logo

ចិននិងសហភាពអឺរ៉ុប ព្រមព្រៀងគ្នាលើផែនទីបង្ហាញផ្លូវ ដើម្បីដោះស្រាយជម្លោះលើយានយន្តអគ្គិសនី

2026/1/13 | 07:42:00
(VOVWORLD) - ចិននិងសហភាពអឺរ៉ុប (EU) បានប្រកាសនាថ្ងៃទី១២ ខែមករាថា ភាគីទាំងពីរបានឈានដល់ការឯកភាពគ្នាលើជំហាននានា ឆ្ពោះទៅរកការដោះស្រាយជម្លោះទាក់ទងនឹងការដាក់ពន្ធប្រឆាំងការឧបត្ថម្ភធនរបស់សហភាពអឺរ៉ុប លើយានយន្តអគ្គិសនី (EV) ដែលផលិតនៅចិន។ 
រថយន្តអគ្គិសនីត្រូវបានផលិតនៅរោងចក្រមួយក្នុងខេត្តក្វាងស៊ី ប្រទេសចិន (រូបថត៖ ហាភឿង/VOV5)

ភាគីទាំងពីរបានឯកភាពគ្នា លើតម្រូវការក្នុងការចេញសេចក្តីណែនាំរួម ស្តីពីការប្តេជ្ញាចិត្តលើតម្លៃសម្រាប់ក្រុមហ៊ុនចិន ដែលនាំចេញយានយន្តដឹកអ្នកដំណើរថ្ម-អគ្គិសនីទៅកាន់សហភាពអឺរ៉ុប។ គណៈកម្មការអឺរ៉ុប បានចេញសេចក្តីណែនាំ ស្តីពីការដាក់សំណើប្តេជ្ញាចិត្តលើតម្លៃ ដោយគូសបញ្ជាក់ពីកត្តាដែលត្រូវពិចារណា ដូចជាតម្លៃនាំចូលអប្បបរមា បណ្តាញលក់ យន្តការទូទាត់សង និងផែនការវិនិយោគនាពេលអនាគតនៅក្នុងសហភាពអឺរ៉ុប។ គណៈកម្មការអឺរ៉ុបបានបញ្ជាក់ថា ខ្លួននឹងវាយតម្លៃសំណើនីមួយៗ ដោយគោលបំណង យុត្តិធម៌ មិនរើសអើង និងអនុលោមតាមបទប្បញ្ញត្តិរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។

មុននោះ សហភាពអឺរ៉ុបបានដាក់ពន្ធប្រឆាំងការឧបត្ថម្ភរហូតដល់ ៣៥.៣% លើយានយន្តអគ្គិសនីដែលនាំចូលពីប្រទេសចិន បន្ទាប់ពីការស៊ើបអង្កេតមួយ ដែលបានសន្និដ្ឋានថា ក្រុមហ៊ុនផលិតចិនទទួលបានអត្ថប្រយោជន៍ពីការឧបត្ថម្ភធនរបស់រដ្ឋាភិបាលនៃប្រទេសនេះ៕

TAG
VOV/VOVworld/ចិន/សហភាពអឺរ៉ុប/ព្រមព្រៀង/ផែនទីបង្ហាញផ្លូវ/ដោះស្រាយ/ជម្លោះ/យានយន្តអគ្គិសនី

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត