logo

ខែប្រូម៉ូសិនហាណូយឆ្នាំ ២០២៣៖ ជំរុញផលិតកម្ម និងជំរុញការប្រើប្រាស់

2023/10/29 | 11:44:00
(VOVWORLD) - បន្តជោគជ័យនៅឆ្នាំ ២០២២ ខែប្រូម៉ូសិនហាណូយឆ្នាំ ២០២៣ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៧ ខែតុលា ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា នៅតាមមណ្ឌលពាណិជ្ជកម្ម ផ្សារទំនើប ហាងលក់ទំនិញ និងកន្លែងលក់រាយរបស់អង្គភាពអាជីវកម្មនៅទីក្រុងហាណូយ។ 
 
 ខែប្រូម៉ូសិនហាណូយឆ្នាំ ២០២៣ រួមមានព្រឹត្តិការណ៍ជាបន្តបន្ទាប់ក្នុងខែវិច្ឆិកា នៅកន្លែងលក់ទំនិញប្រូម៉ូសិនជាង ១.០០០កន្លែង និងកន្លែងមាសប្រូម៉ូសិនចំនួន៥០ គឺជាប្រព័ន្ធផ្សារទំនើប និងមជ្ឈមណ្ឌលផ្សារទំនើបធំៗនៅក្នុងទីក្រុង ជាមួយនឹងការបញ្ចុះតម្លៃរហូតដល់ជាង ៥០%។ ស៊េរីព្រឹត្តិការណ៍លេចធ្លោក្នុងខែប្រូម៉ូសិនហាណូយឆ្នាំ ២០២៣ ដូចជា៖ ទិវាទិញទំនិញហាណូយ- HaNoi Shopping Festival (ថ្ងៃទី ២៧ - ២៩ តុលា នៅវិថីដើរថ្មើជើងបឹង Hoan Kiem); ព្រឹត្តិការណ៍ "ទិវាមាសជាមួយតម្លៃដ៏គួរឱ្យភ្ញាក់ផ្អើល" (ថ្ងៃទី ១១ - ២៣ ខែវិច្ឆិកា) ដោយមានការចូលរួមពីផ្សារទំនើបនិងមជ្ឈមណ្ឌលផ្សារទំនើបធំៗចំនួន៥០ ដូចជា៖ Mediamart, BRGmart, BigC, Pico, Saigon Co.opmart; ព្រឹត្តិការណ៍ “HaNoi Online shopping Festival” (ថ្ងៃទី ២៤ - ៣០ ខែវិច្ឆិកា) ជាមួយនឹងសកម្មភាពទិញទំនិញតាមអនឡាញ លើកទឹកចិត្តការបង់ប្រាក់មិនប្រើសាច់ប្រាក់ ដោយមានការចូលរួមរបស់អាជីវកម្មនិងគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិកជាច្រើន។

លោកស្រី Tran Thi Phuong Lan ប្រធានស្តីទីនៃមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មហាណូយ មានប្រសាសន៍ថា៖ “ខៃប្រូម៉ូសិនទីក្រុងហាណូយ គឺជាឱកាសមួយសម្រាប់អាជីវកម្មដើម្បីថ្លែងអំណរគុណដល់អតិថិជន ក៏ដូចជារៀបចំផលិតផលនិងទំនិញដើម្បីប្រកួតប្រជែងនៅលើទីផ្សារ សំដៅដាក់ចេញនូវផលិតផលល្អបំផុត តម្លៃសមរម្យបំផុត បម្រើតម្រូវការរបស់អតិថិជនក្នុងតំបន់។ មន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មទីក្រុងហាណូយ ក៏ទទួលបានកម្មវិធីប្រូម៉ូសិនពីអង្គភាពអាជីវកម្មក្នុងទីក្រុងហាណូយ ដើម្បីមានកម្មវិធីជាក់ស្តែងបម្រើតម្រូវការរបស់ប្រជាជន មិនត្រឹមតែមុខទំនិញស្បៀងអាហារប៉ុណ្ណោះទេថែមទាំងផលិតផលសម្លៀកបំពាក់ ឧបករណ៍អគ្គិសនី អេឡិចត្រូនិក និងទូរទឹកកក ដើម្បីបម្រើតម្រូវការរបស់អតិថិជនទៀតផង”។

ខែប្រូម៉ូសិនគឺជាព្រឹត្តិការណ៍បញ្ចុះតម្លៃទ្រង់ទ្រាយធំដែលធ្វើឡើងរៀងរាល់ខែវិច្ឆិកា ដើម្បីជំរុញការប្រើប្រាស់ ជំរុញផលិតកម្ម និងសកម្មភាពអាជីវកម្ម ដោយហេតុនេះរួមចំណែកដល់កំណើនសេដ្ឋកិច្ចនៅទីក្រុងហាណូយ។ ទន្ទឹមនឹងនេះ តាមរយៈព្រឹត្តិការណ៍ដែលប្រព្រឹត្តិទៅក្នុងអំឡុងខែប្រូម៉ូសិន  បណ្តាអាជីវកម្មផលិត ចែកចាយ និងលក់រាយ បានតភ្ជាប់គ្នាដើម្បីបង្កើតខ្សែសង្វាក់តម្លៃដែលនាំមកនូវការលើកទឹកចិត្តកាន់តែច្រើនដល់អ្នកប្រើប្រាស់ និងរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាពនាពេលអនាគត៕

TAG
VOV/VOVworld/ខែប្រូម៉ូសិន/ហាណូយ/វៀតណាម/ជំរុញផលិតកម្ម/សេដ្ឋកិច្ច​

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត