logo

គ្រប់គ្រងតម្លៃប្រេងសាំងដោយសម្របសម្រួលផលប្រយោជន៍រវាងរដ្ឋ ប្រជាជន និងអាជីវកម្ម

2026/3/17 | 07:42:00

(VOVWORLD) - អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋាភិបាលស្តីពីដំណោះស្រាយដើម្បីធានាការផ្គត់ផ្គង់និងការស្ថិភាពតម្លៃប្រេងសាំងដែលប្រព្រឹត្តទៅនាយប់ថ្ងៃទី ១៦ មីនា នៅទីក្រុងហាណូយ   នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានស្នើថា ទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយក៏មិនឲ្យខ្វះខាតប្រេងសាំងទាល់តែសោះ; តម្លៃគួរតែត្រូវបានកំណត់តាមទីផ្សារ ហើយរដ្ឋសម្របសម្រូល រក្សាស្ថិរភាពតម្លៃដោយភាពបត់បែន សមស្រប និងមានប្រសិទ្ធភាព  ធានាបាននូវតុល្យភាពផលប្រយោជន៍ចុះសម្រុងគ្នារវាងរដ្ឋ ប្រជាជន និងអាជីវកម្ម។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ (រូបថត៖ ឡៃហ័រ/VOV)

លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យពិនិត្យឡើងវិញនិងកាត់បន្ថយពន្ធ និងថ្លៃសេវាទាក់ទងនឹងប្រេងសាំង ដើម្បីឧបត្ថម្ភដល់អាជីវកម្មនិងប្រជាជន ដែលត្រូវដាក់ជូនមុនថ្ងៃទី ២០ ខែមីនា។ ប្រសិនបើក្នុងករណី ជម្លោះនៅមជ្ឈិមបូព៌ានៅតែបន្ត ត្រូវពិនិត្យឡើងវិញ និងចងក្រងរបាយការណ៍ ដាក់ជូនអាជ្ញាធរមានសមត្ថកិច្ច ដើម្បីពិចារណាលើការបែងចែកថវិកា សម្រាប់ជួយស្ថិរភាពតម្លៃប្រេងសាំង។ ជាមួយគ្នានោះ បង្កើតគោលនយោបាយដើម្បីធានាបាននូវស្ថិរភាពនៃផលិតកម្ម អាជីវកម្ម និងជីវភាពរបស់ប្រជាជន ដោយកាត់បន្ថយផលប៉ះពាល់; ក្រសួង និងវិស័យពាក់ព័ន្ធត្រូវតែសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការអនុវត្តវិធានការដើម្បីគ្រប់គ្រង និងស្ថិភាពតម្លៃប្រេងសាំង៕

TAG
VOV/VOVworld/គ្រប់គ្រង/តម្លៃប្រេងសាំង/សម្របសម្រួល/ផលប្រយោជន៍/រដ្ឋ/ប្រជាជន/អាជីវកម្ម

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត