logo

គ្រោះ​អគ្គីភ័យនៅហុងកុង (ចិន)៖ យ៉ាងហោចណាស់មានមនុស្ស ១៤៦ នាក់បានស្លាប់

2025/12/1 | 11:28:17
(VOVWORLD) - គិតត្រឹមរសៀលថ្ងៃទី ៣០ ខែវិច្ឆិកា (ម៉ោងក្នុងស្រុក) ចំនួនអ្នកស្លាប់ក្នុងគ្រោះអគ្គីភ័យនៅប្លុកអគារអាផាតមិន Wang Fuk Court ក្នុងខណ្ឌ Tai Po នៃទីក្រុងហុងកុង (ចិន) មានចំនួនយ៉ាងហោចណាស់ ១៤៦ នាក់។ 

ទីភ្នាក់ងារសមត្ថកិច្ចបានឲ្យដឹងថា មិនអាចច្រានចោលលទ្ធភាពដែលចំនួនអ្នកស្លាប់ និងរងរបួសមិនឈប់នៅត្រឹមនោះទេ។

ពាក្យថា «សូមទៅកាន់សុគតិភព» ត្រូវបានដាក់នៅក្បែរភួងផ្កា រំលឹកវិញ្ញាណក្ខណ្ឌជនរងគ្រោះ។ រូបថត៖ VNA

ក្នុងពេលនោះ ជួរមនុស្សដ៏វែងអន្លាយ មកពីគ្រប់ទិសទីនៃទីក្រុងហុងកុងបានប្រមូលផ្តុំគ្នាទៅកាន់តំបន់ក្បែរកន្លែងកើតហេតុ ដើម្បីដាក់ផ្កា អធិស្ឋាន និងសម្តែងការចូលរួមរំលែកទុក្ខដល់ជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ។ កិច្ចខិតខំប្រឹងប្រែងសង្គ្រោះបន្ទាន់សម្រាប់គ្រួសារដែលរងផលប៉ះពាល់ដោយគ្រោះអគ្គីភ័យនៅតែបន្ត។ ចំនួនថវិកាសរុបដែលត្រូវបានបរិច្ចាគរហូតមកដល់ពេលនេះគឺប្រហែល ១,១ ពាន់លានហុងកុង (ស្មើនឹង ១៤១ លានដុល្លារអាមេរិក)។ មន្ទីរសំណង់ហុងកុងបានបញ្ជាឱ្យផ្អាកគម្រោងសាងសង់ចំនួន ២៨ របស់អ្នកមៅការនៃប្លុកអគារអាផាតមិននេះ គឺក្រុមហ៊ុន Prestige Construction & Engineering៕

TAG
VOV/VOVworld/គ្រោះ​អគ្គីភ័យ/ហុងកុង (ចិន)/ជនរងគ្រោះ​

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត