logo

ខ្សែភាពយន្ត “ភ្លៀងក្រហម” ឈ្នះពានរង្វាន់ខ្លែងមាសឆ្នាំ ២០២៥

2026/1/16 | 10:43:01
(VOVWORLD) - ខ្សែភាពយន្ត “ភ្លៀងក្រហម” ដោយស្ទូឌីយោភាពយន្តកងទ័ពប្រជាជន បានឈ្នះពានរង្វាន់ខ្លែងមាស ចំនួន ៣ ប្រភេទនៅក្នុងពិធីប្រគល់ពានរង្វាន់ ខ្លែងមាស ឆ្នាំ ២០២៥ ដែលបានប្រព្រឹត្តទៅនាយប់ថ្ងៃទី ១៥ ខែមករា នៅទីក្រុងហាណូយ។
ខ្សែភាពយន្ត “ភ្លៀងក្រហម” ឈ្នះពានរង្វាន់ខ្លែងមាសឆ្នាំ ២០២៥ (រូបថត៖ VOV)

ពានរង្វាន់សម្រាប់ខ្សែភាពយន្ត “ភ្លៀងក្រហម” រួមមាន៖ ខ្សែភាពយន្តឆ្នើមបំផុត; អ្នកដឹកនាំរឿងល្អបំផុតសម្រាប់លោកវរសេនីយ៍ឯកបម្រុង ដាំង ថៃ ហួន; និងតារាសម្តែងប្រុសឆ្នើមបំផុត សម្រាប់លោកង្វៀនភឿងណាំ (សម្តែងតួរឈ្មោះតាក់)។

ថ្លែងនៅក្នុងពិធីប្រគល់ពានរង្វាន់ លោក ដូ លេហ៊ុងទូ ប្រធានសមាគមភាពយន្តវៀតណាម បានសង្កត់ធ្ងន់ថា ពានរង្វាន់ ខ្លែងមាស បង្ហាញពីស្នាដៃភាពយន្ត និងទូរទស្សន៍ ដែលបង្ហាញពីសញ្ញាសម្គាល់នៃសិល្បៈច្នៃប្រឌិត ពោរពេញទៅដោយអត្តសញ្ញាណជាតិ មានតម្លៃមនុស្សសាស្ត្រដ៏សម្បូរបែប និងសម្រេចបាននូវនូវប្រសិទ្ធភាពសង្គមវិជ្ជមាន។ នេះគឺជាពានរង្វាន់ប្រពៃណីមួយក្នុងវិស័យភាពយន្ត ដែលត្រូវបានទន្ទឹងរង់ចាំ និងទទួលបានការចាប់អារម្មណ៍ពីអ្នកជំនាញ និងសាធារណជន។ នេះក៏ជាឱកាសមួយដើម្បីលើកតម្កើងដល់ការចូលរួមចំណែក និងភាពច្នៃប្រឌិតរបស់អ្នកផលិតខ្សែភាពយន្តចំពោះការអភិវឌ្ឍភាពយន្តវៀតណាមផងដែរ។

ពានរង្វាន់ ខ្លែងមាស ឆ្នាំនេះ បានទាក់ទាញស្នាដៃចូលរួមចំនួន ១៦៤ នៅក្នុងប្រភេទផ្សេងៗគ្នា៖ ខ្សែភាពយន្ត; រឿងភាគទូរទស្សន៍; ភាពយន្តគំនូរជីវចល; ភាពយន្តវិទ្យាសាស្ត្រ; ភាពយន្តឯកសារ; និងភាពយន្តខ្នាតខ្លី៕

TAG
VOV/VOVworld/ភាពយន្ត/“ភ្លៀងក្រហម”/ពានរង្វាន់ខ្លែងមាស/វៀតណាម​

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត