logo

ឃ្មោះ Jho ចំណុចពិសេសរបស់នារី E de Bih

2014/2/24 | 08:36:54
Vovworld-ក្នុងពេលនិទាឃៈរដូវមក
ដល់ម្ដងៗជាពេលវេលាដែលមនុស្ស
Tay Nguyen ឈានចូលរដូវពិធីបុណ្យ
ដែលអូសបន្លាយពីចុងឆ្នាំចាស់ទៅ
ដើមឆ្នាំថ្មី ស្នូរ​គងឃ្មោះលាន់រន្ទឺនៅ
តាមបណ្ដាភូមិឃុំ។ ជាពិសេសនៅ
សហគមន៍ជនរួមជាតិជាជន​ជាតិ E de
Bih ផ្នែកមួយរបស់ជន E de រស់នៅភូមិ
Trap ស្រុក Krong Ana ខេត្ត Dac Lac
សកម្មភាពសម្ដែងវង់ឃ្មោះ Jho ទាំង
អស់សុទ្ធតែជានារីសម្ដែង។
ឃ្មោះ Jho ចំណុចពិសេសរបស់នារី E de Bih (VOV)

 
        Vovworld-លោកស្រី H’Ang Nie (រឺដែលហៅថា Aduon Nho) មានអាយុជាង​៧០ឆ្នាំនិង២/៣ក្នុងរយៈពេលនោះលោកស្រីបានចូលរួមក្នុងក្រុមឃ្មោះរបស់ភូមិ។
ចំពោះលោកស្រី ការរៀនឃ្មោះសាមញ្ញដូចជាដកដង្ហើមពិសារបាយ​ទឹក​ប្រចាំ​ថ្ងៃ។ លោកស្រីត្រូវបានម្ដាយបង្រៀនតាំងពីអាយុ១០ឆ្នាំ ដោយហេតុនេះលោកស្រី​មិន
ត្រឹមតែយល់ប៉ុណ្ណោះទេ ថែមទាំងស្រឡាញ់បទភ្លេងឃ្មោះរបស់ជនជាតិខ្លួន​ទៀត
ផង លោកស្រីចូលចិត្តតួនាទីរបស់ស្គរ Ho go ក្នុងវង់ឃ្មោះ។ ស្គរ Ho go នាំវង់ឃ្មោះ
សម្ដែងកំរិតមនោសញ្ចេតនាផ្សេងៗគ្នា។ វង់ឃ្មោះ Jho មាន៦​គ្រឿង​ត្រូវបានចែកជា
៣គូរ គូរឃ្មោះមេ ឃ្មោះកូននិងឃ្មោះបា។ លោកស្រី Aduon Nho បានឲ្យដឹងថា៖

        “ខ្ញុំសប្បាយរីករាយណាស់ដោយបានម្ដាយបង្រៀនវាយឃ្មោះតាំងពីតូច។​ ខ្ញុំ​
មោទន​ភាពដោយប្រពៃណីវប្បធម៍វិសេសវិសាលរបស់ជនជាតិ E de Bih។ ស្គរ Ho
go ដើរ​តួនាទីសំខាន់ក្នុងវង់ឃ្មោះនេះ ដោយវារក្សាចង្វាក់សំរាប់ឃ្មោះទាំង៦គ្រៀង។ ខ្ញុំឥឡូវមានអាយុច្រើនហើយ ត្រឹមតែចង់ឲ្យមានសុខភាពដើម្បីបន្តបាន​ទៅសម្ដែង​និងបង្រៀនឲ្យកូនចៅ។”

        H’Lom H’Mok មានអាយុ១៨ឆ្នាំប៉ុន្តែប្អូនវាយឃ្មោះបានជាង១០ឆ្នាំទៅ​ហើយ។
H’Lom បានឲ្យដឹងថា ប្អូនបានចាប់ផ្ដើមស្គាល់ឃ្មោះតាំងពីពេលចូលរួមក្រុម​របាំកុមារ
ក្នុងភូមិ។​ឥឡូវនេះ H’Lom H’Mok អាចលេងស្ទាត់បណ្ដាប្រភេទឧបករ​ភ្លេងក្នុងវង់
ឃ្មោះនិងបានទៅសម្ដែងនៅដំបន់នានាពីភាគខាងជើងទៅភាគខាង​ត្បូង។ ពីបទ
ពិសោធន៍របស់ខ្លួន H’Lom បានចាត់ទុកថា ឃ្មោះ E de Bih នឹង​ទទួល​បានការនិយម
ចូលចិត្តរបស់មិត្តវ័យក្មេងនិងមានតួនាទីដោយឡែកក្នុង​ជីវភាព​តូរតន្ត្រីបច្ចុប្បន្ន។

        “នាគ្រាដំបូងខ្ញុំរៀនពិបាកណាស់ ដោយសារនៅក្មេងពេក មិនទាន់យល់​បាន។ ឃើញម្ដាយលេងគឺងាយស្រួលប៉ុន្តែក្នុងពេលវាយឃ្មោះឃើញពិបាក​ណាស់។ ជូន
កាលចង់បោះបង់ចោលប៉ុន្តែគិតឡើងវិញដល់ប្រពៃណីរបស់ខ្លួនឃើញ​ថាត្រូវខំប្រឹង
ប្រែងដើម្បីក្រោយនេះមិនបាត់អត្តសញ្ញាណជនជាតិ។”

        និទាឃៈរដូវនីមួយៗបានកន្លងផុតទៅ នៅទីប្រជុំជនភូមិ Trap ស្រុក Krong Ana
ខេត្ត Dac Lac មាននារីនិយមចូលចិត្តចរន្តឃ្មោះនារី E de Bih កាន់តែ​ច្រើនថែមទៀត។
H’Mly H’Mok សមាជិការក្រុមឃ្មោះវ័យក្មេងបានរៀបរាប់ថា រួមជាមួយការស្វែងយល់
ភាពពិរោះក្នុងបទភ្លេងឃ្មោះនីមួយៗ H’Mly ថែមទាំងចង់ដូចជាម្ដាយបងស្រីនានាក្នុង
ភូមិមានឱកាសឧទ្ទេសនាមភាពល្អវិសេសនេះជាមួយដំបន់ផ្សេងៗទៀតក្នុងទូទាំង
ប្រទេស។

        “ខ្ញុំចង់រៀនបទភ្លេងឃ្មោះជាច្រើនថែមទៀត ហើយទៅសម្ដែងនៅកន្លែង​ជាច្រើន
ដើម្បីឧទ្ទេសនាមវប្បធម៍របស់ជនជាតិខ្លួនដល់មនុស្សជាច្រើនក៏ដូចជាជំនាន់វ័យក្មេង
យើងខ្ញុំកាន់តែស្រឡាញ់វប្បធម៍ប្រពៃណីរបស់ជនជាតិខ្លួន។”

        ឥឡូវនេះនៅភូមិ Trap កំពុងមានជំនាន់ជាច្រើនលេងឃ្មោះ។ បំណងប្រាថ្នា​របស់ជំនាន់សិប្បការិនីចាស់ៗគឺមានអ្នកបន្ត បំណងប្រាថ្នារបស់ជំនាន់វ័យក្មេងគឺ​បានរៀនបន្ថែមប្រការល្អប្រការថ្មីដែលប្អូនៗមិនទាន់រកឃើញ។ រាល់បំណងប្រាថ្នា​នោះបានក្លាយទៅជាការពិតជាបណ្ដើរៗ ខណៈដែលកាន់តែមាននារី E de ជា​ច្រើន​បន្តកេរ៌្តមរតករបស់លោកយាយអ្នកម្ដាយរួមចង្វាក់បេះដូងនិងដៃទាំងគូរវាយឡើង​ចង្វាក់ភ្លេងឃ្មោះលាន់រន្ទឺព្រៃភ្នំ៕
TAG
ឃ្មោះ/Jho/ចំណុច/ពិសេស/របស់/នារី/E de/Bih/vovworld

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត