logo

ចលនារាំរបាំ Bellydance នៅទីក្រុងហាណូយ

2016/8/12 | 12:15:27

(VOVworld) – Bellydance​ គឺជាសិល្បៈរាំពោះដែលមាន
ដើមកំណើតពីតំបន់ មជ្ឈឹមបូព៌ារ ហើយបានក្លាយទៅ
ជាវិញ្ញាសាសិល្បៈដែលមានមនុស្សជាច្រើននាក់នៅ
វៀតណាមនិយមចូលចិត្តនាពេលថ្មីៗនេះ។  Bellydance
មិនត្រឹមតែជួយឧបត្ថម្ភនារី កាត់បន្ថយទម្ងន់ដោយ
កាយវិការរាំទន់ភ្លន់ ប៉ុណ្ណោះទេ ថែមទាំង ជួយគេមាន
ប្រាកង ក្នុងខ្លួននិងស្រឡាញ់ជីវិតថែមទៀត។  


ចលនារាំរបាំ Bellydance នៅទីក្រុងហាណូយ (thegioivanhoa.vn)

(VOVworld) – Bellydance​ គឺជាសិល្បៈរាំពោះដែលមានដើមកំណើតពីតំបន់
មជ្ឈឹមបូព៌ារ ហើយបានក្លាយទៅជាវិញ្ញាសាសិល្បៈដែលមានមនុស្សជាច្រើន
នាក់នៅវៀតណាមនិយមចូលចិត្តនាពេលថ្មីៗនេះ។  Bellydance មិនត្រឹម
តែជួយឧបត្ថម្ភនារី កាត់បន្ថយទម្ងន់ដោយកាយវិការរាំទន់ភ្លន់ ប៉ុណ្ណោះទេ
 ថែមទាំង ជួយគេមានប្រាកង ក្នុងខ្លួននិងស្រឡាញ់ជីវិតថែមទៀត។  

        «ខ្ញុំមានអាយុ ៦០ ឆ្នាំហើយ។ ខ្ញុំហ្វឹកហាត់វិញ្ញាសាកីឡានេះក្នុងរយៈ
ពេល ២ ឆ្នាំ។ វាយជួយការទ្រាំទ្រខ្លាំងនិងខ្លួនទន់ភ្លន់ថែមទៀត។ ក្រៅ
ពីការរាំល្អស្អាត bellydance ក៏ជួយសុខភាពរបស់ខ្លួនកែលំអរ ជាពិសេស
គឺសម្ពាធឈាមដែរ។»

«ហ្វឹកហាត់វិញ្ញាសារាំរបាំ bellydance នេះ ខ្ញុំសង្កេតឃើញថា៖ មានស្មារតី
សប្បាយរីក​រាយណាស់។ ក្រៅពីនោះ ចំពោះសុខភាព bellydance ស្អណាស់។
ខ្ញុំគិតថា៖ វិសញ្ញាកីឡានេះជួយនារីជក់ចិត្តស្អាតស្រស់ថែមទៀត។»

នេះគឺជាការចែករំលែករបស់លោកស្រី Nguyen Kim Thu និងកញ្ញា Dieu
Hang ក្នុងពេលចូលរួមហ្វឹតហាត់រាំរបាំ bellydance នៅក្លឹប bellydance
នៅអគារវប្បធម៌មិត្ត ភាពក្រុងហាណូយ។ វត្តមាននៅវៀតណាមពីឆ្នាំ
២០០៨ មកនាបច្ចុប្បន្ន bellydance កំពុងក្លាយទៅជាចលនាគួរឲ្យទាក់
ទាញចំពោះនារីគ្រប់រូបតាំងពីចាស់ពីក្មេង។ គោដៅរួមរបស់នារីក្នុង
ពេលហ្វឹកហាត់ bellydance គឺរក្សាខ្លួនស្រស់ឆើតឆាយ ព្រមទាំងលើក
ដម្កើងភាពទន់ភ្លន់របស់ខ្លួន។ កាយវិការរាំពោះគួបផ្សំជាមួយការញ៉ក់
ត្រគាកតាមចង្វាក់ភ្លេង គឺជាចំណុចគួរឲ្យទាក់ទាញពិសេសរបស់របាំ
bellydance។ បង្រៀន bellydance ជា លើកដំបូងនៅវៀតណាម នាដ
ការិនីជាជនរុស្ស៊ីមួយរូប លោកស្រី Nadia Nikishenko បានចែករំលែកថា៖

        «ខ្ញុំមានការភ្ញាក់ផ្អើលដោយឃើញថា៖ នារីវៀតណាមចូលចិត្តរាំ
 bellydance ដូច្នេះ។  Bellydance នឹងជួយមិត្តមានសុខសភាពល្អនិង
ខ្លួនស្អាត ព្រមទាំង មិត្តនឹងសុភមង្គលថែមទៀតក្នុងពេលរាំតាមបទ
ចម្រៀងដែលមិត្តស្រឡាញ់។ ខ្ញុំសប្បាយរីករាយណាស់ក្នុងពេលឃើញថា៖
នៅវៀតណាម bellydance មិនត្រឹមតែ ទាក់ទាញបណ្ដាកញ្ញាវ័យក្មេង
ប៉ុណ្ណោះទេ ថែមទាំង នារីមជ្ឈឹមវ័យក៏និយមចូលចិត្ត វិញ្ញាសាសិល្បៈនេះ
ទៀតផង។»

        ប្រសិនបើនាគ្រាដំបូង bellydance ទាក់ទាញសិក្ខាកាមដោយសំលៀក
បំពាក់សស្អាត នោះគឺដំណើការហ្វឹកហាត់ក៏ដូចជាដេញតាមជំនាញសិក្សា
 bellydance ទាមទា ឲ្យសិក្ខាកាមត្រូវមានការសង្វាតហ្វឹកហាត់និងសេចក្តី
ស្រឡាញ់ប្រភេទសិល្បៈនេះ។ តាមនាដការិនីពីម៉ាឡេស៊ី លោកស្រី​ Hilton
 Lijun ថា៖ កាយវិការរាំកាន់តែស្មុគ ស្មាញជាងនឹងធ្វើឲ្យរបាំស្អាតអស្ចារ្យ
ថែមទៀត។ ទន្ទឹមនឹងនោះ bellydance ទាមទាឲ្យ សិក្ខាកាមមានការគួប
ផ្សំប៉ិនប្រសបរវាងភាពទន់ភ្លន់និងសមត្ថិភាពស្តាប់ហើយចាប់ អារម្មណ៍
ចង្វាក់ភ្លេងទៀតផង។   

        « Bellydance គឺវិញ្ញាសាសិល្បៈសំរាប់មនុស្សគ្រប់រូបទាំងពីចាស់
ទាំងក្មេង។ ខ្ញុំមានឱកាសជួបប្រាស្រ័យជាមួយមិត្តវ័យក្មេងដែលរាំ
bellydance  គេរាំស្អាតល្អអស្ចារ្សណាស់។ បណ្ដាមិត្តអាចប្រមូលផ្តុំថែម
ទៀតទៅលើកាយវិការមួយចំនួន ហើយរាំប្រកប ដោយសេរីថែមទៀត
ដូច្នេះ មិត្តនឹងទទួលបានការបោះជំហានច្រើន។»

នៅវៀតណាម bellydance ត្រូវបានចាត់ទុកជាវិញ្ញាសាសិល្បៈដែលមាន
 សមត្ថិភាពការដាស់អារម្មណ៍ឲ្យប្រាកដក្នុងខ្លួននិងសទិដ្ឋិនិយមរបស់នារី។
លោកស្រី  Do Hong Hanh នាដការិនី bellydance ល្បីឈ្មោះរបស់វៀតណាម
មួយរូប បានឲ្យដឹងថា៖

        « Bellydance គឺជាវិញ្ញាសាកីឡាសេរីសំរាប់នារី។ នារីម្នាក់អាចរាំដោយ
ខ្លួនឯង ឬ រាំជាមួយក្រុមមួយ។ វិញ្ញាសានេះខុសពី Dance sport គឺមិនត្រូវ
ការមាននាដកររាំ ជាមួយគ្នាទេ។ ចំណុចម្ប៉ាងទៀតគឺសំលៀកបំពាក់របស់
 bellydance ស្អាតណាស់ ហើយយើងអាចច្នៃប្រឌិតធ្វើឲ្យសំលៀកបំពាក់
ស្អាតជាងតាមគំនិតខ្លួន។ នាបច្ចុប្បន្ន bellydance វៀតណាមមានឋានៈ
ក្នុងទ្វីបអាស៊ី។ របាំ Bellydance មានប្រភេទចំនួន ២ គឺ៖ oriental និង
 tribal។ ខ្ញុំមានមោទនភាពណាស់ក្នុងពេលនិយាយថា៖ វៀតណាម
មានប្រៀបខ្លាំងលើវិស័យ tribal bellydance។​ ខ្ញុំដណ្តើមបានរង្វាន់ជើង
ឯកនៅអឺរ៉ុបលើ វិស័យរបាំនេះដែលជាប្រៀបខ្លាំងនៅបណ្តាប្រទេសអឺរ៉ុប។»

        ដោយមានការទាក់ទាញពិសេស bellydance បានក្លាយទៅជាវិញ្ញា
សាសិល្បៈ អភិវឌ្ឍន៍យ៉ាងខ្លាំងក្លាដែលបំរើតម្រូវការធ្វើកែលំអរសម្រស់
និងកំសាន្តរបស់នារីនៅវៀតណាម។ បណ្ដាការប្រឡងរាំ bellydance
 អន្តរជាតិនិង Festival bellydance ដែល ត្រូវបានរៀបចំឡើងនៅ
វៀតណាម កាន់តែទាក់ទាញនារីចូលរួមជាច្រើនកុះករ៕ 

TAG
VOV WORLD/ចលនា/រាំរបាំ/Bellydance/ទីក្រុងហាណូយ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត