logo

ឆ្នាំថ្មីលើកោះ Truong Sa

2015/2/17 | 09:02:22

(VOVworld) - និទាឃរដូវថ្មីមួយវិលត្រឡប់មកវិញ
បណ្ដាយុទ្ធជនកងទ័ពជើងទឹកលើ ដែនកោះដ៏ដែល
ស្ថិតនៅប្រជុំកោះ Truong Sa  ស្រុក Truong Sa  ខេត្ត
Khanh Hoa (ភាគកណ្ដាលវៀតណាម) រួមគ្នារៀបចំ
ទទួលបុណ្យតេតប្រពៃណីឆ្នាំមមែសប្តស័ក ២០១៥។
និទាឃរដូវនេះ កម្មាភិបាលយុទ្ធជនមានក្តីសប្បាយ
រីករាយជាច្រើនដោយសារក្រៅពីផលិតផលពិសេស
ដែលត្រូវបានដឹកជញ្ជូនពីដីគោកដូចជា៖ សាច់គោ
អង្ករដំណើប ស្លឹកប្រទាល ខ្ទឹមជ្រក់ ពាក្យប្រដៅ
ជាដើម ក្នុងបុណ្យតេតឆ្នាំនេះ កម្មាភិបាលយុទ្ធជន
នៅកោះនានាមានបន្ថែមបន្លែស្រស់និងម្ហូបអាហារ
ដែលដាំនិងចិញ្ចឹមបាន ។

យកអំណោយទៅប្រជុំកោះ Truong Sa (Image: VOVWorld)


(VOVworld) - និទាឃរដូវថ្មីមួយវិលត្រឡប់មកវិញ បណ្ដាយុទ្ធជនកងទ័ពជើងទឹក
លើ ដែនកោះដ៏ដែលស្ថិតនៅប្រជុំកោះ Truong Sa  ស្រុក Truong Sa  ខេត្ត Khanh Hoa (ភាគកណ្ដាលវៀតណាម) រួមគ្នារៀបចំទទួលបុណ្យតេតប្រពៃណីឆ្នាំមមែសប្តស័ក
២០១៥។ និទាឃរដូវនេះ កម្មាភិបាលយុទ្ធជនមានក្តីសប្បាយរីករាយជាច្រើនដោយ
សារក្រៅពីផលិតផលពិសេសដែលត្រូវបានដឹកជញ្ជូនពីដីគោកដូចជា៖ សាច់គោ
អង្ករដំណើប ស្លឹកប្រទាល ខ្ទឹមជ្រក់ ពាក្យប្រដៅ ជាដើម ក្នុងបុណ្យតេតឆ្នាំនេះ កម្មាភិបាលយុទ្ធជននៅកោះនានាមានបន្ថែមបន្លែស្រស់និងម្ហូបអាហារដែលដាំនិង
ចិញ្ចឹមបាន ។

នារសៀលថ្ងៃចុងឆ្នាំមួយ នៅផ្ទះបាយតូចៗលើកោះ Da Thi ភាគខាងជើងស្រុកកោះ
Truong Sa របស់​វៀតណាម ពលឯក Pham Duy Quang កំពុងស្ងោរនំអន្សមនិងត្រៀម
បែកបន្លែភ្លៅកង្កែបខ្ទឹមបន្លែផ្សេងៗដើម្បីត្រៀមរៀបចំចៀនសាច់គោរក្នុងស្ពកម្ហូប
អាហារ។ បង Pham Duy Quang បានឲ្យដឹងថា៖ នេះគឺជាលើក​ដំបូងដែលបងទទួល
បុណ្យតេតលើកោះ។ ទោះបីជាមិនទទួលបុណ្យតេតលើដីគោក ជាមួយគ្រួសារក្តី​
ប៉ុន្តែ មនោសញ្ចេទនាដ៏កក់ក្តៅរបស់បងប្អូនលើកោះ នឹងនាំមកនូវបុណ្យតេតគួរ
ឲ្យចាប់អារម្មណ៍ចំពោះបង។

 “ខ្ញុំរំចួលចិត្តណាស់ ដោយសារ នេះគឺជាលើកដំបូងដែលខ្ញុំទទួលបុណ្យតេត
នៅប្រជុំកោះ Truong Sa។ ទោះបីជាបំពេញភារកិច្ចនៅទីនេះបាន ៦ ខែប៉ុណ្ណោះ
ខ្ញុំឃើញថា៖ បណ្ដាយុទ្ធជននៅកោះរួនរស់ដូចជាក្នុងគ្រួសារមួយក៏ធ្វើឲ្យការ
នឹករលឹក គ្រួសារបន្ថយទៅខ្លះ។ អង្គភាពបានរៀបចំវេចនំអន្សម ខ្ញុំបានចូលរួម។”

អាស្រ័យដោយការអនុវត្តល្អការងារចិញ្ចឹមសត្វដាំដុះបន្លែលើកោះ មុខម្ហូបអាហារ
របស់យុទ្ធជនត្រូវបានកែលំអរជាច្រើន។ អនុសេនីយ៍ឯក Le Van Tuong ស្នងការ
នយោបាយលើ កោះ Da Thi បានចែករំលែកថា៖

 “ដោយសារមានការយកចិត្តទុកដាក់របស់បក្សរដ្ឋបុណ្យតេតរបស់យើងខ្ញុំមាននំអន្សម ខ្ទឹមជ្រក់យ៉ាងគ្រប់គ្រាន់។ យើងខ្ញុំរៀបចំសកម្មភាពលេងកំសាន្តសំរាប់បងៗកងទ័ព ទទួលបុណ្យតេតប្រកបដោយភាពសប្បាយរីករាយនិងកក់ក្តៅដូចជាការប្រឡងចតុរង្គ ការប្រឡងអុកនិងល្បែងកំសន្តាប្រជាព្រិយ។ នៅនាទីឆ្លងចូលឆ្នាំថ្មី អង្គភាពរៀបចំការ ស្តាប់សន្ទរកថាជូនពរចូលឆ្នាំថ្មីរបស់បក្សរដ្ឋ បន្ទាប់នោះ គឺជំនួបប្រាស្រ័យសិល្បៈ។”

និទាឃរដូវនេះ កម្មាភិបាលយុទ្ធជនមានក្តីសប្បាយរីករាយជាច្រើនដោយ សារក្រៅពីផលិតផលពិសេសដែលត្រូវបានដឹកជញ្ជូនពីដីគោក (Image: VOV World)

នៅសាលមហោស្រពលើកោះលិចទឹក Da Nam បណ្ដាកម្មាភិបាលយុទ្ធជនកំពុង បោសសម្អាតនិងរៀបតុផ្លែឈើរួមជាមួយមែកផ្កាម៉ាក់ខៃមែកផ្កាអង្គាសិល៍ដែល
ទើបនឹងដឹកជញ្ជូនពីដីគោកមក។ ពីកោះ ​ Da Dong កោះ Da Tay កោះ Da Nam
កោះ Da Lat និងកោះ Tien Nu ជាដើម បរិយាកាសទទួលបុណ្យតេតគឺសុទ្ធតែអ៊ូរអរ សប្បាយរីករាយដូចជាលើបណ្ដាកោះផ្សេងៗនិងលើដីគោក។ ក្នុងប៉ុន្មានឆ្នាំកន្លង
ទៅ បក្សរដ្ឋនិងប្រជាជនក្នុងទូទាំងប្រទេសបានយកចិត្តទុកដាក់ជាច្រើនដល់ជីវ
ភាពរស់នៅ របស់កម្មាភិបាលយុទ្ធជននៅកោះលិចទឹកត្រូវបានកែលំអរយ៉ាង
ច្រើន។ នៅកោះនានា នាបច្ចុប្បន្នមានទូរទស្សន៍​ រ៉ាដីអ៊ូស្តាប់វិទ្យុសម្លេងវៀតណាម
ដោយហេតុនេះ បរិយាកាសទទួលបុណ្យតេតក្លាយទៅជាកក់ក្តៅជាងទៀត។
វីរសេនីយ៍ឯក Ngo Duy Do មេបញ្ជាការរងកងពលតូចលេខ ១៤៦​ ដែលបាន
ប្រកបការងារនៅកោះបាន ច្រើនឆ្នាំ បានឲ្យដឹងថា៖

 “រស់នៅលើកោះ កម្មាភិបាលយុទ្ធជនសុទ្ធតែចាត់ទុកកោះដូចជាសមាជិកក្នុង
គ្រួសារមួយ។ ថ្នាកដឹកនាំនិងមេបញ្ជាការដូចជាឪពុក​បងប្រុសក្នុងគ្រួសារ។ ដោយ
ហេតុនេះ ក្នុងការទទួលបុណ្យតេតបណ្ដាសមាជិកមានភារកិច្ចរៀងៗដូចក្នុង
គ្រួសារមួយផងដែរ។ អ្នកណាចិញ្ច្រាំសាច់ជ្រូក អ្នកនោះវេចនំ អន្សម ឬ ធ្វើមុខម្ហូប
អាហារប្រពៃណី។”


បណ្ដាយុទ្ធជនលើកោះត្រៀមរៀបចំឲ្យរាត្រីចូលឆ្នាំថ្មី (Image: VOV World)

បុណ្យតេតនៅប្រជុំកោះ Truong Sa ទោះបីជារស់ឆ្ងាយពីស្រុកកំណើតនិងសាចញាតិ
ក្តី ប៉ុន្តែ បណ្ដាកម្មាភិបាល យុទ្ធជនជានិច្ចកាលមានអារម្មណ៍កក់ក្តៅដោយចំណង
សាមគ្គីភាពស្រឡាញ់រាប់អានគ្នារបស់គ្រួសារតូចនៅកោះ៕

 

TAG
VOV WORLD/ឆ្នាំ/ថ្មី/កោះ Truong Sa

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត