logo

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក​

2025/12/19 | 10:31:00
(VOVWORLD) - នាព្រឹកថ្ងៃទី ១៩ ខែធ្នូ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។
ក្រុមហ៊ុន Vingroup ចាប់ផ្តើមការដ្ឋានសាងសង់គម្រោងរោងចក្រចំនួន ៤ នៅក្នុងខេត្តហាទិញ (រូបថត៖ កាសែតសំណង់)

ក្រុមហ៊ុន Vingroup គ្រុប បានដាក់ឲ្យដំណើរការគម្រោងធំៗ ចំនួនបួននៅក្នុងតំបន់សេដ្ឋកិច្ច Vung Ang ខេត្ត Ha Tinh ដែលមានដើមទុនចុះបញ្ជីសរុបជាង ១២៧.៦០០ ពាន់លានដុង។ នៅខេត្ត Quang Ngai បានប្រព្រឹត្តទៅពិធីបើកការដ្ឋានសាងសង់រោងចក្រផលិតផ្លូវដែកពិសេស តែមួយគត់នៅអាស៊ីអាគ្នេយ៍។

យន្តហោះ Boeing ៧៨៧-៩ របស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាមចេញដំណើរពីពីទីក្រុងហាណូយ ចុះចតនៅអាកាសយានដ្ឋានឡុងថាញ់  (រូបថត៖ VOV)

នៅព្រឹកថ្ងៃដដែល  យន្តហោះ Boeing ៧៨៧-៩ របស់ក្រុមហ៊ុនអាកាសចរណ៍ វៀតណាមចេញដំណើរពីទីក្រុងហាណូយបានចុះចត នៅអាកាសយានដ្ឋាន Long Thanh។ នេះត្រូវបានចាត់ទុកថាជាជើងហោះហើរផ្លូវការលើកដំបូងចុះអាកាសយានដ្ឋាននេះ។ នៅពេលដំណើរការ អាកាសយានដ្ឋាន Long Thanh នឹងក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនតាមផ្លូវអាកាសសម្រាប់តំបន់អាស៊ីអាគ្នេយ៍។

នៅទីក្រុងហូជីមិញ អគ្គក្រុមហ៊ុនអភិវឌ្ឍន៍ផ្លូវល្បឿនលឿនវៀតណាម (VEC) បានបើកសម្ពោធស្ពាន Binh Khanh ដែលជាផ្នែកមួយនៃកញ្ចប់ J១ នៃគម្រោងផ្លូវល្បឿនលឿន Ben Luc – Long Thanh។ ហើយនេះគឺជាស្ពានមួយក្នុងចំណោមស្ពានធំជាងគេពីរនៅលើខ្សែផ្លូវនេះ នឹងជាស្ពានខ្ពស់បំផុតនៅក្នុងប្រទេស ដែលមានកម្ពស់ ៥៥ ម៉ែត្រ។

នៅខេត្ត Phu Tho ក្រុមហ៊ុនអគ្គិសនីវៀតណាម (EVN) បានសម្ពោធ គម្រោងបើកទូលាយរោងចក្រវារីអគ្គិសនី Hoa Binh។ នៅពេលបានដំណើរការ គម្រោងនេះ នឹងក្លាយជារោងចក្រវារីអគ្គិសនីធំជាងគេមួយក្នុងចំណោមរោងចក្រវារីអគ្គិសនីធំជាងគេពីរនៅវៀតណាម និងជារោងចក្រ ឈានមុខគេនៅអាស៊ីអាគ្នេយ៍។

នៅទីក្រុងហាណូយ ទីក្រុងបានបើកការដ្ឋានសាងសងគម្រោងវិនិយោគ មណ្ឌលកីឡាអូឡាំពិកនៅក្នុងឃុំ Thuong Phuc។ ចំណុចលេចធ្លោនៃគម្រោងនេះគឺពហុកីឡដ្ឋាន Trong Dong ដែលសំណងថ្នាក់ជាតិ  មានសមត្ថភាពផ្ទុកកៅអីរហូតដល់ ១៣៥.០០០ កន្លែង ហើយត្រូវបានរចនាឡើងតាមស្តង់ដារ FIFA និងមានដំបូលដែលអាចដកថយដោយស្វ័យប្រវត្តិធំជាងគេបំផុតលើពិភពលោក។ យោងតាមផែនការ ពហុកីឡដ្ឋាននេះនឹងត្រូវបានបង្ហើយនៅខែសីហា ឆ្នាំ ២០២៨។

នាយករដ្ឋមន្ត្រី លោកហ្វាម  មិញជីញ អញ្ជើញថ្លែងមតិនៅក្នុងពិធីបើកការដ្ឋាន (រូបថត៖ VOV)

អញ្ជើញថ្លែងនៅក្នុងពិធីបើកការដ្ឋាន លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា៖ “ទាំងនេះសុទ្ធតែជាគម្រោងទ្រង់ទ្រាយធំ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាមួយនឹងចំណុចសំខាន់ៗមួយចំនួន។ ទីមួយ ដើមទុន វិនិយោគសរុបច្រើនជាងគេ គឺ ជាង ៣,៤ ពាន់ពាន់លានដុង។ ទីពីរ មានការចូលរួមពីដើមទុនវិនិយោគឯកជនច្រើនជាងគេ   ស្រូបយក ៨២%។ ទីបី   គម្រោងមានទ្រង់ទ្រាយវិនិយោគធំបំផុត គឺមជ្ឈមណ្ឌលកីឡា អូឡាំពិក ដែលមានដើមទុន ៩២៥ ពាន់ពាន់ លានដុង។ យើងប្រើប្រាស់ការវិនិយោគសាធារណៈដើម្បីដឹកនាំការវិនិយោគឯកជន កៀរគរធនធានសង្គមទាំងអស់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសជាតិ។ គម្រោងនិងសំណង់ដែលត្រូវបានបើកការដ្ឋានសាងសង់ និងបើកសម្ពោធក្នុងអំឡុងពេលកន្លងមក និងបច្ចុប្បន្នកាល បង្ហាញពីការត្រិះរិះប្រកប ដោយចក្ខុវិស័យ និងសេចក្តីប្រាថ្នារបស់ប្រជាជន និងប្រទេសជាតិ វៀតណាម ដើម្បីឈានទៅកាន់ពិភពលោក។ នេះគឺជាមូលដ្ឋានគ្រឹះសម្រាប់ហេដ្ឋារចនាសម្ព័ន្ធទំនើបប្រកបដោយលក្ខណៈសមកាលកម្ម ដែលបំពេញតម្រូវការនៃការអភិវឌ្ឍរបស់ប្រទេសជាតិក្នុងយុគសម័យថ្មី”។

ទិដ្ឋភាពនៃពិធី (រូបថត៖ VOV)

នៅឆ្នាំ ២០២៦ និងឆ្នាំបន្តបន្ទាប់ទៀត ដើម្បីសម្រេចបាននូវគោលដៅយុទ្ធសាស្ត្ររយៈពេល ១០០ ឆ្នាំចំនួនពីរដោយជោគជ័យ  បក្ស និងរដ្ឋបានកំណត់គោលដៅ ខិតខំប្រឹងប្រែងដើម្បីកំណើនពីរខ្ទង់ ដែលក្នុងនោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គមនៅតែបន្តត្រូវបានកំណត់យ៉ាងច្បាស់លាស់ថា ជារបកគំហើញយុទ្ធសាស្ត្រមួយក្នុងចំណោមរបកគំហើញយុទ្ធសាស្ត្រទាំងបី។

ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រីបានប្រគល់គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី ៣ ដល់សមូហភាពចំនួន ៦។ សមូហភាពចំនួន ១៦ ផ្សេងទៀត បានទទួលប័ណ្ណសសើររបស់នាយករដ្ឋមន្ត្រី៕

TAG
VOV/VOVworld/ចាប់ផ្តើម/បើកការដ្ឋានសាងសង់/សម្ពោធ/គម្រោង/២៣៤/តម្លៃ/សរុប/ចំនួន ១៣៦ ពាន់លានដុល្លារអាមេរិក

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត