logo

គយគន់ទិដ្ឋភាពព្រះអាទិត្យអស្តង្គតដ៏ស្អាតអស្ចារ្យពីបឹង Tay ទីក្រុងហាណូយ

2021/6/13 | 02:05:41
(VOVWORLD) - នៅកណ្ដាលទីក្រុងដ៏ចង្អៀតចង្អល់និងកកកុញដោយមានអគារខ្ពស់ៗជាច្រើននោះ បឹង Tay ជាទីកន្លែងកម្រមួយសម្រាប់ប្រជាជនហាណូយគយគន់ទិដ្ឋភាពព្រះអាទិត្យហៀបអស្តង្គតយ៉ាងពេញលេញ ហើយសម្របខ្លួនចូលក្នុងបរិយាកាសដ៏សុខសាន្តនិងធូរស្រាល។
បឹង Tay ត្រូវបានចាត់ទុកថា ជាទីកន្លែងមួយក្នុងចំណោមទីកន្លែងគយគន់ព្រះអាទិត្យហៀបអស្តង្គតដ៏ស្រស់ស្អាតបំផុតនៅក្នុងទីក្រុង។ ទីនេះទាក់ទាញមនុស្សជាច្រើនមកដល់នាពេលថ្ងៃហៀបលិចម្តងៗ។
នៅកណ្ដាលរដ្ឋធានីដ៏ចង្អៀតចង្អល់ ដោយមានអគារខ្ពស់ជាប់ៗគ្នា ដូច្នេះបានជាពិបាកណាស់ដើម្បីគយគន់ទិដ្ឋភាពព្រះអាទិត្យអស្តង្គតឲ្យបានពេញលេញ។
បឹង Tay ជាទីកន្លែងកម្រមួយនៅកណ្ដាលទីក្រុងសម្រាប់គយគន់ទិដ្ឋភាពព្រះអាទិត្យអស្តង្គតដ៏អស្ចារ្យបំផុត។
ទិដ្ឋភាពព្រះអាទិត្យអស្តង្គតនៅបឹង Tay។
បឹង Tay ជាបឹងធម្មជាតិធំបំផុតនៅក្នុងទីក្រុងហាណូយ ចំណុះភូមិសាស្ត្រខ័ណ្ឌ Tay Ho។
បឹងមានទំហំជាង៥០០ហិកតា ចំណែកឯផ្លូវជាប់មាត់បឹងមានប្រវែងប្រមាណ១៧គីឡូម៉ែត្រ។
ទិដ្ឋភាពព្រះអាទិត្យអស្តង្គតនៅបឹង Tay តែងតែនាំមកនូវចំណាប់អារម្មណ៍ជាច្រើនហើយក្លាយទៅជាការបំផុសគំនិតសម្រាប់អ្នកស្រឡាញ់ថតរូប។
ត្រូវបានប្រសិទ្ធនាមថា ជា “សួតបៃតង” នៃរដ្ឋធានីហាណូយ ដោយមានដើមឈើធំៗផ្ដល់ម្លប់ត្រជាក់ស្រួល បឹង Tay ជាកន្លែងដែលប្រជាជនជាច្រើនមកហាត់ប្រាណ។
បើចង់គយគន់ដោយផ្ទាល់ភ្នែកនូវភាពស្រស់ស្អាតនៃបឹង Tay នៅពេលថ្ងៃបៀបលិច គួរតែជ្រើសរើសថ្ងៃដែលមានពន្លឺព្រះអាទិត្យច្រើននិងមានពពកតិច តួច។

TAG
VOV/VOVworld/បឹង Tay/ហាណូយ/វៀតណាម/ទិដ្ឋភាព/ព្រះអាទិត្យអស្តង្គត

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត