logo

គោលជំហរយ៉ាងម៉ឺងម៉ាត់និងខ្ជាប់ខ្ជួនក្នុងការការពារអធិបតេយ្យភាពនិងបូរណភាពទឹកដី

2025/12/16 | 09:12:00
(VOVWORLD) - នាថ្ងៃទី១៥ ខែធ្នូ នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអញ្ជើញចូលរួមក្នុងពិធីរំលឹកខួបលើកទី ៥០ នៃការបង្កើតគណៈកម្មាធិការព្រំដែនជាតិ (១៩៧៥ - ២០២៥) និងទទួលគ្រឿងឥស្សរិយយស ពលកម្មថ្នាក់ទីមួយ។ 
ទិដ្ឋភាពនៃពិធី (រូបថត៖ VOV)

អញ្ជើញថ្លែងនៅក្នុងពិធីនេះ លោកនាយករដ្ឋមន្ត្រីបានកោតសរសើរសមិទ្ធផលដែលគណៈកម្មាធិការព្រំដែនជាតិសម្រេចបាន ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក តាមនោះ រួមចំណែកយ៉ាងសំខាន់ក្នុងការការពារយ៉ាងរឹងមាំអធិបតេយ្យភាពដ៏ពិសិដ្ឋរបស់មាតុភូមិ  និងពង្រឹងទំនាក់ទំនងមិត្តភាពជាមួយប្រទេសជិតខាង។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ព្រំដែនជាតិគឺជានិមិត្តរូបដ៏ពិសិដ្ឋ ដែលគូសសញ្ញាសម្គាល់លំហរគងវង្សរបស់ប្រទេសជាតិ ដូច្នេះ គណៈកម្មាធិការត្រូវអនុវត្តតាមការបញ្ជាណែនាំរបស់បក្ស ដើម្បីសម្រេចបាននូវគោលដៅខ្ពស់បំផុតគឺការការពារឯករាជ្យភាព ឯកភាព និងបូរណភាពទឹកដី។ យោងតាមលោកនាយករដ្ឋមន្ត្រី ដើម្បីការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីយ៉ាងរឹងមាំ ចាំបាច់ត្រូវផ្តោតលើការវិនិយោគ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ប្រជាជននៅតំបន់ព្រំដែន ដើម្បីឱ្យពលរដ្ឋម្នាក់ៗ ក្លាយជា “បង្គោលរស់” ដែលមានឫសគល់យ៉ាងរឹងមាំនៅតាមព្រំដែនរបស់ប្រទេសជាតិ។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ VOV)

ទាក់ទងនឹងភារកិច្ចនាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យគណៈកម្មាធិការព្រំដែនជាតិអនុវត្តគោលការណ៍ “រឹងមាំបីយ៉ាង”។ ក្នុងនោះរួមមាន៖ ការតាំងចិត្ត និងបត់បែនក្នុងការតស៊ូដើម្បីការពារឯករាជ្យ អធិបតេយ្យភាព ឯកភាព និងបូរណភាពទឹកដី;  ការអនុវត្តកត្តាផ្លូវច្បាប់ និងបច្ចេកទេសយ៉ាងរឹងមាំ ដោយចាត់ទុករាល់សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទ្វេភាគីអំពីព្រំដែន ច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ ជាឧបករណ៍សំខាន់បំផុតដើម្បីការពារផលប្រយោជន៍ជាតិ។

នៅក្នុងពិធី លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ បានប្រគល់គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទីមួយដល់គណៈកម្មាធិការព្រំដែនជាតិ៕

TAG
VOV/VOVworld/គោលជំហរ/យ៉ាងម៉ឺងម៉ាត់/ខ្ជាប់ខ្ជួន/ការពារអធិបតេយ្យភាព/បូរណភាពទឹកដី

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត