logo

គម្រោង “គំនិតផ្តួចផ្តើមស្វែងរកជនវៀតណាមដែលបាត់ខ្លួននៅក្នុងសង្គ្រាម” ត្រូវបានដាក់ឱ្យដំណើរការចាប់ពីឆ្នាំ២០២៦

2026/2/16 | 08:35:39

(VOVWORLD) - គម្រោង “គំនិតផ្តួចផ្តើមស្វែងរកជនវៀតណាមដែលបាត់ខ្លួននៅក្នុងសង្គ្រាមវៀតណាម” (VWAI) នឹងត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការចាប់ពីឆ្នាំ ២០២៦។ គំនិតផ្តួចផ្តើមនេះត្រូវបានបំផុសនិងឧបត្ថម្ភធនដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក។

លោកវរសេនីយ៍ឯក ដាំង វឿងហឹងង ស្ថាបនិកអង្គការ "បេះដូងយុទ្ធជនវៀតណាម" ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយមជ្ឈមណ្ឌលវៀតណាម និងបណ្ណសារសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២៣។

ទោះបីជាសង្គ្រាមបានកន្លងផុតទៅយូរហើយក៏ដោយ ប៉ុន្តែអដ្ឋិធាតុយុទ្ធជនពលីជិត ២០០.០០០ នាក់នៅតែមិនទាន់ត្រូវបានរកឃើញនៅឡើយទេ; អដ្ឋិធាតុប្រមាណ ៣០០.០០០ ត្រូវបានប្រមូល និងបញ្ចុះនៅឈាបនដ្ឋាននានា ប៉ុន្តែអត្តសញ្ញាណរបស់ពួកគេក៏មិនទាន់ត្រូវបានកំណត់ដែរ។ នៅក្នុងបរិបទនេះ គម្រោង “គំនិតផ្តួចផ្តើមស្វែងរកជនវៀតណាមដែលបាត់ខ្លួននៅក្នុងសង្គ្រាម” របស់មជ្ឈមណ្ឌលវៀតណាម និងបណ្ណសារវៀតណាម Sam Johnson (VNCA) និងវិទ្យាស្ថានសន្តិភាព និងជម្លោះ (IPAC) នៅសាកលវិទ្យាល័យបច្ចេកវិទ្យា Texas ត្រូវបានគេរំពឹងថា នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការស្វែងរកមនុស្សដែលបាត់ខ្លួន។ គម្រោងនេះក៏បានបង្ហាញពីស្មារតីមនុស្សធម៌ ជំរុញកិច្ចសហប្រតិបត្តិការ និងការផ្សះផ្សារយៈពេលវែងរវាងវៀតណាម និងសហរដ្ឋអាមេរិកផងដែរ។

ក្នុងដំណាក់កាលឆ្នាំ ២០២៣-២០២៥ ភាគីនានាបានសហការគ្នាបង្ហោះសេចក្តីសង្ខេបនៃឯកសាររាប់រយពី “មជ្ឈមណ្ឌលសម្រាប់ឯកសារចម្រុះ” (CDEC) នៅលើបណ្ដាញទំនាក់ទំនងសង្គម និងទស្សនាវដ្ដីអេឡិចត្រូនិក “វប្បធម៌ និងការអភិវឌ្ឍ” ព្រមទាំងបានស្វែងរកសាក្សីប្រវត្តិសាស្ត្រដើម្បីប្រគល់រូបថត កំណត់ត្រា និងវត្ថុលើវេទិកាឌីជីថលទៅឱ្យតំណាងគ្រួសាររបស់យុទ្ធជនពលី និងអតីតយុទ្ធជនចំនួនជាង ៤០ នាក់៕

TAG
VOV/VOVworld/វៀតណាម/អាមេរិក/ស្វែងរក/យុទ្ធជន/បាត់ខ្លួន/សង្គ្រាម

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត