logo

គោលដៅដ៏ខ្ជាប់ខ្ជួនរបស់បក្ស រដ្ឋ និងរដ្ឋាភិបាល គឺការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនដោយឥតឈប់ឈរ

2026/3/9 | 11:29:12
(VOVWORLD) - នាព្រឹកថ្ងៃទី ៩ ខែមីនា នៅសង្កាត់ បាក់យ៉ាង ខេត្តបាក់និញ គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តបាក់និញ បានរៀបចំកិច្ចប្រជុំជាមួយអ្នកបោះឆ្នោត ដើម្បីអនុវត្តន៍ការឃោសនាបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ អាណត្តិ ២០២៦-២០៣១។ 
អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក ដូ វ៉ាន់ចៀន និងបេក្ខជនជាសមាជិកសភានីតិកាលទី១៦ អាណត្តិឆ្នាំ២០២៦-២០៣១ នៅមណ្ឌលបោះឆ្នោតលេខ៣ ខេត្តបាក់និញ។ (រូបថត៖ nhandan.vn)

កិច្ចប្រជុំនេះត្រូវបានធ្វើឡើងក្នុងទម្រង់ផ្ទាល់និងតាមអ៊ីនធឺណិត ដោយភ្ជាប់ទៅទីតាំងចំនួន ១៧ នៅក្នុងឃុំ និងសង្កាត់ចំណុះមណ្ឌលបោះឆ្នោតលេខ ៣។ មណ្ឌលបោះឆ្នោតលេខ ៣ មានបេក្ខជនចំនួន ៥ រូបដែលឈរឈ្មោះជាសមាជិកសភានីតិកាលទី ១៦ ក្នុងនោះមានអនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោក ដូ វ៉ាន់ចៀន។

ក្នុងនាមបេក្ខជនទាំងអស់ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក ដូ វ៉ាន់ចៀន បានឆ្លើយសំណួរ និងយោបល់ពីអ្នកបោះឆ្នោត។ លោក ដូ វ៉ាន់ចៀន បានអះអាងថា គោលដៅដ៏ខ្ជាប់ខ្ជួនរបស់បក្ស រដ្ឋ និងរដ្ឋាភិបាល គឺការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនដោយឥតឈប់ឈរ ដោយប្រកាន់ខ្ជាប់នូវគោលជំហរថា មិនអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតម្លៃណាមួយឡើយ ប៉ុន្តែជំហាននីមួយៗនៃការអភិវឌ្ឍសេដ្ឋកិច្ចត្រូវតែភ្ជាប់ទៅនឹងវឌ្ឍនភាពនិងសមធម៌សង្គម។ នៅក្នុងដំណើរការនោះ ចាំបាច់ត្រូវលើកកម្ពស់កម្លាំងមហាសាមគ្គីភាព ដោយផ្តោតលើការកៀរគរធនធានសង្គមដើម្បីជួយឧបត្ថម្ភមនុស្សងាយរងគ្រោះ; យកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ និងការថែទាំសុខភាព ជាពិសេសនៅក្នុងឃុំព្រំដែន ដោយធានាការអភិវឌ្ឍប្រកបដោយសុខដុមរមនារវាងតំបន់នានា ព្រមទាំងយកចិត្តទុកដាក់ដល់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ថាមពល និងឌីជីថលផងដែរ៕

TAG
VOV/VOVworld/បោះឆ្នោត/សមាជិកសភា/ក្រុមប្រឹក្សាប្រជាជន/វៀតណាម

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត