logo

ចម្រៀងប្រជាប្រិយជនរួមជាតិ Giay-ស្ពានតភ្ជាប់សហគមន៍

2015/4/20 | 08:00:13
Vovworld-ជនរួមជាតិ Giay មានឃ្លាំង
ចម្រៀងប្រជាប្រិយសុភាសិតដ៏
វិសេស​វិសាល​ដំណាលអំពីរឿង
ព្រេងឬពន្យល់អំពីបាតុភូតក្នុង
ធម្មជាតិនិងសង្គម។ ក្នុង​ឃ្លាំង
វប្បធម៍សិល្បៈដ៏សម្បូរបែបនោះ
ត្រូវនិយាយដល់ចង្វាក់ចម្រៀង
ប្រជាប្រិយជនជាតិ Giay។


ចម្រៀងប្រជាប្រិយជនរួមជាតិ Giay-ស្ពានតភ្ជាប់សហគមន៍ (Internet)

        Vovworld- ជនរួមជាតិ Giay មានប្រភេទចម្រៀងប្រជាប្រិយជាច្រើននិងប្រភេទ​
នីមួយៗមានបទនិងចង្វាក់ច្រើនខុសពីគ្នា។​ ខ្លឹមសារនៃបទចម្រៀងបានឆ្លុះបញ្ចាំង​
ពីជីវភាព​រស់នៅដោយមនោសញ្ចេតនារបស់ប្រជាជនដំបន់ព្រៃភ្នំឆ្ងាយដាច់
ស្រយាល។ បទចម្រៀងទាំងនេះ ស្ងើច​សសើរ​ធម្មជាតិនិងសេចក្តីស្នេហាជាដើម។ បណ្ដាបទចម្រៀងបានច្រៀងបន្ទរក្នុងរាល់​សកម្មភាព​សង្គមដូចជាបុណ្យសព
អាពាហ៍-ពិពាហ៍​ពិធីបុណ្យនានា។ លោក San Chang អ្នកស្រាវជ្រាវបទចម្រៀង
ប្រជាប្រិយរបស់ជនរួមជាតិ​Giay នៅឃុំ Ta Van Giay ស្រុក Sapa ខេត្ត Lao Cai ភាគ
ខាងជើងវៀតណាមបានឲ្យដឹងថា៖

        “មានបទចម្រៀង៣សំរាប់អាពហ៍-ពិពាហ៍។ ក្នុងពេលបាយមិត្តភក្តិនៅគ្រួសារ
កូនក្រមុំ មិត្តភក្តិច្រៀងផ្ដែផ្ដាំកូនក្រមុំនោះ ឬមានអ្នកច្រៀងបង្ហាញនូវភាពសោក
ស្ដាយពេលមិត្តទៅរស់នៅកន្លែងផ្សេង។​បន្ទាប់នោះជាពេលបាយមុនពេលចេញ
ពីទ្វា។​ ម្ដាយឬមីងបងស្រីច្រៀង​ផ្ដែផ្ដាំ​កូន​ក្រមុំទៅគ្រួសារកូនកំលោះនោះត្រូវធ្វើ
យ៉ាងម៉េច។ រីឯកូនក្រមុំអាចច្រៀង​ថ្លែងអំណរដឹងគុណការចិញ្ចឹមបីបាច់របស់ឪពុក
ម្ដាយ។”

        ទំនៀមទំលាបដ៏ល្អ​ស្អាត នេះនៅតែបានរក្សាដល់បច្ចុប្បន្ន។ ប៉ុន្តែពាក្យពេជ
ត្រូវបានវិវឌ្ឍន៍ឲ្យសមស្របជាមួយការពិតជាក់ស្ដែងនៃជីវិតទំនើប។

        “ក្នុងឱកាសបុណ្យតេត មិត្តភក្តិមកលេងផ្ទះគ្នា។ ​ក្នុង​ពេលបាយគេអាចច្រៀង
សប្បាយជាមួយគ្នា។​ ពេល​បាយច្រៀងជាមួយគ្នានោះ មានគោលការណ៍មួយគួរ
ឲ្យយកចិត្តទិកដាក់។ ប្រសិនជាគេអញ្ចើញមេភូមិនោះ គាត់ជាអ្នកច្រៀងដំបូងបង្អស់
ហើយបន្ទាប់នោះជាម្ចាស់ផ្ទះនិងមិត្តភក្តិ។ បទចម្រៀងស្ងើចសសើរចំណងមិត្តភាព។”

        បណ្ដាបទចម្រៀងប្រជាប្រិយបានស្រូបយកភាគច្រើនក្នុងពិធីបុណ្យនានា​និង
រក្សាតួនាទីសំខាន់ក្នុងឃ្លាំងវប្បធម៍របស់ជនរួមជាតិ Giay។ ចំពោះជនរួម​ជាតិ Giay
នោះបទចម្រៀងប្រជាប្រិយរបស់ជនជាតិមានកំលាំងបញ្ជូន​មនោសញ្ចេតនាយ៉ាង
ខ្លាំងក្លាក្នុងសតិអារម្មណ៍របស់មនុស្សម្នាក់ៗ។

        ជីវភាពរស់នៅប្រចាំថ្ងៃរបស់ជនរួមជាតិ Giay មានរបៀបច្រៀងជាច្រើន ប៉ុន្តែ
របៀបច្រៀងសាមញ្ញបំផុតដែលគេនៅតែច្រៀងគឺចម្រៀងឆ្លើយឆ្លង។ ប្រភេទ​ចម្រៀង
នេះដូចជាពិធីការសំខាន់បង្ហាញនូវមុខមាត់របស់ភូមិនិងក៏បង្ហាញភាព​រាក់ទាក់ជា
មួយភ្ញៀវរបស់កំលោះក្រមុំក្នុងភូមិពេលមានមិត្តភក្តិនៅឆ្ងាយមក​លេងផ្ទះ។

        រាល់ពាក្យពេជសំនៀងបានក្លាយទៅជាផ្នែកមួយមិនអាចខ្វះបានក្នុងជី​វភាពរស់
នៅប្រចាំថ្ងៃរបស់ជនរួមជាតិ Giay។ គេបានច្រៀងខណៈដែលគេទុក្ខ​ព្រួយ សប្បាយ
ឬពេលគេធ្វើការ។ លោកស្រី Ma Thi Hien ជនជាតិ Giay នៅ​ស្រុក Sapa បានឲ្យដឹងថា៖

        “នៅកណ្ដាលផ្លូវជួបគ្នា ពិសេសគឺនៅផ្សារណាត់ពេលព្រលឹមជួបគ្នាហើយ​សួរ
គ្នាមកទីណានៅភូមិណា នាពេលរសៀលច្រៀងណាត់គ្នាជូនដំណើរ។ ជូន​ដំណើរ
មួយកំណាត់ផ្លូវឬជូនដំណើរដល់ភូមិម៉ោង។”

        ជនរួមជាតិ Giay ច្រៀងក្នុងរាត្រី ក្នុងពេលបាយសាមញ្ញ នោះជាពេល​គ្រួសារ​
ជួបជុំគ្នានិងបង្រៀនឲ្យកូនចៅរបៀបរស់នៅថែទាំលោកតាលោកយាយ​ឪពុកម្ដាយ។
នេះជាផ្នែកវប្បធម៍ប្រពៃណីយូរយារណាស់មកហើយ។ នៅជា​មូលដ្ឋាន​ដើម្បីតភ្ជាប់
មនុស្សជាមួយមនុស្ស តភ្ជាប់មនោសញ្ចេតនាមនុស្សដើម្បី​ក្លាយទៅជាសហគមន៍
សាមគ្គីភាព៕

TAG
ចម្រៀងប្រជាប្រិយជនរួមជាតិ Giay-ស្ពានតភ្ជាប់សហគមន៍

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត