logo

គយគន់​ទីក្រុងឆ្នេរសមុទ្រ​ Quy Nhơn ខេត្ត Gia Lai នាពេលរាត្រី

2025/7/17 | 16:29:13
(VOVWORLD) - នៅពេលដែលព្រះអាទិត្យលិចបាត់ ទីក្រុងឆ្នេរសមុទ្រ Quy Nhơn របស់ខេត្ត Gia Lai បានស្លៀកពាក់អាវដ៏ភ្លឺចិញ្ចាច អាថ៌កំបាំង ចម្រុះពណ៌ប៉ុន្តែប្រកបដោយសុខសានត្រាណ រស់រវើកប៉ុន្តែសាមញ្ញ នៅក្នុងចរន្តជីវិត។
ទិដ្ឋភាពទូទៅនៃទីក្រុងឆ្នេរសមុទ្រ Quy Nhon នៅពេលរាត្រី។

ព្រះអាទិត្យទាញយកកាំរស្មីចុងក្រោយ លាបពណ៌លឿងទៅលើផ្ទៃមេឃមួយផ្នែកខាងក្រោយជួរភ្នំភាគខាងលិចនៃទីក្រុងឆ្នេរសមុទ្រ Quy Nhon ខេត្ត Gia Lai (ទីក្រុង Quy Nhon ខេត្ត Binh Dinh ចាស់)។

នេះក៏ជាពេលវេលាជួបប្រសព្វគ្នា បង្កើតជាពណ៌អាថ៌កំបាំងរវាងពេលថ្ងៃនិងពេលយប់នៅទីក្រុងឆ្នេរសមុទ្រ។

ផ្ទៃសមុទ្រខ្មៅងងឹត គឺជា "ឱកាស" សម្រាប់ពន្លឺភ្លើងតាមដងផ្លូវ ឆ្លុះបញ្ចាំងមកលើវាលខ្សាច់ បង្កើតជាខ្សែសូត្រពណ៌លឿងដ៏ភ្លឺចិញ្ចាច រាំតាមរលកសមុទ្រនីមួយៗ។

ដងផ្លូវឆ្នេរសមុទ្រប្រែក្លាយទៅជាមហាវិថីនៃពន្លឺដ៏ភ្លឺចិញ្ចាច និងរស់រវើក។

ចរន្តមនុស្សដើរលេងកម្សាន្តក្នុងបរិយាកាសបរិសុទ្ធ តាមបណ្ដោយផ្លូវឆ្នេរសមុទ្រដ៏ភ្លឺចិញ្ចាច។ លើផ្ទៃមេឃ ខ្លែងរីកខ្យល់កំពុងហោះក្រឡឹង បង្កើតជាផ្ទាំងគំនូរដ៏រស់រវើកនៅពេលរាត្រី។

ទិដ្ឋភាពទូទៅនៃទីក្រុង Quy Nhơn នៅពេលស្លៀកពាក់អាវថ្មី ដ៏ភ្លឺចិញ្ចាច។

ក្រឡេកមើលពីកម្ពស់ ពន្លឺចាំងពីអគារខ្ពស់ៗ ពីខ្សែផ្លូវ ឬពីទូកនេសាទ ឆ្លុះរូបមកលើផ្ទៃសមុទ្រ បង្កើតបានជាខ្សែពន្លឺពណ៌ប្រាក់ដ៏ភ្លឺចិញ្ចាច។

មិនត្រឹមតែមានពន្លឺចែងចាំងពីកម្ពស់ខ្ពស់ប៉ុណ្ណោះទេ ពន្លឺនៃការរស់នៅ ដំណើរការវិវឌ្ឍន៍យ៉ាងមមាញឹកនៃចរន្តរថយន្តតាមដងផ្លូវ បានគូរឡើងទិដ្ឋភាពដ៏រស់រវើក។

ទីក្រុងឆ្នេរសមុទ្រនៅពេលរាត្រី ជាមួយនឹងសម្រស់ដ៏ស្វាហាប់ ទាន់សម័យ និងរុងរឿង។

ពីកម្ពស់ខ្ពស់ ពន្លឺគូសវាសនូវក្បូរក្បាច់ស្ថាបត្យកម្ម ការរៀបចំផែនការស៊ីសង្វាក់គ្នានៃទីក្រុងឆ្នេរសមុទ្រ។

ប្រសិនបើនាពេលថ្ងៃ Quy Nhon លេចឡើងជាមួយនឹងទេសភាពធម្មជាតិដ៏បរិសុទ្ធនៃឆ្នេរខ្សាច់ពណ៌សលាតសន្ធឹង ទឹកសមុទ្រពណ៌ខៀវថ្លា និងសំណង់ស្ថាបត្យកម្ម ចម្ប៉ាដ៏វិសេសវិសាលនោះ គឺនៅពេលដែលរាត្រីគ្របដណ្ដប់ ទីក្រុងឆ្នេរសមុទ្រមានភាពទាក់ទាញជាមួយនឹងខ្សែពន្លឺដែលគូសវាសតាមបណ្ដោយឆ្នេរសមុទ្រដ៏វែងអន្លាយ។

ពន្លឺភ្លើងរាំតាមរលកសមុទ្រដែលបោកបក់ចូលច្រាំង ខ្សែពន្លឺពណ៌ខៀវ លឿង និងពណ៌ស លាយបញ្ចូលគ្នា ប្រែក្លាយផ្ទៃសមុទ្រទៅជាកម្រាលព្រំត្បាញដ៏ធំសម្បើម ជាមួយនឹងក្បូរក្បាច់រចនាដែលផ្លាស់ប្តូរដោយឥតឈប់ឈរ។

ទីក្រុង Quy Nhon កំពុងរីកចម្រើន ប៉ុន្តែនៅតែរក្សាបាននូវភាពស្ងប់ស្ងាត់ និងសម្រស់ជាទីមនោរម្យ។

ទីក្រុងឆ្នេរសមុទ្រនេះ បានក្លាយជាគោលដៅទេសចរណ៍សមុទ្រដ៏គួរឲ្យទាក់ទាញ សម្រាប់ភ្ញៀវទេសចរក្នុងស្រុក និងបរទេសកាន់តែច្រើន។

មិនថាពេលយប់ឬថ្ងៃនោះទេ Quy Nhơn ជាមួយនឹងម្ខាងជាសមុទ្រខាងកើតបក់បោក ម្ខាងទៀតជាជួរភ្នំរដើករដែរ មានសម្រស់ស្អាតដ៏វិសេសវិសាលដែលមនុស្សជាច្រើនមានបំណងចង់ស្វែងយល់៕

TAG
VOV/VOVworld

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត