logo

ចិនយល់ព្រមពន្យារពេលដំណើរទស្សនកិច្ចរបស់លោក​ប្រធានាធិបតី ដូណាល់ ត្រាំ មកកាន់ទីក្រុងប៉េកាំង

2026/3/19 | 08:31:47
(VOVWORLD) - នាថ្ងៃទី១៨ ខែមីនា សេតវិមានបានប្រកាសថា ចិនបានយល់ព្រមពន្យារពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មកកាន់ទីក្រុងប៉េកាំង ដែលគ្រោងនឹងធ្វើឡើងនៅចុងខែនេះ។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និង អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង។ រូបថត៖ REUTERS/Evelyn Hockstein

អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានឲ្យដឹងថា បច្ចុប្បន្ននេះ មិនទាន់មានកាលបរិច្ឆេទជាក់លាក់ណាមួយនៅឡើយទេ ហើយមន្ត្រីសេតវិមានកំពុងខិតខំប្រឹងប្រែងដើម្បីឱ្យដំណើរទស្សនកិច្ចនេះ បានប្រព្រឹត្តិទៅឱ្យបានឆាប់ៗ។ មុននោះ នៅថ្ងៃទី១៧ ខែមីនា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញថា លោកនឹងពន្យារពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ប្រហែល ៥ - ៦ សប្តាហ៍ ដោយលើកឡើងពីស្ថានភាពតានតឹងនៅក្នុងប្រទេសអ៊ីរ៉ង់។ ទោះជាយ៉ាងណាក៏ដោយ លោក ដូណាល់ ត្រាំ បានសង្កត់ធ្ងន់ថា លោកទន្ទឹងរង់ចាំជួបជាមួយប្រធានរដ្ឋចិន លោក ស៊ី ជីនពីង ហើយភាគីទាំងពីរមានទំនាក់ទំនងការងារល្អណាស់។

យោងតាមផែនការដើម លោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងបំពេញទស្សនកិច្ចនៅប្រទេសចិនចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២ ខែមេសា។ កិច្ចប្រជុំរវាងមេដឹកនាំអាមេរិក និងចិនត្រូវបានរំពឹងថានឹងផ្តោតលើបញ្ហាពាណិជ្ជកម្ម និងប្រព្រឹត្តទៅក្នុងបរិបទនៃភាពតានតឹងរវាងប្រទេសទាំងពីរលើបញ្ហាពន្ធនាំចូល៕

TAG
VOV/VOVworld/ចិន/ដំណើរទស្សនកិច្ច/ទីក្រុងប៉េកាំង/អាមេរិក​

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត