logo

ចំណុចយុទ្ធសាស្ត្រលេចធ្លោគួរឱ្យចាប់អារម្មណ៍ទាំង ៣ ក្នុងការផ្លាស់ប្ដូរមុខមាត់ខេត្ត Cao Bang

2020/10/30 | 11:42:00
(VOVWORLD) - ខេត្ត Cao Bang កំពុងមានការផ្លាស់ប្តូរជាវិជ្ជមានស្របនឹងភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចជាមួយនឹងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងធានាយ៉ាងរឹងមាំនូវអធិបតេយ្យភាពជាតិ។

Cao Bang គឺជាខេត្តព្រៃភ្នំជាប់ព្រំដែន ដែលមានប្រៀបខ្លាំងអំពីធនធានធម្មជាតិអាកាសធាតុដីនិងវប្បធម៌ដែលពោរពេញទៅដោយអត្តសញ្ញាណជនជាតិ។

ខេត្ត Cao Bang បានផ្តោតលើយុទ្ធសាស្ត្រចំនួន ៣ គឺ៖ ការអភិវឌ្ឍន៍ទេសចរណ៍ - សេវាកម្មប្រកបដោយចីរភាព  កសិកម្មឆ្លាតវៃនិងកសិកម្មតាមទិសផលិតកម្មទំនិញពិសេស ដែលតភ្ជាប់នឹងការកែច្នៃ និងសេដ្ឋកិច្ចតាមព្រំដែន។

ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនត្រូវបានផ្តល់អាទិភាពខ្ពស់។ ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកខេត្តបានកសាងថ្មី ជួសជុលកែលម្អនិងធ្វើឱ្យប្រសើរឡើងនូវផ្លូវថ្នល់គ្រប់ប្រភេទជាង ២២០០ គីឡូម៉ែត្រស្ពានចំនួន ៤៧ ដែលចំណាយថវិកាសរុបជាង ៧០០០ ពាន់លានដុង។

ទីក្រុង Cao Bang ផ្លាស់ប្ដូរមុខមាត់ថ្មី ជាមួយនឹងគម្រោងសំខាន់ៗជាច្រើន សំដៅលើកកម្ពស់ទីក្រុងមជ្ឈមណ្ឌល។

វិថីដើរថ្មើរជើង Kim Dong ផ្សាររាត្រីម្ហូបអាហារបានក្លាយទៅជាចំណុចលេចធ្លោពិសេសមួយនៅចំកណ្តាលទីក្រុងដែលទាក់ទាញភ្ញៀវទេសចរមកទទួលបទពិសោធន៍វប្បធម៌ក្នុងតំបន់នេះ។

តំបន់ទេសចរណ៍ទឹកជ្រោះ Ban Gioc, ឧទ្យានជាតិ Phja Oac Phja Den, រូងភ្នំ Nguom Puc, Nguom Ngao គឺជា គោលដៅគួរឱ្យចាប់អារម្មណ៍របស់ខេត្ត Cao Bang ដែលត្រូវបានគេកែលម្អហេដ្ឋារចនាសម្ព័ន្ធសម្រាប់ទេសចរណ៍ជាបណ្ដើរៗ។

ជាមួយនឹងភាពស្រស់ស្អាតប្លែកនៃប្រព័ន្ធភ្នំថ្មទឹកជ្រោះនិងបឹងរហោស្ថាន ធំមហិមានោះ ឧទ្យានភូគព្ភសាស្ត្រ Cao Bang ត្រូវបានយូណេស្កូទទួលស្គាល់ជាឧទ្យានភូគព្ភសាស្ត្រសកលលោកក្នុងឆ្នាំ ២០១៨។

 

ក្នុងដំណាក់កាល ២០១៦-២០២០ ភ្ញៀវទេសចរដែលមកទស្សនាខេត្ត Cao Bang មានចំនួន ៥ លាននាក់កើនឡើងទ្វេដងបើប្រៀបធៀបទៅនឹង ៥ ឆ្នាំកន្លងទៅ ចំណូលទេសចរណ៍មានជាង ១,២០០ ពាន់លានដុង។

ដោយសារមានព្រំដែនគោកជាង ៣៣៣ គីឡូម៉ែត្រជាមួយនឹងច្រកព្រំដែនជាច្រើនដែលជាប់នឹងទីផ្សារប្រទេសចិននោះ ខេត្ត Cao Bang បានផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចច្រកទ្វារព្រំដែននិងពាណិជ្ជកម្មអន្តរជាតិ។

តំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែនក្នុងខេត្ត Cao Bang បានទាក់ទាញគម្រោងវិនិយោគចំនួន ៧៤ គម្រោងដោយមានដើមទុនចុះបញ្ជីជិត ៣៧ លានដុល្លារអាមេរិក(បរទេស) និង ១៤.០០០ ពាន់លានដុង (ក្នុងស្រុក) ។

យុទ្ធសាស្ត្រដ៏សំខាន់មួយទៀតរបស់ខេត្ត Cao Bang គឺកសិកម្មឆ្លាតវៃ ។ 

ក្រៅពីសកម្មភាពផលិតកម្មទ្រង់ទ្រាយធំរបស់សហករណ៍និងគ្រួសារកសិករនោះ ខេត្ត Cao Bangបានទាក់ទាញគម្រោងធំ ៗ បង្កើតជាតំបន់ផលិតកម្មប្រមូលផ្តុំធំៗ ។

យុទ្ធសាស្ត្រវិជ្ជមានចំនួន ៣ បានរួមចំណែកជួយខេត្ត Cao Bang ដោះស្រាយបញ្ហាចំនួន ៣ ព្រមទាំងលើកកម្ពស់ប្រៀបខ្លាំងដែលមានស្រាប់ទាំង ៥ បង្កើតបុព្វបទសម្រាប់ខេត្តព្រំដែនCao Bang បន្តរីកចម្រើនថែមទៀតផងដែរ៕

TAG
VOV/VOVworld

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត