logo

ចម្រៀងប្រជាប្រិយនិងឧបករណ៍ភ្លេងរបស់ជនជាតិ Xo Dang

2017/6/12 | 08:10:52
(VOVWORLD) -ជនជាតិ Xo Dang មានឃ្លាំងវប្បធម៌ សិល្បៈដ៏សម្បូរបែប តាំងពីតូរ្យតន្ត្រី របាំ ទៅដល់ការសម្តែងគងឃ្មោះទៀតផង។ ក្នុងនោះ វិសេសវិសាលបំផុតគឺជាប្រភេទតន្ត្រីមានលក្ខណៈព្រៃភ្នំ។ 
រាំគងឃ្មោះ (រូបថតៈ អ៊ិនធឺណែត) 

ច្រៀងជាសកម្មភាពពេញនិយមក្នុងជីវភាពខាងស្មារតីរបស់ជនរួមជាតិបណ្តាជនជាតិ Tay Nguyen ក្នុងនោះមានជនជាតិ Xo Dang។ សម្លេងច្រៀងបានលាន់លឺ ពេលពួកគេទៅធ្វើស្រែចំការ ក្នុងពិធីបុណ្យនានា ក្នុងមង្គលការនិងពេលបំពេរកូនជា ដើម។ អ្នកស្រី Y Mon ជនជាតិ Xo Dang ខេត្ត Kon Tum បានចែក រំលែកថា៖    

“យូរៗម្តងទើបនាងខ្ញុំក៏បានច្រៀង។ នៅផ្ទះវិញ បងប្អូនសាច់ញាត្តនិងអ្នកភូមិក៏តែងតែរៀបចំការច្រៀងចម្រៀងប្រជាប្រិយដែរ”។

 រនាត Klong Put (រូបថតៈ អ៊ិនធឺណែត)

        សម្រាប់ជនជាតិ Xo Dang វិញ ចម្រៀងប្រជា ប្រិយរបស់ពួកគេគឺសម្បូរបែប ណាស់ ប៉ុន្តែពេញនិយមបំផុតគឺបទចំរៀងឆ្លើយឆ្លងរបស់យុវជនយុវនារី។ សិប្បករ A Khao នៅស្រុក Ngoc Hoi ខេត្ត Kon Tum បានឲ្យដឹងថា ជនជាតិ Xo Dang តែងតែ ច្រៀងឆ្លើយឆ្លងគ្នាក្នុងពេលធ្វើស្រែចំការឬនៅក្នុងពិធីបុណ្យនានា។ នេះជារបៀប ដើម្បីយុវជន យុវនារីសម្តែងនូវមនោសញ្ចេតនិងសេចក្តីស្នេហាជាមួយគ្នា។ សិប្ប ករ A Phang ជនជាតិ Xo Dang ខេត្ត Kon Tum បានឲ្យដឹងថា៖

        “ក្នុងភូមិនីមួយៗតែងតែមានបទចម្រៀងស្ងើចសរសើរស្រុកកំណើតមាតុប្រ ទេស ស្ងើចសរសើរគូស្រករ។ ពីមុននេះ ពេលស្រឡាញ់គ្នា បុរសនារីតែងតែនិពន្ធ បទចម្រៀងអំពីគ្នាទៅវិញទៅមក។ នៅពេលព្រះច័ន្ទពេញបរមី គូស្រករណាត់ជួប គ្នា ច្រៀងស្ងើចក្តីស្នេហា និងច្រៀងឲ្យគ្នាស្តាប់ទៅវិញទៅមក”។

        ក៏ដូចជាជនជាតិភាគតិចដទៃទៀតនៅតំបន់ Tay Nguyen ជនជាតិ Xo Dang ប្រើប្រាស់ឧបករណ៍តូរ្យតន្ត្រីបម្រើតម្រូវការច្រៀងចម្រៀងរបស់ខ្លួន។ ដោយសារ ជីវភាពផ្សាភ្ជាប់ជាមួយធម្មជាតិ បានជាឧបករណ៍តូរ្យតន្ត្រីរបស់ជនជាតិ Xo Dang តែងតែបានធ្វើពីដើមឈើច្រើនប្រភេទ ដូចជា ឫស្សី ពកជាដើម។ លេចធ្លោបំផុត ក្នុងចំណោមប្រភេទឧបករណ៍ភ្លេងរបស់ជនជាតិ Xo Dang គឺគងឃ្មោះ។ ជនជាតិ Xo Dang ចាត់ទុកថា គងឃ្មោះជានិមិត្តរូបរបស់ជនជាតិខ្លួន។ គ្រាន់តែលឺសម្លេង គងឃ្មោះភ្លាម ពួកគេដឹងភ្លាមថា សហគមន៍កំពុងអនុវត្តពិធីបុណ្យឬសកម្មភាពវប្ប ធម៌ណាមួយ។ អ្នកស្រាវជ្រាវវប្បធម៌បណ្តាជនជាតិ Tay Nguyen លោកស្រី Linh Nga Nie KĐĂMបានឲ្យដឹងថា គងឃ្មោះមួយឈុតរបស់ជនជាតិ Xo Dang តែងមាន ធំតូចខុសគ្នានិងមានស្គរមួយសម្រាប់រក្សាចង្វាក់ឲ្យឃ្មោះ។ លោកស្រី Linh Nga Nie KĐĂM បានឲ្យដឹងថែមទៀតថា៖

        “គងឃ្មោះមួយឈុតរបស់ជនជាតិ Xo Dang មានពី១០ដល់១១គ្រឿង ហើយពេល សម្តែងគឺមនុស្សទាំងអស់ដើរជុំវិញដើម neu និងអមដោយក្រុមនាដការ”។

 សិប្បករ A Khao (រូបថតៈ Vinh Phong)

វិសេសវិសាលបំផុតក្នុងប្រភេទឧបករណ៍ភ្លេងរបស់ជនជាតិ Xo Dang គឺ រនាត Klong put។ ប្រភេទរនាតនេះត្រូវបានធ្វើពីបំពង់ពកឬដើម Lồ ô ហើយក្រោមបាតដៃទន់ ភ្លន់របស់នារីជនជាតិ Xo Dang នោះ សម្លេងរនាត Klong put បានលាន់លឺពេញ ព្រៃភ្នំ Tay Nguyen ។ សិប្បករ A Khao ជន ជាតិ Xo Dang ខេត្ត Kon Tum បានឲ្យដឹងថា៖

        “ពីមុននេះ នៅពេលរៀបចំពិធីអំណរស្រូវថ្មី ប្រជាជនតែងតែទៅកាប់ពក និង ដើម Lo o ស្រស់ បន្ទាប់មកហាលឲ្យស្ងួតក្នុង១ឆ្នាំទើបកាត់ធ្វើជាបំពង់រនាត។ ពក ត្រូវចាស់ទើបទុកបានយូរ។ មានតែនារីទើបវាយរនាត Klong put បានដែរ”។

        មកទស្សនាភូមិនីមួយៗរបស់ជនជាតិ Xo Dang នៅពេលនិទាឃៈរដូវឬក្នុងពិធី បុណ្យនានា នៅពីចម្ងាយយើងបានលឺសូរសម្លេងគងឃ្មោះលាន់លឺរំពង។ នៅក្បែពាងស្រា យុវជន យុវនារីជនជាតិ Xo Dang បានកាន់ដៃគ្នា សម្របចូលក្នុង ចង្វាក់របាំឬបទចម្រៀងស្ងើចសរសើរស្រុកកំណើត ភូមិស្រុក និងសេចក្តីស្នេហា ដើម្បីបួងសួងសូមសេចក្តីសុខចម្រុងចម្រើនជូនដន់មនុស្សគ្រប់រូប៕

TAG
VOV/VOVworld/ចម្រៀង/ប្រជាប្រិយ/ឧបករណ៍/ភ្លេង/ជនជាតិ/Xo Dang

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត