logo

ចិន និងជប៉ុន ប្រកាសគោល​ជំហរលើទំនាក់ទំនងទ្វេភាគី

2025/11/22 | 08:28:38
(VOVWORLD) - ប្រទេសជប៉ុន និងចិន នាថ្ងៃទី ២១ ខែវិច្ឆិកា បានចេញសារមួយស្តីពីគោលជំហររបស់ខ្លួន លើទំនាក់ទំនងទ្វេភាគី។

ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានដកស្រង់សម្តីរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ក្នុងសន្និសីទសារព័ត៌មានមួយនៅការិយាល័យនាយករដ្ឋមន្ត្រី ដោយលើកច្បាស់ថា គោលនយោបាយរបស់ជប៉ុនក្នុងការជំរុញទំនាក់ទំនង "មានផលប្រយោជន៍ទៅវិញទៅមក" និងការរក្សាទំនាក់ទំនង "ស្ថាបនា និងស្ថិរភាព" ជាមួយចិនគឺ "នៅតែមិនផ្លាស់ប្តូរ"។

យោងតាមកាសែត NHK ដោយលើកឡើងពីស្ថានភាពដែលត្រូវបានចាត់ទុកជា "ការគំរាមកំហែងមានលក្ខណៈស្លាប់រស់"របស់ជប៉ុន នាយករដ្ឋមន្ត្រីលោកស្រី Sanae Takaichi បានឲ្យដឹងថា រដ្ឋាភិបាលប្រទេសនេះ នឹងធ្វើការវាយតម្លៃយ៉ាងទូលំទូលាយដោយផ្អែកលើព័ត៌មានទាំងអស់ ស្របតាមស្ថានភាពជាក់ស្តែង។

នាថ្ងៃដដែលនោះ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួ (ចិន) បានរាយការណ៍ថា នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានចាត់ទុកថា ការលើកកម្ពស់ទំនាក់ទំនងជប៉ុន-ចិនប្រកបដោយស្ថិរភាពនិងស្ថាបនា ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ និងការឯកភាពគ្នាដែលបានកំណត់នៅក្នុងឯកសារនយោបាយចំនួន ៤ រវាងប្រទេសទាំងពីរ ក៏ដូចជាការគោរពការសន្យានយោបាយ៕

TAG
VOV/VOVworld/ចិន/ជប៉ុន/ទំនាក់ទំនងទ្វេភាគី/

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត