logo

ឆ្ពោះទៅកសាងការនេសាទប្រកបដោយចីរភាព

2025/12/9 | 10:06:47

(VOVWORLD) - តំបន់ឆ្នេរសមុទ្រនៅវៀតណាមកំពុងជំរុញកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU)។ ចាប់ពីការគ្រប់គ្រងដ៏តឹងរ៉ឹង តម្លាភាពនៃប្រភពដើម និងការរៀបចំរចនាសម្ព័ន្ធឡើងវិញការនេសាទ... ប្រទេសវៀតណាមកំពុងកសាងមុខរបរនេសាទប្រកបដោយចីរភាព។

ទូកនេសាទចូលចតនៅកំពង់ផែនេសាទថូក្វាង ទីក្រុងដាណាំង (រូបថត៖ VOV)

ដោយប្តេជ្ញាចិត្តក្នុងការដកចេញនូវការព្រមាន "កាតលឿង" របស់គណៈ កម្មការអឺរ៉ុប (EC) និងកសាងវិស័យនេសាទមួយប្រកបដោយចីរភាព កំពង់ផែនេសាទ Thọ Quang  ទីក្រុងដាណាំង អនុវត្តន៍បទប្បញ្ញត្តិ៖ នាវានេសាទដែលបិទប្រព័ន្ធឃ្លាំមើល (VMS) រយៈពេល ១០ ម៉ោង ឬច្រើនជាងនេះ ត្រូវបានផ្អាកមិនឱ្យចូលចត; ប្រសិនបើខ្វះចំណុចណាមួយនៅក្នុងឯកសារតាមដានប្រភពដើម (ពីចំណុចចាប់ សំណាញ់ កូអរដោនេ...)  គឺជើងដឹកជញ្ជូនទាំងមូលនឹងត្រូវរង់ចាំសិន។ លោក Nguyen Lai ប្រធានក្រុមប្រឹក្សាភិបាលគ្រប់គ្រងកំពង់ផែនេសាទ Tho Quang សង្កាត់ Sơn Tra ទីក្រុងដាណាំង បានបញ្ជាក់ថា៖ “ដោយអនុវត្តន៍ការបញ្ជាណែនាំរបស់មជ្ឈិម និងទីក្រុង ក្នុងការទប់ស្កាត់ IUU គណៈកម្មការគ្រប់គ្រងបានរៀបចំតំបន់ទឹកនៅក្នុងកំពង់ផែនេសាទ ដើម្បីប្រមូលផ្តុំនាវានេសាទសម្រាប់ការគ្រប់គ្រងងាយស្រួល។ ការងារសម្របសម្រួលក្នុងការដោះស្រាយការរំលោភបំពាន និងការគ្រប់គ្រងទិន្នផលទាំងអស់ត្រូវបានធានា”។

នៅខេត្ត Quang Ngai  ដែលជាចំណុចភ្លឺមួយក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU រហូតមកដល់ពេលនេះ នាវានេសាទទាំង ១០០% ត្រូវបានចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពទៅក្នុងប្រព័ន្ធទិន្នន័យជាតិ។ ការរំលោភបំពាននៅក្នុងដែនទឹកបរទេសត្រូវបានដោះស្រាយយ៉ាងតឹងរ៉ឹង។ លោក  Đỗ Tâm Hiển អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Ngai បានបញ្ជាក់ថា៖  “ប្រសិនបើនាវាដែលគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ហើយត្រូវអនុញ្ញាតឱ្យចាកចេញពីកំពង់ផែ  និងការគ្រប់គ្រងមានភាពធូររលុង ប្រធានត្រូវតែទទួលខុសត្រូវ។ ថ្នាក់ដឹកនាំនៃអង្គភាពមូលដ្ឋាន ស្របតាមមុខងារ និងភារកិច្ច ពីក្រសួងកសិកម្ម និងបរិស្ថាន សាខាជលផល និងកងការពារព្រំដែន ត្រូវកែលម្អការទទួលខុសត្រូវរបស់ខ្លួន។  ប្រសិនបើអង្គភាពណាមួយមិនអាចបំពេញភារកិច្ចរបស់ខ្លួនបាន យើងចាត់តាំងការិយាល័យគណៈកម្មាធិការប្រជាជនខេត្ត សម្របសម្រួលជាមួយក្រសួងមហាផ្ទៃ និងអធិការកិច្ចខេត្ត ដើម្បីប្រឹក្សាយោបល់ជូនប្រធានគណៈ កម្មាធិការប្រជាជនខេត្ត ឱ្យត្រួតពិនិត្យដើម្បីបញ្ជាក់ពីការទទួលខុសត្រូវក្នុងការងារទប់ស្កាត់ការនេសាទខុសច្បាប់ IUU”។

លោកNguyen Lai - ប្រធានក្រុមប្រឹក្សាភិបាលកំពង់ផែនេសាទ និងកំពង់ផែថូក្វាង (រូបថត៖ lhh.danang.gov.vn)

រហូតមកដល់បច្ចុប្បន្ន នាវានេសាទទាំង ១០០% ទូទាំងប្រទេសត្រូវបានចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពទៅក្នុងមូលដ្ឋានទិន្នន័យនេសាទជាតិ VNFishbase; ទិន្នន័យត្រូវបានភ្ជាប់ជាមួយប្រព័ន្ធគ្រប់គ្រងនាវានេសាទរបស់ក្រសួងការពារជាតិ និង VNeID នៃក្រសួងនគរបាល...។ លោក ត្រឹន ឌឹក ថំាង រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងបរិស្ថាន មានប្រសាសន៍ថា៖ “តាមរយៈការអនុវត្តផែនការកំពូលយ៉ាងខ្លាំងដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU មូលដ្ឋាននានាបានធ្វើការផ្លាស់ប្តូរយ៉ាងច្បាស់លាស់។ ទាក់ទងនឹងការសុក្រិតបទប្បញ្ញត្តិផ្លូវច្បាប់ រហូតមកដល់ពេលនេះ យើងបានអនុវត្តវាយ៉ាងពេញលេញ ដោយបំពេញតាមតម្រូវការ និងអនុសាសន៍របស់ EC។ ទាក់ទងនឹងការគ្រប់គ្រងកងនាវា យើងបានពិនិត្យ ផ្ទៀងផ្ទាត់ទិន្នន័យនាវានេសាទ។ ទាក់ទងនឹងការតាមដានប្រភពដើម ការអនុវត្តច្បាប់ និងការដោះស្រាយការរំលោភបំពានរដ្ឋបាល មូលដ្ឋាននានាបានស៊ើបអង្កេត ផ្ទៀងផ្ទាត់ និងដោះស្រាយយ៉ាងពេញលេញស្របតាមបទ ប្បញ្ញត្តិ”។

ពីសកម្មភាពដ៏ខ្លាំងក្លារបស់មូលដ្ឋានឆ្នេរសមុទ្រ រួមជាមួយនឹងការអនុលោមតាមប្រជានេសាទក្នុងការអនុវត្តបទប្បញ្ញត្តិ IUU វៀតណាមកំពុងឆ្ពោះទៅរកការដកកាតលឿងរបស់ EC និងកសាងវិស័យនេសាទប្រកបដោយចីរភាព៕

TAG
VOV/VOVworld/ឆ្ពោះ/កសាង/ការនេសាទ/ចីរភាព

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត