logo

ខ្ពង់រាបថ្មដុងវ៉ាន់ទទួលកិត្តិនាមជា "គោលដៅវប្បធម៌ឈានមុខគេរបស់ពិភពលោក ឆ្នាំ២០២៥"

2025/12/7 | 10:23:53
(VOVWORLD) - នាយប់ថ្ងៃទី៦ ខែធ្នូ នៅព្រះរាជាណាចក្របារ៉ែន បានប្រព្រឹត្តទៅពិធីលើកតម្កើងពានរង្វាន់ទេសចរណ៍ពិភពលោក (WTA) ឆ្នាំ ២០២៥។ 
ថ្នាក់ដឹកនាំនៃគណៈកម្មាធិការប្រជាជនខេត្ត ទៀង ហ្វាង  បានទទួលកិត្តិនាមជា "គោលដៅវប្បធម៌ឈានមុខគេរបស់ពិភពលោក ឆ្នាំ ២០២៥" នៅ WTA ២០២៥ (រូបថត៖ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត ទៀង ហ្វាង)

នៅក្នុងពិធីប្រគល់រង្វាន់នេះ ខ្ពង់រាបថ្មដុងវ៉ាន់ ឧទ្យានភូមិសាស្ត្រសកលរបស់អង្គការយូណេស្កូ ខេត្តទៀង ក្វាង បានទទួលពានរង្វាន់ដែលឈ្នះក្នុងប្រភេទ "គោលដៅវប្បធម៌ឈានមុខគេរបស់ពិភពលោក ឆ្នាំ២០២៥"។

អ្នកចូលរួមពិធីនេះ មានតំណាងអង្គការទេសចរណ៍អន្តរជាតិ ភ្នាក់ងារគ្រប់គ្រង អ្នកជំនាញ អាជីវកម្ម និងសារព័ត៌មានមកពីប្រទេស និងដែនដីជាង ១០០។

នេះជាលើកដំបូងដែលខេត្ត ទៀង ហ្វាង មានគោលដៅមួយដែលត្រូវបានលើកតម្កើងនៅក្នុងក្រុមពានរង្វាន់វប្បធម៌លំដាប់ពិភពលោក (រូបថត៖ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តទៀង ហ្វាង)

ថ្លែងនៅក្នុងពិធីនេះ ថ្នាក់ដឹកនាំខេត្តទៀងក្វាង បានសង្កត់ធ្ងន់ថា កិត្តិនាមនេះ ជាការទទួលស្គាល់របស់ពិភពលោកចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអភិរក្ស និងលើកកម្ពស់តម្លៃបេតិកភណ្ឌដែលខេត្តទៀងក្វាង បានអនុវត្តន៍យ៉ាងស្វិតស្វាញ។ នេះក៏ជាកម្លាំងចលករសម្រាប់ខេត្តក្នុងការបន្តកសាងវិស័យទេសចរណ៍ឱ្យក្លាយជាវិស័យសេដ្ឋកិច្ចឈានមុខគេនៅក្នុងឆ្នាំខាងមុខ។

សូមគូសបញ្ជាក់ថា ត្រូវបានអង្គការយូណេស្កូទទួលស្គាល់តាំងពីឆ្នាំ ២០១០ ខ្ពង់រាបថ្មដុងវ៉ាន់ រក្សាប្រវត្តិសាស្ត្រវិវត្តន៍អាយុកាលជាង ៥៥០ លានឆ្នាំនៃផែនទី ហើយជាបណ្ណសារធម្មជាតិនៃហ្វូស៊ីល។ ស្រទាប់ដីល្បាប់ដែលកកកុញអស់រយៈពេលរាប់រយលានឆ្នាំបានបង្កើតជា "សារមន្ទីរភូគព្ភសាស្ត្រក្រៅវាល" ដ៏កម្រមួយនៅក្នុងពិភពលោក៕

TAG
VOV/VOVworld/​ខ្ពង់រាបថ្មដុងវ៉ាន់/កិត្តិនាម/គោលដៅ/វប្បធម៌ឈានមុខគេ/ពិភពលោក/ឆ្នាំ២០២៥

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត