logo

ច្រកព្រំដែន Rafah រវាងហ្គាហ្សា និងអេហ្ស៊ីប បើកដំណើរការឡើងវិញជាផ្លូវការ

2026/2/2 | 07:28:57
(VOVWORLD) - នាថ្ងៃទី១ ខែកុម្ភៈ អ៊ីស្រាអែលបានបើកច្រកទ្វាព្រំដែន Rafah មួយផ្នែក រវាងតំបន់ហ្គាហ្សា និងអេហ្ស៊ីប មុនពេលបើកដំណើរជាផ្លូវការនៅថ្ងៃទី២ ខែកុម្ភៈ។ 

យោងតាមទីភ្នាក់ងារសម្របសម្រួលសកម្មភាពរដ្ឋាភិបាលនៅតាមតំបន់ដែនដីនានា (COGAT) ចំណុះក្រសួងការពារជាតិអ៊ីស្រាអែល ការធ្វើដំណើរ របស់ប្រជាជនឆ្លងកាត់ច្រកព្រំដែន Rafah តាមទិសទាំងពីរបានចាប់ផ្តើមនៅថ្ងៃថ្ងៃទី២ ខែកុម្ភៈ។ COGAT មិនបានលើកឡើងពីជំនួយមនុស្សធម៌ចូលទៅក្នុងហ្គាហ្សាតាមរយៈច្រកនេះ ក៏ដូចជាចំនួនជនប៉ាឡេស្ទីនដែលត្រូវបានអនុញ្ញាតឱ្យចូល ឬចេញជារាងរាល់ថ្ងៃនោះទេ។

ច្រកទ្វាព្រំដែន Rafah ត្រូវបានបើកសាកល្បងនាថ្ងៃទី១ ខែកុម្ភៈ ដើម្បីបម្រើដល់ការងារត្រៀមរៀបចំ ភស្តុភារ និងដើម្បីឱ្យជនរងរបួសមួយចំនួនចាក់ចេញពីតំបន់ហ្គាហ្សា។ ច្រកទ្វាព្រំដែន Rafah នៅខាងភាគីអេហ្ស៊ីបនឹងបើកទ្វារ ២៤/២៤ម៉ោង ហើយមន្ទីរពេទ្យរបស់អេស៊ីបបានត្រៀមខ្លួនជាស្រេចដើម្បីទទួលអ្នកជំងឺមកពីតំបន់ហ្គាហ្សា។ Rafah គឺជាច្រកព្រំដែនតែមួយគត់សម្រាប់ចូលនិងចេញពីតំបន់ហ្គាហ្សាដោយមិនឆ្លងកាត់អ៊ីស្រាអែល និងជាច្រកទ្វាព្រំដែនដ៏ងាយស្រួលបំផុតក្នុងការដឹកជញ្ជូនជំនួយមនុស្សធម៌ពីអេហ្ស៊ីបចូលទៅក្នុងតំបន់ហ្គាហ្សា៕

TAG
VOV/VOVworld/ព្រំដែន/Rafah/ហ្គាហ្សា/អេហ្ស៊ីប​/ជម្លោះ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត