logo

គោលដៅខ្ពស់បំផុតគឺដើម្បីការអភិវឌ្ឍរបស់ប្រទេសជាតិ

2025/12/4 | 09:23:00

(VOVWORLD) - នៅព្រឹកថ្ងៃទី៤ ខែធ្នូ រដ្ឋសភាបានធ្វើការពិភាក្សានៅក្នុងសាលប្រជុំអំពីរបាយការណ៍ជាបន្តបន្ទាប់ ស្តីពីអាណត្តិឆ្នាំ២០២១-២០២៦ របស់ប្រធានរដ្ឋ រដ្ឋាភិបាល ស្ថាប័មជ្ឈិម និងការងាររបស់រដ្ឋសភានីតិកាលទី១៥។

ទិដ្ឋភាពនៃសម័យប្រជុំរដ្ឋសភា (រូបថត៖TTXVN)

អញ្ជើញថ្លែងនៅក្នុងសម័យពិភាក្សា ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់មិន មានប្រសាសន៍ថា តាមរយៈរបាយការណ៍បូករសរុបរបស់អគ្គលេខាធិការរដ្ឋសភា មតិរបស់សមាជិករដ្ឋសភាជាទូទៅយល់ស្របនឹងលទ្ធផលដែលបានលើកឡើងក្នុងរបាយការណ៍។ តាមនោះ ពេញមួយអាណត្តិ ២០២១-២០២៦ ទោះបីជាប្រឈមមុខនឹងការលំបាកជាច្រើនក៏ដោយ ប៉ុន្តែប្រធានរដ្ឋ រដ្ឋាភិបាល នាយករដ្ឋមន្ត្រីរដ្ឋាភិបាល រដ្ឋសភា និងប្រព័ន្ធនយោបាយទាំងមូលតែងតែមានខ្ជាប់ខ្ជួនលើគោលដៅ ដើម្បីការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព បរិយាប័ន្ន និងដាក់ប្រជាជនជាចំណុចកណ្តាល។

ដោយវាយតម្លៃខ្ពស់ចំពោះអាណត្តិរបស់រដ្ឋាភិបាល នាយករដ្ឋមន្ត្រីរដ្ឋាភិ បាលបានបំពេញដោយជោគជ័យរាល់ភារកិច្ចដែលបានកំណត់ដោយ រដ្ឋធម្មនុញ្ញ   លោកស្រី Tran Thi Thu Phuoc សមាជិកសភា នៃគណៈប្រតិភូខេត្ត Quang Ngai បានបញ្ជាក់ថា៖ “ផលិតផលក្នុងស្រុកសរុបជាមធ្យមក្នុងដំណាក់កាល ២០២១-២០២៥ ត្រូវបានប៉ាន់ប្រមាណថា សម្រេចបាន ៦,៣%/ឆ្នាំ ខ្ពស់ជាងដំណាក់កាល ២០១៦-២០២០ គឺ ៦,២៥%/ឆ្នាំ ដោយខិតខំបង្កើន ៨,៣-៨,៥% ក្នុងឆ្នាំ ២០២៥ ដែលនាំទំហំសេដ្ឋកិច្ចវៀតណាមឡើងដល់ ៥១០ ពាន់លានដុល្លារអាមេរិក ជាប់ចំណាត់ថ្នាក់លេខ ៣២ នៅលើពិភពលោក ដោយផលិតផលក្នុងស្រុកសរុបក្នុងមនុស្សម្នាក់ឈានដល់ ៥.០០០ ដុល្លារអាមេរិក។ នេះគឺជាការបង្ហាញយ៉ាងច្បាស់អំពីភាពធន់ និងការងើបឡើងវិញយ៉ាងខ្លាំងនៃសេដ្ឋកិច្ចវៀតណាម។

សមាជិកសភា ក៏បានវាយតម្លៃខ្ពស់ចំពោះអាណត្តិរបស់ប្រធានរដ្ឋ ជាពិសេសក្នុងការអនុវត្តកិច្ចការបរទេសប្រកបដោយភាពសកម្ម ភាពបត់ បែន និងប្រសិទ្ធភាព ដែលរួមចំណែកយ៉ាងសំខាន់ដល់ការអនុវត្តគោលនយោបាយការបរទេសរបស់បក្ស និងរដ្ឋប្រកបដោយជោគជ័យ៕

TAG
VOV/VOVworld/គោលដៅ/ខ្ពស់បំផុត/អភិវឌ្ឍ/ប្រទេសជាតិ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត