logo

គណៈប្រតិភូបង្ហាញទំនុកចិត្តលើគណៈកម្មាធិការ​មជ្ឈិមបក្ស​នីតិកាលទី១៤

2026/1/23 | 07:20:10
(VOVWORLD) - នាព្រឹកថ្ងៃទី២៣ ខែមករា នៅទីស្នាក់ការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមក្នុងទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៤ បានបើកកិច្ចប្រជុំលើកដំបូង ដើម្បីបោះឆ្នោតជ្រើសរើសការិយាល័យនយោបាយ គណៈលេខា អគ្គលេខាបក្ស សមាជិកគណៈត្រួតពិនិត្យមជ្ឈឹមបក្សនិងប្រធានគណៈត្រួតពិនិត្យមជ្ឈឹមបក្ស។
គណៈប្រតិភូបោះឆ្នោតអនុម័តបញ្ជីបេក្ខជនសម្រាប់គណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៤  រូបថត៖ TTXVN

មុននោះ នាថ្ងៃទី ២២ ខែមករា មហាសន្និបាតលើកទី ១៤ របស់បក្សបានជ្រើសរើសគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤ ដែលមានសមាជិក សរុបចំនួន ២០០ នាក់។ ទាំងនេះគឺជាប្រតិភូឆ្នើមរបស់បក្ស ទាក់ទងនឹងប្ញទ្ធានុភាពនយោបាយ សីលធម៌ របៀបរស់នៅ ស្មារតីត្រួសត្រាយផ្លូវ ចរិយាសម្បត្តិ ស្មារតីស្ថាបនា ស្មារតីប្រយុទ្ធ និងធ្វើសកម្មភាព។

លោកស្រី Dang Bich Ngoc ពីគណៈប្រតិភូខេត្ត Phu Tho។ រូបថត៖ VTV

ដោយវាយតម្លៃអំពីគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤ លោកស្រី Dang Bich Ngoc ពីគណៈប្រតិភូខេត្ត Phu Tho បានសម្តែងថា៖

“ខ្ញុំជឿជាក់ថា សមមិត្តដែលបានជាប់ឆ្នោតជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សុទ្ធតែយល់ច្បាស់ពីតួនាទីនិងទំនួលខុសត្រូវរបស់ខ្លួននៅចំពោះមុខបក្ស និងប្រជាជន ហើយត្រូវខិតខំសិក្សារៀនសូត្រ ជានិច្ចកាលព្យាយាមអស់ពីសមត្ថភាព និងចូលរួមចំណែកក្នុងការកសាងប្រទេសជាតិឱ្យកាន់តែរីកចម្រើននិងស្រស់ស្អាត”

 លោក Nguyen Hai Dung ពីគណៈប្រតិភូខេត្ត និញប៊ិញ។ រូបថត៖ VTV

លោក Nguyen Hai Dung ពីគណៈប្រតិភូខេត្ត និញប៊ិញ បានសម្តែងការរំពឹងទុកថា៖

“សមមិត្តដែលបានជាប់ឆ្នោតឡើងវិញ ឬជាប់ឆ្នោតជាលើកដំបូង សុទ្ធតែបំពេញស្តង់ដារ និងលក្ខណៈវិនិច្ឆ័យ។ បុគ្គលជាច្រើនមានភាពស្វាហាប់ខ្ពស់ មានភាពច្នៃប្រឌិត មានទំនួលខុសត្រូវក្នុងវិស័យរៀងៗខ្លួន និងមានកិត្យានុភាពខ្ពស់។ ដូច្នេះហើយ ពួកគេនឹងអាចពង្រីកប្រៀបខ្លាំងរបស់ខ្លយន ហើយរួមជាមួយប្រព័ន្ធនយោបាយទាំងមូល អនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៤ របស់បក្ស”

TAG
VOV/VOVworld/ទំនុកចិត្ត/គណៈកម្មាធិការ​មជ្ឈិមបក្ស​/មហាសន្និបាតបក្សលើកទី ១៤​

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត