logo

ឆ្ពោះទៅគោលដៅនាំចេញបន្លែនិងផ្លែឈើចំនួន ១០ ពាន់លានដុល្លារ

2026/1/2 | 08:04:00
(VOVWORLD) - សមាគមបន្លែនិងផ្លែឈើ វៀតណាមបានឲ្យដឹងថា គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ តម្លៃនាំចេញបន្លែនិងផ្លែឈើវៀត ណាមសរុប ត្រូវបានប៉ាន់ប្រមាណថា នឹងសម្រេចបានប្រហែល ៨,៥ ទៅ ៨,៦ ពាន់លានដុល្លារអាមេរិក ដែលស្មើនឹងកំណើនជិត ១៨% បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៤។ 
ឆ្នាំ ២០២៥ នេះ ការនាំចេញផ្លែឈើនិងបន្លែរបស់វៀតណាមត្រូវបានប៉ាន់ប្រមាណសម្រេចបាន ៨,៥ - ៨,៦ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ១៨% បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៤ (រូបថត៖ nhandan.vn)

លទ្ធផលនេះគឺលើសពីការព្យាករណ៍ដំបូង ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ពី សន្ទុះកំណើនស្ថិរភាព និងភាពប្រកួតប្រជែងត្រូវបានលើកកំពស់ពីមួយថ្ងៃទៅមួយថ្ងៃរបស់បន្លែនិងផ្លែឈើវៀតណាមនៅក្នុងទីផ្សារពិភពលោក។ លទ្ធផលនេះរួមចំណែកជាវិជ្ជមានដល់សមិទ្ធផលរួម ខណៈដែលវៀតណាមក្នុងការបន្តស្ថិតក្នុងចំណោមប្រទេសកំពូលទាំង ២៥ ដែលមានទំហ៊ំពាណិជ្ជកម្មចំនាំចូល និងនាំចេញ ច្រើនជាងគេបំផុតនៅលើពិភព លោក។

ពីមូលដ្ឋាននេះ សមាគមបន្លែនិងផ្លែឈើវៀតណាមព្យាករណ៍ថាការនាំចេញបន្លែ និងផ្លែឈើនៅឆ្នាំនេះសម្រេចដល់គោលដៅ ១០ ពាន់លានដុល្លារ។ ដើម្បីសម្រេចគោលដៅនេះ សមាគមបានកំណត់វិស័យសំខាន់ៗដើម្បីផ្តោតលើការកែលម្អគុណភាព និងសុវត្ថិភាពផលិតផល និងធ្វើឱ្យប្រព័ន្ធតាមដានដែលមានសមត្ថភាពភ្ជាប់អន្តរជាតិល្អឥតខ្ចោះ។ លើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងផ្សព្វផ្សាយរូបភាពនៃបន្លែ និងផ្លែឈើវៀតណាម៕

TAG
VOV/VOVworld/ការ​នាំចេញុ/បន្លែនិងផ្លែឈើ/កសិកម្ម​/វៀតណាម​

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត