោងការណ៍មានការរួមវិភាគទានសំរាប់ថវិកា។
គំរោងការណ៍ល្អចំពោះសង្គមគឺត្រូវបង្កើតការងារ ពង្រីកបច្ចេកវិទ្យា ហើយលើក
កំពស់ការស្ទាត់ជំនាញនិងការយល់ដឹងសំរាប់ពលករ។ចុងក្រោយគឺត្រូវល្អចំពោះ
វិនិយោគិន”។
ក្នុងការទាក់ទាញវិនិយោគ ខេត្ត Dong Nai យកចិត្តទុកដាក់ជាច្រើនដល់គុណ
ភាពប្រភពទុន FDI ជាជាងបរិមាណទុន ហើយការរំដោះខ្ទង់ថវិកាគឺសំខាន់ជាង
បរិមាណទុនចុះបញ្ជីរបស់សហគ្រាស។នៅខេត្ត Dong Nai ក្រោយពីសហគ្រាស
ទទួលបានវិញ្ញាបនប័ត្រវិនិយោគនោះ ខេត្តនឹងតាមដានហើយជំរុញការអនុវត្ត
គំរោងការណ៍ឲ្យត្រឹមត្រូវតាមដំណើរការ។លទ្ធផលគឺក្នុងប៉ុន្មានឆ្នាំកន្លងទៅ អត្រា
រំដោះខ្ទង់ថវិការបស់សហគ្រាស FDI នៅខេត្ត Dong Nai ជានិច្ចកាលស្ថិតនៅកំរិត
ខ្ពស់ដោយទទួលបាន៧០%នៃទុនចុះបញ្ជីសរុប។
ដោយគោលជំហរទាក់ទាញទុន FDI ដែលមានការជ្រើសរើសនោះ ខេត្ត
Dong Nai បានអនុវត្តដំណោះស្រាយជាច្រើនដើម្បីបង្កើតឡើងបរិយាកាសវិនិ
យោគគួរឲ្យទាក់ទាញ។ជារៀងរាល់ឆ្នាំ គណៈកម្មាធិការប្រជាជនខេត្តរៀបចំជំនួប
ប្រាស្រ័យចំនួន៤លើកជាមួយវិនិយោគិន FDI។នេះជាការខំប្រឹងប្រែងរបស់រដ្ឋ
អំណាចខេត្តសំដៅផ្លាស់ប្ដូរព័ត៌មាន ដោះស្រាយការលំបាកសំរាប់សហគ្រាសតាម
នោះបង្កើតឡើងការចាប់អារម្មណ៍អំពីបរិយាកាសស្និទ្ធស្នាលនិងគួរឲ្យទាក់ទាញ។
លោក Tran Van Vinh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dong Nai អះអាង
ថា៖
“ទស្សនៈរបស់ថ្នាក់ដឹកនាំខេត្តនិងបណ្ដាតំបន់ក្នុងខេត្តគឺកាត់បន្ថយបែបបទ
រដ្ឋបាល ដោយសារស្ថានភាពជាក់ស្ដែងជានិច្ចកាលនៅចំពោះមុខកំណត់របស់
ច្បាប់។ខេត្តក៏មានគោលបំណងថា សហគ្រាសមានការឆ្លើយតបដើម្បីរួមជាមួយ
រដ្ឋអំណាចដោះស្រាយការលំបាករបស់សហគ្រាស”។
ឆ្នាំ២០១៦ Dong Nai​ នៅតែជាខេត្តមួយក្នុងចំណោមខេត្តនាំមុខគេលើទូទាំង
ប្រទេសអំពីការទាក់ទាញទុន FDI ដោយបរុមាណទុនចុះបញ្ជីជិត២ពាន់លាន
ដុល្លាអាមេរិក។បើទោះបីជាបិរមាណទុនវិនិយោគនេះនៅទាបបើប្រៀបនឹងសក្ដា
នុពលរបស់ខេត្តក្ដី ប៉ុន្តែនេះជាគំរោងការណ៍ដែលមានការជ្រើសរើស សមស្រប
ជាមួយនឹងលក្ខណៈស្ថានភាពក្នុងតំបន់ តាមនោះ អះអាងនូវទិសដៅត្រឹមត្រូវ
របស់ខេត្ត Dong Nai ក្នុងការទាក់ទាញទុនវិនិយោគពីបរទេស៕
TAG
VOVworld/Dong Nai/វៀតណាម/សេដ្ឋកិច្ច/វិនិយោគ

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត