logo

ឆន្ទៈនិងកម្លាំងពលំរបស់សមាជិកនៃសហករណ៍យុទ្ធជនពិការ ២៧ កក្កដា

2020/8/8 | 05:34:00

(VOVWORLD) -  សហករណ៍យុទ្ធជនពិការ ២៧ កក្កដា នៅទីក្រុង Hat Lot ស្រុក Mai Son ខេត្ត Son La ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៩។ បច្ចុប្បន្ននេះ សហករ ណ៍មានសមាជិកចំនួន ៣៩ នាក់ ដែលក្នុងនោះ សមាជិក ៥០% ជាយុទ្ធជនពិការនិងសមាជិកអតីតយុទ្ធជននៃស្រុក Mai Son។ យុទ្ធជនទាំងនេះ បានវិល ត្រឡប់មកពីសមរភូមិ ដែលបានជួបជុំគ្នា និងជួយគ្នាក្នុងផលិតកម្មអាជីវកម្មនិងការអភិវឌ្ឍសេដ្ឋកិច្ច។

សហករណ៍យុទ្ធជន ២៧ កក្កដា គឺជាកន្លែងជួយអោយអតីតយុទ្ធជនដែលវិលត្រឡប់មកពីសមរភូមិដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច  (ប្រភព៖ VOV) 

ចាប់តាំងពីរបានបង្កើតដំបូងមក សហករណ៍ជួបការលំបាកខ្លាំងណាស់ ព្រោះយុទ្ធជនពិការដែលវិលត្រឡប់មកពីសមរភូមិវិញ គ្មានការងារធ្វើឬស្ថានភាពសេដ្ឋកិច្ចជួបការលំបាកណាស់។ យ៉ាងណាមិញ សហករណ៍បានកំណត់ទិសដៅសម្រាប់សមាជិករបស់ខ្លួនបំលែងដំណាំដាំដុះនិងសត្វរួមទាំងជំរុញផលិតកម្មនិងការផ្សាភ្ជាប់តាមខ្សែសង្វាក់ផលិតកម្ម។ រហូតមកដល់បច្ចុប្បន្ននេះ សហករណ៍បានផលិតនិងធ្វើពិពិធកម្មនូវសកម្ម ភាពអាជីវកម្មជាច្រើន រួមមានការដាំដុះ ការចិញ្ចឹមសត្វ អេកូទេសចរណ៍ សេវាកម្មពេទ្យសត្វ ការផ្គត់ផ្គង់ឧបករណ៍កសិកម្មនិងការកែច្នៃផលិតផលកសិកម្មជាដើម។ ក្នុងនោះ លេចធ្លោបំផុតគឺការដាំដើមឈើហូបផ្លែ វារីវប្បកម្មនិងទេសចរណ៍អេកូឡូស៊ី។ ចំណូលដែលសហករណ៍ទទួលបានជាមធ្យមឈានដល់ជាង ១០ ពាន់លានដុង/ឆ្នាំ បង្កើតការងារធ្វើសម្រាប់កម្មករជំនាញក្នុងតំបន់ជាង ៣០ នាក់ និងកម្មករតាមរដូវចំនួន ៧០ នាក់ ដោយមានប្រាក់ខែ ៣-៤ លានដុង/ខែ។ យុទ្ធជនពិការ Lo Van Suc ដែលជាមនុស្សដំបូងគេដែលបង្កើតសហករណ៍បាននិយាយថា៖ “ពីការលំបាកនិងការលុបបំបាត់ការឧបត្ថម្ភធនមក គឺបងប្អូនយើងខ្ញុំបានព្យាយាម កសាងនិងប្រាប់គ្នាឲ្យខិតខំរកស៊ីនិងធ្វើពិពិធកម្មជំនួញ។ ក្នុងនាមជាអ្នកគ្រប់គ្រងសហករណ៍យុទ្ធជនពិការអស់រយៈពេល ៣២ ឆ្នាំមក ខ្ញុំមានមោទនភាពចំពោះខ្លួន ដោយសារបងប្អូនយើងខ្ញុំនៅ Mai Son សុទ្ធតែមានការងារធ្វើទាំងអស់ មានសុខភាពល្អ មានសេដ្ឋកិច្ចធូរធារ គ្មានគ្រួសារក្រីក្រឡើយ។ ខ្ញុំពិតជាសប្បាយចិត្តណាស់”។

គំរូដាំដើមឈើហូបផ្លែគឺជាគំរូមួយនៃផលិតកម្មនិងគំរូអាជីវកម្មប្រកបដោយប្រសិទ្ធភាពរបស់សហករណ៍។ សហករណ៍បានផ្លាស់ប្តូរតំបន់ដាំពោតដែលគ្មានប្រសិទ្ធភាពទៅជាការដាំ ផ្លែ ផាសិន (Passion) វិញ ដោយបានចុះហត្ថលេខាលើកិច្ចសន្យាផ្គត់ផ្គង់គ្រាប់ពូជនិងការប្រើប្រាស់ផ្លែផាសិន ជាមួយក្រុមហ៊ុនភាគហ៊ុន Nafoods ពាយ័ព្យ ដើម្បីធានាទាំងធាតុចូលនិងធាតុចេញឲ្យមានស្ថេរភាពសម្រាប់ផលិតផល។ ជាមធ្យម ផ្លែផាសិន ១ ហិកតាជួយឱ្យសមាជិករកចំណូលបានប្រមាណ ១០០ លានដុង។ បច្ចុប្បន្ន ផ្ទៃដីដើមឈើហូបផ្លែសរុបដែលផលិតតាមស្ដង់ដាយ VietGAP របស់សហករណ៍មាន ៦០ ហិកតា ក្នុងនោះមាន ៣០ ហិកតា ដាំផ្លែផាសិន; ១៥ ហិកតាសម្រាប់ដាំផ្លែមៀននិងផ្លែស្វាយស្រូបយកផ្ទៃដី ១៥ ហិកតា។ ទិន្នផលជាមធ្យមគឺផ្លែឈើចំនួន ៤៥០ តោន/ឆ្នាំ ដែលបានប្រើប្រាស់នៅលើទីផ្សារក្នុងស្រុកនិងនាំចេញទៅបរទេស។

ដោយឃើញពីសក្តានុពលទេសចរណ៍ពីបឹង Tien Phong (នៃឃុំ Muong Bon ស្រុក Mai Son) ចាប់តាំងពីឆ្នាំ ២០១៧ មក សមាជិកនៃសហករណ៍បានចូលរួមវិភាគទានដើមទុនវិនិយោគដើម្បីអភិវឌ្ឍន៍អេកូទេសចរណ៍ រួមផ្សំជាមួយវារីវប្បកម្មទេសចរណ៍ផង។ មិនត្រឹមតែប៉ុណ្ណោះ សហករណ៍ថែមទាំងបានរៀបចំនូវគំរូទស្សនាចំការដើមឈើហូបផ្លែ រួមផ្សំជាមួយអេកូទេសចរណ៍ ដោយមានតូបលក់និងផ្សព្វផ្សាយផលិតផលកសិកម្មរបស់សមាជិកដែលរួមចំណែកជម្រុញផលិតកម្មនិងសកម្មភាពអាជីវកម្មប្រកបដោយប្រសិទ្ធភាព។ សមាជិកនៃសហករណ៍ជំនាន់នេះបានលើកកម្ពស់ប្រពៃណីកងទ័ពលោកអ៊ំហូ  ដើម្បីជំនះពុះពាររាល់ឧបស័គ្គទាំងអស់ ឈានទៅធ្វើមាន។ អតីតយុទ្ធជន Nguyen Anh Dang សមាជិកនៃសហករណ៍បានសំណេះសំណាលថា៖ “រូបខ្ញុំផ្ទាល់គឺសប្បាយចិត្តណាស់ ពីព្រោះខ្ញុំជាយុទ្ធជនមួយនាក់ដែលវិលត្រឡប់មកពីសមរភូមិ ហើយបានរួមចំណែកបង្កើតការងារសម្រាប់ក្រុមគ្រួសារគោលនយោបាយ ជួយពួកគេអោយរួចផុតពីភាពក្រីក្រ ដូច្នេះខ្ញុំមានមោទនភាពចំពោះសហករណ៍នេះរបស់យើងណាស់”។

សហករណ៍បានជួយគាំទ្រសមាជិកគ្រួសាររាប់សិបគ្រួសារដែលជួបគ្រោះមហន្តរាយធម្មជាតិ គិតជាទឹកប្រាក់រាប់រយលានដុង។ រៀងរាល់ ២ ទៅ ៣ ឆ្នាំម្តង សហករណ៍តែងតែរៀបចំដំណើរកម្សាន្តសម្រាប់សមាជិក ទៅទស្សនាទីកន្លែងអតីតសមរភូមិ។  អតីតយុទ្ធជន Do Hong Phuong ប្រធានសហការណ៍យុទ្ធជនពិការ ២៧ កក្កដា បានឲ្យដឹងថា៖  “នៅថ្ងៃឈប់សម្រាក ឬថ្ងៃដែលមានពិធីបុណ្យទាននានា ជាពិសេសថ្ងៃរំលឹកខួបយុទ្ធជនពិការ យុទ្ធជនពលី ថ្ងៃទី ២៧ ខែកក្កដា សហករណ៍តែងតែ ចុះសួរសុខទុក្ខ លើកទឹកចិត្តនិងជូនកាដូសម្រាប់យុទ្ធជនពិការនិងយុទ្ធជនមានជំងឺ។ ដោយហេតុនេះ ជួយពួកគេឱ្យមានអារម្មណ៍នឹងនរចិត្ត នៅក្នុងដំណើរការផលិត ដើម្បីបង្កើតឡើងផលិតផល ជួយបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារ”។

សហករណ៍យុទ្ធជនពិការ ២៧ កក្កដា បានទទួលបានងារជាសមូហភាពពលកម្មកម្រិតខ្ពស់ សមូហភាពពលកម្មល្អ និងប័ណ្ណសរសើរជាច្រើន ពីគណៈកម្មាធិការប្រជាជនខេត្ត Son La និងសហភាព សហករណ៍ វៀតណាម។ គំរូផលិតកម្មនៃសហករណ៍យុទ្ធជនពិការ ២៧ កក្កដា  នៃទីរួមស្រុក Hat Lot បានរួមចំណែកដល់ការរៀបចំរចនាសម្ព័ន្ធវិស័យកសិកម្មឡើងវិញ និងផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចជនបទក្នុងតំបន់ឡើងវិញ៕

TAG
VOV/VOVworld/ឆន្ទៈ/កម្លាំងពលំ/សមាជិក/សហករណ៍/យុទ្ធជនពិការ/២៧ កក្កដា

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត