logo

គណៈកម្មការអឺរ៉ុបប្រកាសព័ត៌មានលម្អិតអំពីកញ្ចប់ប្រាក់កម្ចីចំនួន ៩០ ពាន់លានអឺរ៉ូ ដើម្បីឧបត្ថម្ភអ៊ុយក្រែន

2026/1/15 | 06:58:35
(VOVWORLD) - នាថ្ងៃទី ១៤ ខែមករា គណៈកម្មការអឺរ៉ុប (EC) បានប្រកាសជាផ្លូវការអំពីវិធីសាស្រ្តនិងលក្ខខណ្ឌសម្រាប់ដាក់ពង្រាយ កញ្ចប់ជំនួយហិរញ្ញវត្ថុចំនួន ៩០ ពាន់លានអឺរ៉ូ (១០៥ ពាន់លានដុល្លារអាមេរិក) សម្រាប់ប្រទេសអ៊ុយក្រែន។
លោកស្រី Ursula von der Leyen ប្រធាន EC បានធ្វើសន្និសីទសារព័ត៌មាន អំពីកញ្ចប់ប្រាក់កម្ចី ដើម្បីឧបត្ថម្ភដល់តម្រូវការហិរញ្ញវត្ថុរបស់អ៊ុយក្រែន សម្រាប់ឆ្នាំ២០២៦ និង២០២៧ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦។ រូបថត៖ REUTERS/Omar Havana

នេះគឺជាកិច្ចខិតខំប្រឹងប្រែងផ្នែកហិរញ្ញវត្ថុដ៏ធំបំផុតមួយរបស់សហភាពអឺរ៉ុប (EU) ដើម្បីរក្សាស្ថិរភាពនៅក្នុងប្រទេសអ៊ុយក្រែន ក្នុងបរិបទដែលជម្លោះនៅតែអូសបន្លាយ និងសម្ពាធសេដ្ឋកិច្ចកាន់តែកើនឡើង។

ក្រៅពីការជួយឧបត្ថម្ភផ្នែកថវិកា កញ្ចប់ជំនួយនេះនឹងអនុញ្ញាតឱ្យទីក្រុងគៀវជួសជុលហេដ្ឋារចនាសម្ព័ន្ធថាមពល និងគមនាគមន៍ដឹកជញ្ជូនដែលរងការខូចខាត និងរួមចំណែកដល់ការធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចសម្រាប់ប្រទេសអ៊ុយក្រែន ជាពិសេសនៅពេលដែលប្រទេសនេះកំពុងរៀបចំសម្រាប់ជំហានបន្ទាប់ ឆ្ពោះទៅរកការចូលរួមជាសមាជិកសហភាពអឺរ៉ុប៕

TAG
VOV/VOVworld/គណៈកម្មការអឺរ៉ុប/EC/កញ្ចប់ប្រាក់កម្ចី/អ៊ុយក្រែន

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត