logo

ខេត្ត Ninh Thuan អភិវឌ្ឍន៍រូបសណ្ឋានវាលស្រែធំដែលគួបផ្សំការដាំទំពែងបាយជូ ជាមួយនឹងការអភិវឌ្ឍទេសចរណ៍

2018/1/30 | 12:35:07
(VOVWORLD) - នាបច្ចុប្បន្ន រូបសណ្ឋានវាលស្រែធំនៅខេត្ត Ninh Thuan មិនត្រឹមតែត្រូវបាន អនុវត្តន៍ចំពោះដើមស្រូវប៉ុណ្ណោះទេ ថែមទាំងចំពោះដំណាំកសិកម្មផ្សេងៗដោយឈរ លើស្ថានភាពជាក់ស្ដែងនិងឧត្តមភាពនៃតំបន់នីមួយៗទៀតផង។
 វាលស្រែធំដាំទំពាំងបាយជូនៅស្រុក Ninh Phuoc ខេត្ត Ninh Thuan (រូបថត៖ phanrangninhthuan.com)


ក្នុងនោះ ស្រុក Ninh Phuoc ខេត្ត Ninh Thuan កំពុងដំណើរការរូបសណ្ឋានវាលស្រែធំ ដែល តភ្ជាប់ការដាំទំពាំងបាយជូជាមួយនឹងការអភិវឌ្ឍទេសចរណ៍។

អនុវត្តន៍ការផ្ទេរប្ដូររចនាសម្ព័ន្ធដំណាំកសិកម្ម ហើយបញ្ចូលវិទ្យាសាស្ត្រ បច្ចេកទេសទៅក្នុងផលិតកម្ម ដោយតភ្ជាប់នឹងការបង្កើតឡើងកន្លែងលក់ចេញ សំរាប់កសិផលនៃខេត្ត Ninh Thuan នោះ គឺឃុំ Phuoc Thuan ស្រុក Ninh Phuoc បានកសាងគម្រោងការណ៍អភិវឌ្ឍន៍វាលស្រែដាំទំពាំងបាយជូដោយតភ្ជាប់នឹង ទេសចរណ៍អេកូឡូស៊ីលើផ្ទៃដី៣០ហិកតា។ នៅដំណាក់កាលទី១ ឃុំ Phuoc Thuan បានណែនាំប្រជាកសិករដាំទំពាំងបាយជូ តាមកម្មវិធី ធ្វើផលិតកម្មកសិកម្មយ៉ាងល្អសំរាប់កសិផលនិងជលផលវៀត ណាម (VietGap) លើផ្ទៃដី១០ហិកតា។ លោក Nguyen Duc Thuan ប្រធាន គណៈកម្មាធិការប្រជាជនឃុំ Phuoc Thuan បានឲ្យដឹងថា៖

“តំបន់បានអំពាវនាវឲ្យបណ្ដាសហគ្រាសនិងអង្គភាពទាក់ទិននានា ដោះ ស្រាយបញ្ហារកកន្លែងប្រមូលទិញសំរាប់ផលិតផល ព្រមទាំងរួមជាមួយមជ្ឈមណ្ឌល ពន្លឿនទេសចរណ៍របស់ខេត្ត ដើម្បីកំណត់ទិសដៅសំរាប់ទួរទេសចរណ៍ទៅ ទស្សនាវាលស្រែទំពាំងបាយជូនៅឃុំ Phuoc Thuan”។


មុននេះ តាមទំនៀមទំលាប់ធ្វើស្រែចាស់ៗ គឺការដាំនិងថែទាំដើមទំពាំង បាយជូ តែងតែជួបប្រទះនឹងអាសន្នរោគ បណ្ដាលឲ្យតំលៃមិនស្ថិរភាពឡើយ។ នៅពេលធ្វើផលិតកម្មតាមបែបវិទ្យាសាស្ត្រ មានការណែនាំរបស់កម្មាភិបាល កសិកម្មនិងការរួមដំណើររបស់សហគ្រាសក្នុងការប្រមូលទិញផលិតផល ដូច្នេះ បានជាតំលៃទំពាំងបាយជូត្រូវបានកើនឡើង។ តាមលោក Nguyen Van Moi ម្ចាស់កសិដ្ឋានទំពាំងបាយជូ Ba Moi ខេត្ត Ninh Thuan ថា កសាងឡើងវាល ស្រែធំគឺប្រជាកសិករនឹងផ្ទេរប្ដូរជាបណ្ដើៗពីខឿនកសិកម្មសាមញ្ញទៅជាខឿន កសិកម្មឧស្សាហកម្មទំនើប ដែលប្រើប្រាស់ម៉ាស៊ីននិងបច្ចេកវិទ្យាជឿនលឿន បំផុតលើដើមទំពាំងបាយជូ។

“ចាំបាច់ត្រូវមានផ្ទៃដីធំ ដោយសារមានផ្ទៃដីធំគឺបញ្ហាប្រមូលទិញនិងផ្គត់ផ្គង់ ចេញទៅទីផ្សារងាយស្រួលណាស់។”

រូបសណ្ឋានវាលស្រែធំកំពុងត្រូវបានពង្រីកថែមទៀតនៅខេត្ត Ninh Thuan។ តំបន់នីមួយៗមានរូបសណ្ឋានដោយឡែក ប៉ុន្តែគោលដៅរួមគឺជួយឧបត្ថម្ភ ប្រជាកសិករក្នុងការតភ្ជាប់ផលិតកម្មនិងលក់ផលិតផល។ ដោយលទ្ធផលនា ជំហានដំបូងនៃការអនុវត្តរូបសណ្ឋានវាលស្រែធំនោះ រូបសណ្ឋានវាលស្រែទំពាំង បាយជូឃុំ Phuoc Thuan នឹងទទួលបានជោគជ័យជាច្រើននាពេលខាងមុខ៕

TAG
VOV/VOVworld/សេដ្ឋកិច្ច/ដាំ/ទំពាំងបាយជូ/វាលស្រែធំ

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត